សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង

ភ្នំពេញ÷ អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង ខណៈការដំឡើងប្រាក់ខែជូន ដល់បងប្អូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤នេះទោះតិចឬច្រើនក្តី ប៉ុន្តែវារក្សាការងារបានធ្វើបន្តទៀត។ តាមរយៈតេលេក្រាម និងហ្វេសបុក នាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របាន លើក លើងថា«នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្តន៍ជូនកម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងនេះទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង»។ សម្តេចតេជោ … Read More

សម្តេចធិបតី ​ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​នេះ​ ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត​ ២ ​ម៉ឺន​នាក់ ​ក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញៈ  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី៣ ខែតុលា ឆ្នាំ​ ២០២៣ បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត តាម​រោង​ចក្រ សហគ្រាស ចំនួន​ជិត​ ២ ​ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​ ២២ ដែលមាន​មូលដ្ឋាន​នៅក្នុង​ខណ្ឌ​មាន​ជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ យោងតាម​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម របស់លោក​ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​ ២ ខែតុលា បានឱ្យដឹងថា រោងចក្រ … Read More

វត្ដសារ៉ាវ័ន្តតេជោ៖ សម្តេច ម៉ែន សំអន អញ្ជើញកាន់បិណ្ឌវេនទី៣

ភ្នំពេញ៖ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៣ នៅវត្តសារ៉ាវ័ន្តតេជោ ស្ថិតក្នុង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ។ ក្នុងពិធីនោះផងដែរក៏មានរៀបចំបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការប័ង្សុកុលព្រម ទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លា អានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្ដាន ។ … Read More

កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ប្រកាសឲ្យដំណើរការជាផ្លូវការ

ភ្នំពេញ៖ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនូវកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ក្នុងពិធីនេះ ក្រសួង ក៏បានចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការអភិវឌ្ឍជំនាញឌីជីថលនេះ ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ដែលរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន។ ការដាក់ដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ បង្កើតឡើងស្របតាមចលនាការណ៍នៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់ និងសកល … Read More

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឲ្យពិនិត្យបង្កើត«ក្លឹបព័ត៌មាន»មេគង្គ-ឡានឆាង ជាប្រយោជន៍ទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ព្រះសីហនុ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើសុំឲ្យប្រទេសជាសមាជិកនៃសហប្រតិបត្តិការមេគង្គ-ឡានឆាង ពិនិត្យពីលទ្ធភាពបង្កើតជា «ក្លឹបអ្នកសារព័ត៌មាន» ដើម្បីជំរុញការផ្សាយឲ្យកាន់តែទូលំទូលាយ ជាពិសេសទប់ស្កាត់ ការចេញផ្សាយព័ត៌មានក្លែងក្លាយ ដែលនាំឲ្យខូចដល់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការថ្លែងយ៉ាងដូច្នេះរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ក្នុងកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្រោមប្រធានបទ«ទន្លេរួម និង អនាគតរួម» កាលពីពេលថ្មីៗនេះ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីប្រទេសចំនួន៦ដែលជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ នាឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះថា វាបានចូលរួមចំណែកក្នុងការផ្លាស់ប្តូរបទពិសោធ … Read More

ពលរដ្ឋចុះឈ្មោះថ្មីជាង១ម៉ឺននាក់ សម្រាប់ថ្ងៃទី១នៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣

ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះជាថ្ងៃទីមួយ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០.០៤១ នាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.៧៩៧ នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ នាព្រឹកថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០២៣នេះ សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្ដីពីលទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានឱ្យដឹងថា … Read More

នៅតាមទីវត្តអារាម សន្តិសុខសុវត្ថិភាពត្រូវបានកងកម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ការពារ

ភ្នំពេញ៖ មិនថានៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនានានោះទេ តាមទីវត្តអារាមទាំងអស់ គឺត្រូវបានយកចិត្តទុកដាក់ ពីការការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋជាពុទ្ធបរិស័ទ ដែលបានអញ្ជើញទៅកាន់បិណ្ឌដាក់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនញាតិការ ដែលបានចែកកាយរំលាយឋានទៅជាតិខាងមុខ ។ ជាក់ស្តែង ថ្ងៃបិណ្ឌទី០៣ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យកាន់បិណ្ឌ វត្តនិរោធរង្ស៊ី ដែលជាវត្តមួយក្នុងចំណោមវត្តអារាមជាច្រើន នៅក្នុងខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ត្រូវបានការពារសន្តិសុខសុវត្ថិភាព ពីកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារផងដែរ ។ លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ … Read More

រាជរដ្ឋាភិបាលថ្មី ព្រឹទ្ធសភាលើកទឹកចិត្តឲ្យបង្កើនសកម្មភាពដោះស្រាយបញ្ហានៅសេសសល់

ភ្នំពេញ៖ រាជរដ្ឋាភិបាលថ្មី ត្រូវបានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តឲ្យបង្កើនសកម្មភាពដោះស្រាយបញ្ហា ដែលនៅសេសសល់ ដើម្បីពន្លឿនសន្ទុះរីកចម្រើនសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ហើយក៏ជឿជាក់ផងដែរ ចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ។ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីបើកសម័យប្រជុំលើកទី១១ នីតិកាលទី៤ ដើម្បីស្ដាប់របាយការណ៍របស់គណៈកម្មាធិការ អចិន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១ ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្តី … Read More

សម្តេចបតី ព្រឹកស្អែកនេះ នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសជិត២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហ៊ុន ម៉ាណែត នៅព្រឹកស្អែកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង២២នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៨ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២ … Read More