ក្រោយភាពតានតឹង នៅកោះតៃវ៉ាន់ រដ្ឋមន្ដ្រីការពារជាតិអាមេរិក និងចិន នឹងជួបគ្នា
បរទេស៖ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជួបសមភាគីចិន បន្ទាប់ពីទីក្រុងប៉េកាំងបានអនុវត្តល្បែងសង្គ្រាមជុំវិញកោះតៃវ៉ាន់ ជាសញ្ញាមួយដល់មេដឹកនាំថ្មីរបស់លទ្ធិប្រជាធិបតេយ្យ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នេះបើតាមមន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសុក្រ ។ មន្ទីរបញ្ចកោណបាននិយាយថា លោក Austin នឹងជួបជាមួយឧត្តមនាវីឯកចិន Dong Jun នៅពេលដែលពួកគេចូលរួមក្នុងកិច្ចសន្ទនា Shangri-La ថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ដែលជាការប្រមូលផ្តុំប្រចាំឆ្នាំ របស់មន្ត្រីការពារជាតិជុំវិញពិភពលោក នេះបើយោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ … Read More