លោក រ៉េន រតនៈ រំពឹងខ្ពស់ថានឹងបន្តទទួលបានជោគជ័យជូនរាជរដ្ឋាភិបាលនិងប្រជាជន ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសវៀតណាម

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម លឿង តាមខ្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម!

ពីពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញសេចក្តីបារម្ភចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសគឺ កុមារ ដែលជាទំពាំងស្នងឫស្សី មានអាយុក្រោម ១២ឆ្នាំ ដែលចូលចិត្តទទួលទានភេសជ្ជៈកំប៉ុងមានផ្ទុកសារធាតុស្កររសជាតិផ្អែមខ្ពស់ បង្កឱ្យកើតជំងឺទឹកនោមផ្អែម នាពេលអនាគត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញកុមារភាគច្រើន អាចប្រឈមមុខនឹងការកើតជំងឺទឹកនោមខ្ពស់ ដោយសារពួកគេ ចូលចិត្តទទួលទានភេសជ្ជៈ និងអាហារដែលមានផ្ទុកសារធាតុស្ករខ្ពស់ ដែលមានដាក់លក់នៅក្នុងបរិវេណសាលារៀននានា។ ឯកឧត្តមអភិសន្តិបណ្ឌិត … Read More

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អង្គភាពថ្មីក្រសួងមហាផ្ទៃ ស្របតាមមុំ នៃយុទ្ធសាស្រ្តបញ្ចកោណ! 

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើតអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល បង្កើតឡើងទន្ទឹមគ្នានឹងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ក្នុងគោលដៅឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណ ត្រង់មុំ ធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ យោងតាមអនុក្រឹត្យលេខ២៧៩ អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

នៅខេត្តព្រៃវែង មានសិស្ស និស្សិត រួមទាំងព្រះសង្ឃ ចំនួន ៥៧២អង្គ/នាក់ទៀតហើយ បានបញ្ចប់ដោយបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរស័ព្ទដៃ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ស្របតាមទស្សនវិស័យដឹកនាំដ៏ត្រឹមត្រូវ និងជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី២ និងបើកវគ្គបន្តជំនាន់ទី៣ រៀបចំនៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីត្រេកអរ និងរំភើបរីករាយចំពោះលទ្ធផលជោគជ័យនៃវគ្គបណ្ដុះបណ្ដាលជំនាន់ទី២ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលើកទឹកចិត្ត និងនាំពាក្យពេចន៍លើកទឹកចិត្តពីសម្ដេចក្រឡាហោម ស ខេង ជូនកីឡាករទូកងខេត្តព្រៃវែង

មួយថ្ងៃមុនការចាប់ផ្ដើមព្រះរាជពិធីបុណ្យអុំទូក បណ្ដែបប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករអុំទូកង ខ្នាតវែង និងខ្លី សរុបចំនួន ៥៥ទូក មកពីក្រុង ស្រុក ចំនួន ៦ ក្នុងខេត្តព្រៃវែង។ យោងតាមរបាយការណ៍លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ទូកទាំង៥៥នោះ រួមមាន ៖ … Read More

រយៈពេល ២សប្តាហ៍កន្លងមកនេះ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តភាពស្ងប់ស្ងាត់ល្អ!

រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តមានសភាពស្ងប់ស្ងាត់ល្អ ពោលគឺមានចំនួនកើតឡើងតែជាង ១០ករណីប៉ុណ្ណោះ និងមានទ្រង់ទ្រាយតូចតាចទៀតផង។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកស្ថានភាពនេះ ថាជាផលកើតចេញពីការដាក់ចេញវិធានការណ៍ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្អាកផ្ទេរមុខងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ មួយរយៈសិន ដោយបញ្ជាក់ក្នុងន័យដើមថា«ជាការជាន់ហ្វ្រាំង ដើម្បីពិនិត្យ កែលម្អ និងបង្កើនគុណភាពលើការអនុវត្តមុខងារដែលបានផ្ទេរទៅហើយ និងធានាថាមុខងារថ្មីៗដែលត្រៀមផ្ទេរទៅបន្ថែមទៀត នឹងត្រូវបានអនុវត្តប្រកបដោយគុណភាព។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ … Read More

សូមគោរពជូនពរ អនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ជើងទឹក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព.ស ២៥៦៨ គ.ស ២០២៤!

ខ្ញុំបាទ ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ជើងទឹក និងភរិយា សូមគោរពជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាអនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ព្រមទាំងក្រុមគ្រួសារទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព.ស ២៥៦៨ គ.ស ២០២៤ នេះ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់ភារកិច្ច ជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនសំបូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ។ … Read More

ឌីជីថលក្នុងវិស័យមហាផ្ទៃ ៖ Cambodia e-arrival មានអ្នកចូលប្រើជាង ៤សែននាក់ និងអ្នកទាញយកកម្មវិធីជាង ២សែននាក់!

បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធ Cambodia e-arrival ផ្ដួចផ្ដើមបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នពាក់ព័ន្ធ ទទួលបានការចូលទៅប្រើប្រាស់ពីសាធារណជនជាងជាង ៤សែន ២ម៉ឺននាក់ហើយ បើគិតមកត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ តួលេខនេះ រាប់បញ្ចូលចាប់ពីពេលដាក់ឱ្យប្រើប្រាស់សាកល្បង កាលពីដើមឆ្នាំ២០២៤ មក។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ទន្ទឹមនឹងការទទួលបានអ្នកចូលទៅប្រើប្រាស់ជាង … Read More