ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ការតែងតាំងក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

សេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២៤៦/២៤  ក.អ.ក ស្តីពី ការតែងតាំងក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រោយទារលុយ ពីជនរងគ្រោះជាថ្នូរនឹងការតាមចាប់ជនល្មើស នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាន នគរបាលស្រុកពញាឮ ត្រូវបានផ្អាកការងារ។

ភ្នំពេញ៖ ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាន នគរបាលស្រុកពញាឮ ក្រោយកើតមានករណីទារលុយពីជនរងគ្រោះ ជាថ្នូរនឹងការតាមចាប់ជនល្មើស ។ ការសម្រេចនេះ ក្រោយពីទទួលបានព័ត៌មាន ពីគេហទំព័រព័ត៌មានមួយ ដែលផ្សាយថា «អះអាងថា ខ្លួនជាប៉ូលីស និងជាដៃស្តាំលោកអធិការ នគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន ២០០ដុល្លារ ពីគ្រួសារជនរងគ្រោះជាថ្នូរ នឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះ ត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ» … Read More

វ៉ាក់សាំងបង្កា​ជំងឺគ្រុន​ឈីក​ដំបូង​គេ​លើ​ពិភពលោក​ អាមេរិក​អនុម័ត​ឱ្យ​ប្រើប្រាស់

ការ​អនុម័តឱ្យ​ប្រើ​ប្រាស់​​វ៉ាក់​សាំង​ដំបូង​គេ​លើ​ពិភព​លោក​ ដែល​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុន​ឈីកពីមូស ​ដែល​មានផ្ទុក​វីរុស​ Chikungunya ពីរដ្ឋបាលចំណីអាហារ និងឪសថអាម៉េរិក (FDA) កាល​ពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នៅ​ក្នុង​របាយ​ការណ៍​មួយ FDA ​ឱ្យ​ដឹង​ថា វ៉ាក់សាំង​ទប់​ស្កាត់ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​​វីរុស Chikungunya ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី 18 ឆ្នាំ​ឡើង​ទៅ​ ដែលប្រឈម​នឹង​ហានិភ័យ​ឆ្លង​​ខ្ពស់​ជាង​គេ​ តាមការផ្សាយពីសារព័ត៌មាន AFP ។ វ៉ាក់សាំង​នេះ​ត្រូវ​បានអភិវឌ្ឍ​ដោយ​​ក្រុម​ហ៊ុន​ Valneva របស់​អឺរ៉ុប​ ហើយ​ថា នឹង​​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​ក្រោម​ឈ្មោះ​ថា Ixchiq ។ … Read More

នគរបាលរងចោទពីរដ្ឋាភិបាលអង់គ្លេសថា លម្អៀងទៅអ្នកគាំទ្រប៉ាឡេស្ទីន ពាក់ព័ន្ធនឹងការហែក្បួន

អង់គ្លេស ៖ វិវាទរវាង មេនគរបាលក្រុងឡុងដ្រ៍ ជាមួយរដ្ឋាភិបាលអង់គ្លេស កាន់តែក្ដៅឡើងៗ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ជុំវិញការដោះស្រាយលើការហែក្បួនគាំទ្រប៉ាឡេស្ទីន នៅចុងសប្តាហ៍នេះ ដោយរដ្ឋាភិបាល បានចោទមន្ត្រីរបស់ខ្លួនថា បានបន្ទន់ជំហរ ចំពោះបុព្វហេតុឆ្វេងនិយម ។ នៅទីក្រុងឡុងដ្រ៍ គម្រោងនៃការដើរហែក្បួនតវ៉ា នៅថ្ងៃប្រារព្ធទិវាយុទ្ធសន្តិភាព នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានបង្កឲ្យមានវិវាទ រវាងរដ្ឋាភិបាល និងនគរបាល ដោយនាយករដ្ឋមន្ត្រីលោក Rishi Sunak បាននិយាយថា លោកនឹងឲ្យកងកម្លាំងទទួលខុសត្រូវ ចំពោះការកើតឡើងនូវបញ្ហាណាមួយ បន្ទាប់ពីស្ថាប័ននេះ … Read More

ក្រុមប្រឹក្សាធម្មនុញ្ញ៖ ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា 

📢 សេចក្តីសម្រេច របស់ ក្រុមប្រឹក្សាធម្មនុញ្ញ សំណុំរឿង លេខ: ៤៧២/០០៧/២០២៣ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សេចក្តីសម្រេច លេខ: ២២៥/០០៧/២០២៣ កបធ.ច ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សង្ឃប្រកាស ស្របនឹងរដ្ឋធម្មនុញ្ញ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

ប្រធានសភា លោក Kevin McCarthy នៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ ត្រូវបានបណ្តេញចេញពីតំណែង

អាមេរិក៖ លោក Kevin McCarthy ប្រធានសភាសហរដ្ឋអាមេរិក ត្រូវបានដកចេញពីតំណែង នៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយ កាលពីថ្ងៃអង្គារ ទី៤ ខែតុលានេះ បន្ទាប់ពីការបះបោរស្តាំនិយម ចំពោះការពឹងផ្អែករបស់លោកលើគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តការផ្តល់មូលនិធិដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល។ ការបោះឆ្នោតចុងក្រោយគឺ សំឡេងគាំទ្រ២១៦ ទល់នឹង២១០ ដោយមានគណបក្សសាធារណរដ្ឋចំនួន៨រូបចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ ដើម្បីបោះឆ្នោតដើម្បីដកលោក McCarthy ចេញពីតំណែង។ នេះគឺជាលើកទីមួយហើយដែលប្រធានសភាត្រូវបានដកចេញនៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត៕  

(18-09-2023) តើតាមដងផ្លូវនៅពេលភ្លៀងល្ងាចថ្ងៃនេះ ការធ្វើដំណើរមានអ្វីគួរអោយកត់សំគាល់ខ្លះ?

១- ពិតណាស់ទឹកឡើងដោយសារភ្លៀងធ្លាក់បានធ្វើអោយមានទឹកលិចផ្លូវ និងទឹកសាចចូលផ្ទះរបស់ប្រជាជន​ និងហាងតាមបណ្តោយផ្លូវមុខព្រលានយន្តហោះភ្នំពេញគួរអោយកត់សំគាល់។ ២- បើងាកមកចរាចរណ៍តាមដងផ្លូវ ក៍នៅតែមានបងប្អូនម្ចាស់តុតុមួយចំនួនតូចមានការស្រែកលើដងផ្លូវនៅពេលមានការជិះរបស់បងប្អូនម៉ូតូដែលសាចចូលទៅក្នុងតុតុរបស់ពួកគាត់ រីឯម្ចាស់ឡានតាក់ស៊ីមួយចំនួនបើកបរសាចទឹកដូចទឹកភ្លៀងលើបងប្អូនជាម្ចាស់ម៉ូតូដែរធ្វើតំណើរតាមដងផ្លូវ ដែលនេះមើលទៅដូចពួកគាត់ធ្វើតំណើរលើដងផ្លូវតែម្នាក់ឯង។ ចំពោះករណីនេះយើងក៍បានជួបប្រទះរួចមកហើយតាមបណ្តាញសង្គមដែលអំពើហិង្សា​ការសាចទឹក និងគ្រោះថ្នាក់ចរាចរណ៍​បង្ករឡើងដោយរថយន្ត​តាក់ស៊ី​មួយចំនួនបើកបរខ្វះការយោគយល់។ Admin​ ឃើញនិងលឺផ្ទាល់ចំពោះបងតុតុ និងបងតាក់ស៊ី​ខាងលើ។ Admin​ ពិតជាមានការសោកស្តាយ និងព្រួយបារម្មណ៍ចំពោះទង្វើរ ព្រមទាំង​អត្តចរិត​របស់ពួកគាត់អាចនឹងបង្ករជាហឹង្សា និងគ្រោះថ្នាក់តាមដងផ្លូវនាពេលណាមួយ។ សូមចូលរួម​គោរពច្បាប់​ចរាចរណ៍ និងមានអធ្យាស្រ័យអោយបានច្រើនពេលធ្វើដំណើរតាមដងផ្លូវ ជាពិសេស រដូវភ្លៀង៕ 🙏 #អ្នករាយការណ៍ព័ត៌មាន #nrpnews