ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត រំភើបព្រោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ

ស្ទឹងត្រែង÷ នៅរសៀលថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២៤​ នេះ​ លោកជំទាវអ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ បានដឹកនាំក្រមការងារអញ្ជេីញទៅសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងមានជំងឺប្រចាំកាយជាច្រើនមុខជាពិសេសបញ្ហាឆ្អឹងខ្នងដែលធ្វើឱ្យលោកយាយមិនអាចដើរ ឬអង្គុយបាន ដោយកំពុងសម្រាកនៅផ្ទះកូនក្មួយនៅរាជធានីភ្នំពេញរង់ចាំការព្យាបាលបន្ត។ លោកជំទាវប្រធានសមាគមសិល្បករខ្មែរ បានសាកសួរអំពីអាការៈរបស់លោកយាយ ខាវ ថងញ៉ុត ប្រកបដោយការព្រួយបារម្ភ ព្រមទាំងបានរិះរកមធ្យោបាយផ្សេងៗដើម្បីសម្រាលបន្ទុកចំណាយរបស់លោកយាយ ដែលបច្ចុប្បន្នមានវ័យរហូតដល់៨៥ឆ្នាំទៅហើយ និងកំពុងរស់តែពីរនាក់កូនស្រីដែលមានវ័យ៧០ឆ្នាំហើយដែរនោះ។ ជាមួយគ្នានោះ លោកជំទាវក៏បាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ​ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់លោកយាយ ខាវ ថងញ៉ុត​ … Read More

ចង់ចេញរកស៊ីវិស័យកាហ្វេ និង សាឡន តែគ្មានជំនាញ វិទ្យាស្ថាន១កន្លែងនេះ មានបង្រៀនឥត.គិតថ្លៃ

វិស័យកាហ្វេនិងវិស័យសាឡន គឺជាវិស័យមួយដែលកំពុងតែមានអ្នកចង់បណ្តាក់ទុនរកស៊ីជាច្រើននាក់ ប៉ុន្តែអ្វីដែលជាបញ្ហាគឺពួកគាត់ពិបាកនៅក្នុងការរកកន្លែងបណ្តុះបណ្តាលជំនាញមួយដែលមានជំនាញច្បាស់លាស់ និងចំណាយប្រាក់កាសអស់តិចហើយរៀនចប់អាចចេញធ្វើការរកស៊ីបាន។ ប៉ុន្តែលែងជាបញ្ហាសម្រាប់បងប្អូនទៀតហើយពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងជ្រើសរើស សិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃរយៈពេល ៤ខែ លើមុខជំនាញ ឆុងកាហ្វេ និង សម្អាងកាយ(សាឡន)។ ក្រៅពីជំនាញទាំងពីរនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ក៏មានវគ្គបណ្តុះបណ្តាលទៅលើជំនាញផ្សេងៗទៀតដូចជា ៖ ការផលិតនំ ការធ្វើម្ហូបខ្មែរ​ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និង … Read More

សូមជូនសង្ខេបព័ត៌មាន នៃព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤

ភ្នំពេញ៖ សម្តេចធីបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញ ចូលរួមថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធី បើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នាថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤។ ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះ ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជាកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ … Read More

យោងតាមសំណេររបស់សម្តេចបណ្ឌិត យ៉ន់ សេងយៀត លើការសិក្សាថ្នាក់ក្រោយបណ្ឌិតលើសំនួរបានសួរព្រះអង្គថា “តើការសិក្សាថ្នាក់«ក្រោយបណ្ឌិត» គេសិក្សាយ៉ាងដូចម្ដេចនៅសាកលវិទ្យាល័យ Harvard ? “

នេះជាសំណួរដែលគេសួរខ្ញុំជាញឹកញាប់កន្លងមក ចាប់តាំងពីខ្ញុំមកដល់សាលានេះ(Harvard)។ ខ្ញុំសូមឆ្លើយសំណួរនេះទៅតាមបទពិសោធន៍ដែលខ្ញុំរៀននៅHarvard ។ ថ្នាក់ក្រោយបណ្ឌិតឬបណ្ឌិតរដ្ឋ ឬភាសាអង់គ្លេសគេហៅថា« Post Doctoral Research ឬ Postdoc» គឺ ជាកម្រិតសិក្សាខ្ពស់បំផុតនៅក្រោយកម្រិតឧត្តមសិក្សា។ សាកលវិទ្យាល័យមិនមានរៀបចំថ្នាក់បង្រៀនសម្រាប់សិក្ខាកាមនៅកម្រិតនេះទេ និយាយរួម គឺគ្មានថ្នាក់រៀនទេ អ្វីដែលសិក្ខាកាមត្រូវធ្វើសម្រាប់ការស្រាវជ្រាវរបស់ខ្លួនគឺណាត់ជួបជាមួយសាស្រ្តាចារ្យ ដែលសាលាបានកំណត់ឲ្យដើម្បីជួយរៀបចំកិច្ចការស្រាវជ្រាវសរសេរនិក្ខេបបទរបស់ខ្លួន ។ ប៉ុន្តែសិក្ខាកាមថ្នាក់ក្រោយបណ្ឌិត អាចចូលស្ដាប់នៅតាមថ្នាក់នៃកម្រិតសិក្សាណាមួយបាន ប្រសិនបើមានបំណង ឬអាចបង្រៀន ធ្វើបទបង្ហាញនូវកម្មវិធីស្រាវជ្រាវរបស់ខ្លួនបាន។ ជាពិសេស សាលាតែងតែប្រកាសប្រាប់ដល់និស្សិតអំពីវត្តមានរបស់« អ្នកសិក្សាថ្នាក់ក្រោយបណ្ឌិត» ដើម្បីឲ្យមានការចែករំលែកចំណេះដល់គ្នានិងគ្នា។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំជួបលោកសាស្រ្តាចារ្យ … Read More

ល្បែងទាញព្រ័ត្រ

ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្ដី ។ ល្បែងនេះគេលេងដោយប្រើកំលាំង ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺ ពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ … Read More

រកឃើញជំងឺអុតស្វា ៣ករណីបន្ថែមទៀត នៅកម្ពុជា រយៈពេល ១៥ថ្ងៃចុងក្រោយនេះ

ភ្នំពេញ៖ កម្ពុជា បានរកឃើញករណីជំងឺអឹមផក (Mpox) មានឈ្មោះដើមហៅជំងឺអុតស្វាចំនួន ៣ករណីបន្ថែមទៀត ក្នុងរយៈពេល ១៥ថ្ងៃចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណីជាបុរសទាំងអស់។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ មេសា នេះ បានឱ្យដឹងថា «ប្រទេសកម្ពុជា បាន រកឃើញករណីជំងឺអឹមផក ៣ករណីបន្ថែមទៀត ក្នុងរយៈពេល១៥ថ្ងៃ ចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណី ជាបុរសទាំងអស់ អាយុចន្លោះពី២០ឆ្នាំ ទៅ៤៣ឆ្នាំ គិតចាប់តាំងពីពេលដែលបានរកឃើញ ករណីដំបូងនៅប្រទសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ … Read More

សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: Bour Kry) ទ្រង់ប្រសូតនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំវក ព.ស. ២៤៨៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ១៩៤៥។ ព្រះបិតាព្រះនាម បួរ វ៉ាន ព្រះមាតាព្រះនាម ជា ជួន។

-បឋមវ័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់ប្រសូតនៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងព្រះជន្ម៧ព្រះវស្សា ព្រះអង្គបានសិក្សាអក្សរ និងលេខនព្វន្ត នៅសាលាបឋមសិក្សា ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅក្នុងឆ្នាំកុរ ឯកស័ក ព.ស. ២៥០៣ គ.ស. ១៩៥៩ ព្រះអង្គបានប្រឡងចូលសិក្សានៅវិទ្យាល័យបាត់ដំបង។ លុះដល់ឆ្នាំថោះ គ.ស. ១៩៦៣ ព្រះអង្គបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។ -បព្វជ្ជា នៅឆ្នាំ១៩៦៣ ព្រះអង្គបានសម្រេចសុំអនុញ្ញាតលាមាតាបិតា និងក្រុមញាតិ … Read More

ត្រៀមខ្លួនទាំងអស់គ្នាដើម្បីគ្រប់គ្រងប្រសិនបេីសីតុន្ហភាព កេីនឡេីង40º _ 50º

✍សូមផឹកទឹកស្អាតផឹកយឺតៗជៀសវាងទឹកត្រជាក់និងទឹកកក។បច្ចុប្បន្នប្រទេសថៃម៉ាឡេស៊ីឥណ្ឌូនេស៊ីសិង្ហបុរីកំពុងតែប្រឈមមុខហ្នឹងព្យុះរលកកំដៅ។អ្វីដែលគួរធ្វើហ្នឹងអ្វីដែលមិនគួរធ្វើ! ១- វេជ្ជបណ្ឌិតបាននិយាយថាប្រសិនបើវាក្ដៅដល់40អ្នកមិនគួរបន្តផឹកទឹកត្រជាក់ឬទឹកកកទៀតទេ។ដោយសារតែសរសៃឈាមតូចៗក្នុងសារពាង្គកាយអាចបំបែកឬផ្ទុះមិត្តភក្កិរបស់វេជ្ជបណ្ឌិតម្នាក់មកពីខាងក្រៅ។ក្ដៅរហូតដល់បែកញើសលាងជើងរបស់គាត់ដោយទឹកត្រជាក់យ៉ាងឆាប់រហ័ស។លទ្ធផលគឺភ្នែករបស់គាត់មើលមិនឃើញត្រូវហៅរថយន្តសង្គ្រោះបន្ទាន់មក។ ២- ប្រសិនបើវាក្ដៅដល់38ទុកឱ្យរាងកាយក្ដៅកុំផឹកទឹកត្រជាក់ផឹកទឹកក្ដៅឬក្ដៅឧណ្ហៗផឹកយឺតៗកុំប្រញាប់ប្រញាលាងជើងលាងដៃលុបមុខ។ឬផ្នែកដែលរលាកដោយកំដៅថ្ងៃគួររង់ចាំយ៉ាងតិច 30 នាទីមុនពេលងូតទឹក។ ៣- បុរសម្នាក់បែកញើសក្ដៅខ្លាំងពេកក៏ប្រញាប់ប្រញាទៅងូតទឹក។បន្ទាប់ពីងូតទឹករួច។ថ្គាមរឹងវាជាជំងឺដាច់សរសៃឈាមខួរក្បាល។ប្រយ័ត្ននៅរដូវក្ដៅឬពេលអ្នកអស់កម្លាំងជៀសវាងការផឹកទឹកត្រជាក់ភ្លាមៗ។ព្រោះវានឹងធ្វើឲ្យសរសៃឈាមតូចៗ។ងាយនឹងផ្ទុះបែកសរសៃឈាមខួរក្បាល។(សូមណែនាំប្រាប់កូនចៅឲ្យប្រុងប្រយ័ត្នទាំងអស់គ្នាសូមអរគុណបងប្អូនដែលចំណាយពេលវេលាអាននិងតាមដាន។)បញ្ជាក់នេះគឺជាវិធីខ្លះគួយល់ មិនមែនទាំងស្រុងនោះទេហេីយក៍មិនអាចកេីតឡេីយ100%ដែល។