សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង
ភ្នំពេញ÷ អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង ខណៈការដំឡើងប្រាក់ខែជូន ដល់បងប្អូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤នេះទោះតិចឬច្រើនក្តី ប៉ុន្តែវារក្សាការងារបានធ្វើបន្តទៀត។ តាមរយៈតេលេក្រាម និងហ្វេសបុក នាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របាន លើក លើងថា«នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្តន៍ជូនកម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងនេះទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង»។ សម្តេចតេជោ … Read More