មេបក្សប្រឆាំងអ៊ីស្រាអែលថា ដល់ពេលត្រូវមានអ្នកជំនួស លោក ណាតាន់យ៉ាហ៊ូ ហើយ

អ៊ីស្រាអែល ៖ ​លោក យែរ ឡាភីដ (Yair Lapid) មេដឹកនាំប្រឆាំងអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ថា វាដល់ពេលហើយ ក្នុងការមានអ្នកទៅជំនួសតំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ហើយថានឹងមានការគាំទ្រយ៉ាងទូលំទូលាយ ដើម្បីបង្កើតរដ្ឋាភិបាលរួបរួមមួយ ដែលដឹកនាំដោយគណបក្សស្តាំនិយម លីគុត (Likud) របស់លោក ណេតាន់យ៉ាហ៊ូ។ លោក Lapid អ្នកនយោបាយកណ្ដាលនិយម ដែលបានបម្រើការជានាយករដ្ឋមន្ត្រីរយៈពេលខ្លីកាលពីឆ្នាំមុនបាននិយាយថា … Read More

បិទស្ពាន San Francisco Bay ក្នុងអំឡុងវេទិកា APEC ពីបាតុករប្រឆាំងសង្រ្គាមអ៊ីស្រាអែល

អាមេរិក៖  ការចាប់ផ្តើមចាប់ខ្លួនក្រុមបាតុករ ដែលកំពុងអំពាវនាវឱ្យមានបទឈប់បាញ់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ពីសំណាក់នគរបាលទីក្រុង San Francisco កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបាតុកម្ម បានបិទស្ពាន ជាផ្លូវធ្វើដំណើរដ៏សំខាន់ចូលទៅក្នុងទីក្រុង ដែលកំពុងរៀបចំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ អ្នករៀបចំបាននិយាយថា មនុស្ស ២០០នាក់ បានចូលរួមក្នុងបាតុកម្ម ដែលអំពាវនាវឱ្យបញ្ចប់ការផ្តល់ជំនួយយោធា របស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ីស្រាអែល។ នគរបាលរាប់រយនាក់ បានចាប់ផ្តើមចាប់ខ្លួន និងឲ្យក្រុមបាតុករចាកចេញឆ្ងាយ បន្ទាប់ពីក្រុមល្បាតផ្លូវ Highway រដ្ឋកាលីហ្វ័រនីញ៉ា បានចេញបញ្ជាឲ្យបំបែកក្រុម ដែលបានមកប្រមូលផ្តុំគ្នា។ អាជ្ញាធរ បានដាក់ពង្រាយរថយន្តសណ្តោង … Read More

វេជ្ជបណ្ឌិតហ្កាហ្សា៖ មន្ទីរពេទ្យ អាល់ស៊ីហ្វា កំពុងស្ថិតក្នុងគ្រោះមន្ដរាយហើយ

ហ្កាហ្សា ៖ លោកណាហេត អាប៊ូ តាអេម៉ា (Nahed Abu Taaema) នាយកមន្ទីរពេទ្យ ណាស៊ើរ (Nasser) ក្នុងក្រុងខានយូនីស កាលពីថ្ងៃព្រហស្បតិ៍នេះ បានហៅស្ថានភាពនៅមន្ទីរពេទ្យ អាល់ស៊ីហ្វា ក្នុងតំបន់ហ្កាហ្សា ជាគ្រោះមហន្ដរាយ ដោយនិយាយថា ពួកគេបានដាច់ការទាក់ទងជាមួយបុគ្គលិកពេទ្យខាងក្នុងមន្ទីរពេទ្យ ។ នៅភាគខាងជើងក្នុងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន អ៊ីស្រាអែល បាននិយាយថា កងកងកម្លាំងរបស់ខ្លួននៅតែមានវត្ដមាននៅឡើយនៅឯ មន្ទីរពេទ្យដែលធំជាងគេបំផុតក្នុងតំបន់ហ្កាហ្សា គឺមន្ទីពេទ្យ អាល់ស៊ីហ្វា ប៉ុន្ដែមិនបានផ្ដល់សេចក្ដីលម្អិតពីប្រតិបត្ដការរបស់ពួកគេទេ តាំងពី១ថ្ងៃមុននៅពេល ដែលពួកគេបានចូលដល់អគារមួយ ដែលជាការបញ្ចប់នៃការឡោមព័ទ្ធរយៈពេល១ថ្ងៃនោះ។ … Read More

មីស៊ីលផ្លោងរយៈចម្ងាយមធ្យម កូរ៉េខាងជើង អភិវឌ្ឍ និងសាកល្បងម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មី

សេអ៊ូល៖ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានបង្កើតម៉ាស៊ីនឥន្ធនៈរឹង ដែលមានកម្លាំងខ្ពស់ប្រភេទថ្មី សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម នេះយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍​ ។ របាយការណ៍ក៏បានឲ្យដឹងថា ឧស្សាហកម្មកាំជ្រួចរបស់ប្រទេសនេះ បានធ្វើការសាកល្បងដោយជោគជ័យ លើការ បាញ់បង្ហោះពីដីដំបូងរបស់ម៉ាស៊ីនដំណាក់កាលទីមួយ និងម៉ាស៊ីនដំណាក់កាលទីពីរ នៅថ្ងៃទី១១ និង ១៤ ខែវិច្ឆិកា រៀងៗខ្លួន ។ របាយការណ៍បានឲ្យដឹងបន្ថែមថា ការធ្វើតេស្តនាពេលថ្មីៗនេះ គឺសំដៅវាយតម្លៃលក្ខណៈបច្ចេកទេសនៃម៉ាស៊ីន ដែលទើបនឹងបង្កើតថ្មី សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ។ KCNA បានរាយការណ៍ថា … Read More

ប្រមុខមុខដឹកនាំបារាំង ប្រឈមមុខនឹងការខ្វែងគំនិត ខាងការទូតដ៏កម្រ ជុំវិញមជ្ឈឹមបូព៌ា

បារាំង៖ ការចុះហត្ថលេខាលើអនុស្សរណៈរួមមិនធម្មតាមួយ ពីក្រុមអ្នកការទូតបារាំងមួយក្រុម ដោយបង្ហាញពីអ្វីដែលពួកគេចោទប្រកាន់ថា ជាការលម្អៀងគាំទ្រអ៊ីស្រាអែលពីប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដោយបន្ថែមសម្ពាធលើលោកប្រធានាធិបតី បន្ទាប់ពីពេលខ្លះ មានសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។ ឯកអគ្គរដ្ឋទូតបារាំង១២រូប ដែលត្រូវបានគេទទួលស្គាល់ជាផ្លូវការនៅមជ្ឈឹមបូព៌ា និងបណ្តាប្រទេសអាហ្វ្រិកខាងជើង បានចុះហត្ថលេខា លើឯកសារសម្ងាត់ដោយហៅវា ថាជា «កាយវិការ ដែលមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រថ្មីៗនៃការទូតបារាំង ក្នុងពិភពអារ៉ាប់» យោងតាមកាសែតប្រចាំថ្ងៃរបស់បារាំង Le Figaro បាននិយាយកាលពីថ្ងៃចន្ទ ។ ខ្លឹមសារពិតប្រាកដនៃឯកសារនេះ … Read More

ប្រមុខដឹកនាំចិន ប្រាប់អាមេរិកឲ្យឈប់ផ្ដល់អាវុធឲ្យកោះតៃវ៉ាន់ ព្រោះការជុំជាតិ មិនអាចបញ្ឈប់បានឡើយ

អាមេរិក៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ក្រុងប៉េកាំងបាននិយាយថា មេដឹកនាំចិនលោក Xi Jinping បានប្រាប់ប្រធានាធិបតីអាមេរិក លោក Joe Biden ឱ្យ បញ្ឈប់ការផ្ដល់អាវុធឲ្យទៅកោះតៃវ៉ាន់ទៀត ហើយថាការការជុំជាតិ ឬការបង្រួបបង្រួមរបស់ចិន ជាមួយកោះស្វ័យគ្រប់គ្រង គឺមិនអាចបញ្ឈប់បានឡើយ ។ លោក Xi បានប្រាប់លោក Biden ថា ភាគីអាមេរិកគួរតែបញ្ឈប់ការផ្ដល់អាវុធឲ្យទៅកោះតៃវ៉ាន់ និងងាកមកគាំទ្រការបង្រួបបង្រួមជាតិ របស់ចិន។ ប្រទេសចិនប្រកាន់ជំហរការបង្រួបបង្រួមជាតិ ហើយបញ្ហានេះគឺជារឿងដែលគ្មានអ្នកណាអាចបញ្ឈប់បានឡើយ បើយោងតាមការអានលិខិតពីក្រសួងការបរទេសចិន … Read More

ការធ្វើមាតុភូមិនិវត្តន៍ ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ពីប្រទេសប៉ាគីស្ថាន វិលមកកាន់ប្រទេសកំណើតខ្លួនវិញ ប្រមាណជាង៥.៥០០នាក់

កាប៊ុល៖ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងទទួលបន្ទុកកិច្ចការជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារនេះបានឲ្យដឹងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រមាណជាង៥.៥០០នាក់ បានវិលត្រឡប់មកកាន់ប្រទេសកំណើត របស់ពួកគេវិញហើយ កាលពីថ្ងៃចន្ទ បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ ។ សេចក្តីថ្លែងការណ៍បានដាក់ថា ជនភៀសខ្លួនសរុបចំនួន៥.៦៤០នាក់ បានវិលត្រឡប់ពីប្រទេសប៉ាគីស្ថាន តាមច្រក Torkham និង Spin Boldak ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ ដោយបានបន្ថែមថា ជនភៀសខ្លួនទាំងនោះបានទទួលជំនួយជាចាំបាច់ ។ ក្រសួងខាងលើបានឲ្យដឹងថា … Read More

មហាអំណាចអាមេរិក និងចិន ជួបពិភាក្សាទល់មុខគ្នា ស្របពេលមាន​ជម្លោះ​លើ​បញ្ហាយោធា និងសេដ្ឋកិច្ច

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បានជួបលោក Xi Jinping ប្រធានាធិបតីចិន ក្នុង​ជំនួប​ទល់​មុខ​គ្នា ជាលើកដំបូង ក្នុង​រយៈពេល​មួយ​ឆ្នាំ​កាល​ពីថ្ងៃពុ​ធ​ សម្រាប់​កិច្ច​ពិភាក្សា​ក្នុង​គោល​បំណង​បន្ធូរ​បន្ថយ​ភាពតានតឹងរវាងមហាអំណាចទាំងពីរលើជម្លោះយោធា ការជួញដូរគ្រឿងញៀន និង​បញ្ញា​សិប្បនិម្មិតឬ(AI) ហើយបាននិយាយថា ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចំរើន​ពិត​ប្រាកដ ​។ លោក Biden បានស្វាគមន៍មេដឹកនាំចិន នៅឯអគារអចលនទ្រព្យ ហ្វីឡូលី(Filoli)ដែលជាផ្ទះ និង​សួនច្បាររបស់រដ្ឋនៅតំបន់ជនបទ ស្ថិតនៅចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រ ភាគខាងត្បូង នៃ​ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) … Read More

ប្រមុខដឹកនាំមហាអំណាចទាំងពីរ បានជួបប្រជុំទល់មុខគ្នា ជាលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំ

មហាអំណាចពិភពលោកទាំងជួបគ្នា លោក Joe Biden ប្រធានាធិបតី និងលោក Xi Jinping ប្រធានាធិបតីចិន កាលពីថ្ងៃពុធ ដោយការជួបប្រជុំទល់មុខគ្នាជាលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំ ស្របពេលមានភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ។ ដើម្បីហេតុផលសុវត្ថិភាព មេដឹកនាំទាំងពីរកំពុងពិភាក្សា នៅទីតាំងឯកជនមួយ គឺអគារអចលនទ្រព្យ Filoli នៅទីក្រុង Woodside រដ្ឋកាលីហ្វ័រនីញ៉ា នៅខាងក្រៅសាន់ហ្វ្រាន់ស៊ីស្កូ – នៅជិតកន្លែងដែលកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កំពុងត្រូវបានធ្វើឡើងនៅសប្តាហ៍នេះ ៕