ប្រមុខមុខដឹកនាំបារាំង ប្រឈមមុខនឹងការខ្វែងគំនិត ខាងការទូតដ៏កម្រ ជុំវិញមជ្ឈឹមបូព៌ា
បារាំង៖ ការចុះហត្ថលេខាលើអនុស្សរណៈរួមមិនធម្មតាមួយ ពីក្រុមអ្នកការទូតបារាំងមួយក្រុម ដោយបង្ហាញពីអ្វីដែលពួកគេចោទប្រកាន់ថា ជាការលម្អៀងគាំទ្រអ៊ីស្រាអែលពីប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដោយបន្ថែមសម្ពាធលើលោកប្រធានាធិបតី បន្ទាប់ពីពេលខ្លះ មានសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។
ឯកអគ្គរដ្ឋទូតបារាំង១២រូប ដែលត្រូវបានគេទទួលស្គាល់ជាផ្លូវការនៅមជ្ឈឹមបូព៌ា និងបណ្តាប្រទេសអាហ្វ្រិកខាងជើង បានចុះហត្ថលេខា លើឯកសារសម្ងាត់ដោយហៅវា ថាជា «កាយវិការ ដែលមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រថ្មីៗនៃការទូតបារាំង ក្នុងពិភពអារ៉ាប់» យោងតាមកាសែតប្រចាំថ្ងៃរបស់បារាំង Le Figaro បាននិយាយកាលពីថ្ងៃចន្ទ ។
ខ្លឹមសារពិតប្រាកដនៃឯកសារនេះ មិនត្រូវបានបង្ហាញទេ ទោះបីជាអ្នកការទូត និងប្រភព ដែលបាននិយាយទៅកាន់សារព័ត៌មាន AFP បានបញ្ជាក់ពីការពិតរបស់វាក៏ដោយ ។
លិខិតការទូត ដែលត្រូវបានផ្ញើជា «ឯកសារ» ផ្លូវការ ប៉ុន្តែសម្ងាត់ទៅកាន់ក្រសួងការបរទេស ឆ្លុះបញ្ចាំងពីភាពមិនសុខស្រួលរបស់មន្ត្រីមួយចំនួន នៅក្រសួងអឺរ៉ុប និងកិច្ចការបរទេសជុំវិញគោលនយោបាយរបស់ លោកម៉ាក្រុងទៅលើសង្រ្គាម ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលមិនធ្លាប់មានពីមុនមកដោយក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ដែលត្រូវបានត្រូវបានឆ្លើយតបដោយការទម្លាក់គ្រាប់បែក ឥតឈប់ឈររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាស្ទ្រីប ៕