វេជ្ជបណ្ឌិតហ្កាហ្សា៖ មន្ទីរពេទ្យ អាល់ស៊ីហ្វា កំពុងស្ថិតក្នុងគ្រោះមន្ដរាយហើយ

ហ្កាហ្សា ៖ លោកណាហេត អាប៊ូ តាអេម៉ា (Nahed Abu Taaema) នាយកមន្ទីរពេទ្យ ណាស៊ើរ (Nasser) ក្នុងក្រុងខានយូនីស កាលពីថ្ងៃព្រហស្បតិ៍នេះ បានហៅស្ថានភាពនៅមន្ទីរពេទ្យ អាល់ស៊ីហ្វា ក្នុងតំបន់ហ្កាហ្សា ជាគ្រោះមហន្ដរាយ ដោយនិយាយថា ពួកគេបានដាច់ការទាក់ទងជាមួយបុគ្គលិកពេទ្យខាងក្នុងមន្ទីរពេទ្យ ។

នៅភាគខាងជើងក្នុងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន អ៊ីស្រាអែល បាននិយាយថា កងកងកម្លាំងរបស់ខ្លួននៅតែមានវត្ដមាននៅឡើយនៅឯ មន្ទីរពេទ្យដែលធំជាងគេបំផុតក្នុងតំបន់ហ្កាហ្សា គឺមន្ទីពេទ្យ អាល់ស៊ីហ្វា ប៉ុន្ដែមិនបានផ្ដល់សេចក្ដីលម្អិតពីប្រតិបត្ដការរបស់ពួកគេទេ តាំងពី១ថ្ងៃមុននៅពេល ដែលពួកគេបានចូលដល់អគារមួយ ដែលជាការបញ្ចប់នៃការឡោមព័ទ្ធរយៈពេល១ថ្ងៃនោះ។

ស្ថានការណ៍នៅថ្ងៃទីពីរនៃប្រតិបត្ដិការរបស់អ៊ីស្រាអែល ក្នុងមន្ទីរពេទ្យអាល់ ស៊ីហ្វា គឺមិនអាចបញ្ជាក់បានទេ ដោយសារទូរគមនាគមន៍បានកាតផ្ដាច់ តាំងពីរសៀលថ្ងៃពុធមកម៉្លេះ។

ស្ថានភាពលំបាករបស់មន្ទីរពេទ្យ បានជំរុញឲ្យមានការព្តមានជាអន្ដរជាតិដោយសារអ្នកជំងឺរាប់រយនាក់ និងជនស៊ីវិលរាប់ពាន់នាក់ ដែលបាត់បង់ទីជម្រក បានជាប់នៅក្នុងនោះ ដោយមិនមាន ប្រេងឥន្ធនៈ បំពង់ឧកស៊ីសែន ហើយនិងគ្រឿងផ្គត់ផ្គង់សំខាន់ៗ៕