មេបក្សប្រឆាំងអ៊ីស្រាអែលថា ដល់ពេលត្រូវមានអ្នកជំនួស លោក ណាតាន់យ៉ាហ៊ូ ហើយ
អ៊ីស្រាអែល ៖ លោក យែរ ឡាភីដ (Yair Lapid) មេដឹកនាំប្រឆាំងអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ថា វាដល់ពេលហើយ ក្នុងការមានអ្នកទៅជំនួសតំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ហើយថានឹងមានការគាំទ្រយ៉ាងទូលំទូលាយ ដើម្បីបង្កើតរដ្ឋាភិបាលរួបរួមមួយ ដែលដឹកនាំដោយគណបក្សស្តាំនិយម លីគុត (Likud) របស់លោក ណេតាន់យ៉ាហ៊ូ។
លោក Lapid អ្នកនយោបាយកណ្ដាលនិយម ដែលបានបម្រើការជានាយករដ្ឋមន្ត្រីរយៈពេលខ្លីកាលពីឆ្នាំមុនបាននិយាយថា លោកជឿថាភាគច្រើននៃសមាជិកសភា ១២០រូប នៅក្នុងសភាអ៊ីស្រាអែល នឹងចុះហត្ថលេខាលើក្រុមចម្រុះបែបនេះ។
លោកបានធ្វើអត្ថាធិប្បាយបែបនេះ បានសង្កត់ធ្ងន់លើការវាយលុកយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយលុកដ៏បង្ហូរឈាមរបស់ ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្លងកាត់ភាគខាងត្បូងអ៊ីស្រាអែល។
នៅលើបណ្តាញសង្គម X លោក Lapid បានសរសេរ ថា «ពេលវេលាបានមកដល់ហើយ យើងត្រូវបង្កើតរដ្ឋាភិបាល កសាងជាតិឡើងវិញ ។ គណបក្សស្តាំនិយម លីគុត នឹងដឹកនាំរបស់បក្សនេះគឺលោក ណាតាន់យ៉ាហ៊ូ ព្រមទាំងពួកជ្រុលនិយម នឹងត្រូវបានជំនួស ហើយសមាជិកសភាជាង ៩០រូប នឹងក្លាយជាដៃគូនៅក្នុងសម្ព័ន្ធសម្រាប់ការផ្សះផ្សារ និងការតភ្ជាប់ទំនាក់ទំនងឡើងវិញ»។
គណបក្ស លីគុត របស់លោក ណេតាន់យ៉ាហ៊ូ គឺជាគណបក្សដ៏ធំបំផុតនៅក្នុងក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់អ៊ីស្រាអែល ដែលរួមមានគណបក្សជាតិនិយមជ្រុល និងបណ្ដាគណបក្សសាសនា។ ពួកគេរួមគ្នាគ្រប់គ្រងបាន ៦៤អាសនៈក្នុងសភា ។
លោក Lapid បានបដិសេធមិនចូលរួមក្នុងគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក ណេតាន់យ៉ាហ៊ូ នៅពេលចាប់ផ្តើមសង្រ្គាមនោះទេ ទោះបីជាសមាជិកសភាកណ្តាលនិយមផ្សេងទៀត បានយល់ព្រមចូលរួម និងជួយគ្រប់គ្រងជម្លោះក៏ដោយ ៕