ប្រមុខដឹកនាំចិន ប្រាប់អាមេរិកឲ្យឈប់ផ្ដល់អាវុធឲ្យកោះតៃវ៉ាន់ ព្រោះការជុំជាតិ មិនអាចបញ្ឈប់បានឡើយ
អាមេរិក៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ក្រុងប៉េកាំងបាននិយាយថា មេដឹកនាំចិនលោក Xi Jinping បានប្រាប់ប្រធានាធិបតីអាមេរិក លោក Joe Biden ឱ្យ បញ្ឈប់ការផ្ដល់អាវុធឲ្យទៅកោះតៃវ៉ាន់ទៀត ហើយថាការការជុំជាតិ ឬការបង្រួបបង្រួមរបស់ចិន ជាមួយកោះស្វ័យគ្រប់គ្រង គឺមិនអាចបញ្ឈប់បានឡើយ ។
លោក Xi បានប្រាប់លោក Biden ថា ភាគីអាមេរិកគួរតែបញ្ឈប់ការផ្ដល់អាវុធឲ្យទៅកោះតៃវ៉ាន់ និងងាកមកគាំទ្រការបង្រួបបង្រួមជាតិ របស់ចិន។ ប្រទេសចិនប្រកាន់ជំហរការបង្រួបបង្រួមជាតិ ហើយបញ្ហានេះគឺជារឿងដែលគ្មានអ្នកណាអាចបញ្ឈប់បានឡើយ បើយោងតាមការអានលិខិតពីក្រសួងការបរទេសចិន ។
លោក Biden បានស្នើឱ្យលោក Xi ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃពុធ គោរពការបោះឆ្នោតនាពេលខាងមុខ នៅកោះតៃវ៉ាន់ ជាលទ្ធិប្រជាធិបតេយ្យស្វ័យគ្រប់គ្រង ដែលអះអាងសិទ្ធិគ្រប់គ្រងដោយទីក្រុងប៉េកាំង ។ យើងបានស្នើឲ្យចិនគោរពដំណើរការបោះឆ្នោតនៅកោះតៃវ៉ាន់ បើយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិក ។
លោក Xi បានប្រាប់លោក Biden ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល៤ម៉ោង កាលពីថ្ងៃពុធថា កោះតៃវ៉ាន់គឺជាបញ្ហាដ៏ធំ និងគ្រោះថ្នាក់បំផុត នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ។
មន្ត្រីខាងលើបានដកស្រង់សម្តីលោក Xi ដោយនិយាយថា បំណងសំខាន់របស់ចិន គឺការបង្រួបបង្រួមជុំជាតិ ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ ដែលចិន អះអាងថាជាខេត្តមួយរបស់ចិនដូចគោក ប៉ុន្តែបានបន្តនិយាយអំពីលក្ខខណ្ឌដែលអាចប្រើប្រាស់កម្លាំងបានក្រសោបយកកោះមួយនេះ ។
ចំនែកមន្ត្រីអាមេរិករូបនេះបាននិយាយថា លោក Xi បានព្យាយាមបង្ហាញថា ប្រទេសចិនពុំបានត្រៀមសម្រាប់ការលុកលុយដ៏ធំលើកោះតៃវ៉ាន់នោះទេ ប៉ុន្តែជំហររបស់ចិន ពុំបានកែប្រែ វិធីសាស្រ្តរបស់សហរដ្ឋអាមេរិកនោះឡើយ ៕