ការធ្វើមាតុភូមិនិវត្តន៍ ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ពីប្រទេសប៉ាគីស្ថាន វិលមកកាន់ប្រទេសកំណើតខ្លួនវិញ ប្រមាណជាង៥.៥០០នាក់
កាប៊ុល៖ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងទទួលបន្ទុកកិច្ចការជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារនេះបានឲ្យដឹងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រមាណជាង៥.៥០០នាក់ បានវិលត្រឡប់មកកាន់ប្រទេសកំណើត របស់ពួកគេវិញហើយ កាលពីថ្ងៃចន្ទ បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ ។
សេចក្តីថ្លែងការណ៍បានដាក់ថា ជនភៀសខ្លួនសរុបចំនួន៥.៦៤០នាក់ បានវិលត្រឡប់ពីប្រទេសប៉ាគីស្ថាន តាមច្រក Torkham និង Spin Boldak ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ ដោយបានបន្ថែមថា ជនភៀសខ្លួនទាំងនោះបានទទួលជំនួយជាចាំបាច់ ។
ក្រសួងខាងលើបានឲ្យដឹងថា ស្រដៀងគ្នានេះដែរ ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រមាណជាង៣.០០០នាក់ បានវិលត្រឡប់ពីប្រទេសអ៊ីរ៉ង់ វិញកាលពីថ្ងៃចន្ទ ។
យោងតាមសេចក្តីរាយការណ៍ ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ចំនួន២,៥លាននាក់ បាននិងកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន ដែលមានចំនួនប្រហាក់ប្រហែលគ្នា នៅក្នុងប្រទេសអ៊ីរ៉ង់ ដែរ ។
ជនភៀសខ្លួន អាហ្វហ្គានីស្ថានជាង៤០០.០០០នាក់ បានត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ ក្នុងរយៈពេល២ខែចុងក្រោយនេះ នេះបើយោងតាមសេចក្តីរាយការណ៍ ចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងដូច្នេះ ៕