ប្រមុខដឹកនាំមហាអំណាចទាំងពីរ បានជួបប្រជុំទល់មុខគ្នា ជាលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំ
មហាអំណាចពិភពលោកទាំងជួបគ្នា លោក Joe Biden ប្រធានាធិបតី និងលោក Xi Jinping ប្រធានាធិបតីចិន កាលពីថ្ងៃពុធ ដោយការជួបប្រជុំទល់មុខគ្នាជាលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំ ស្របពេលមានភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ។
ដើម្បីហេតុផលសុវត្ថិភាព មេដឹកនាំទាំងពីរកំពុងពិភាក្សា នៅទីតាំងឯកជនមួយ គឺអគារអចលនទ្រព្យ Filoli នៅទីក្រុង Woodside រដ្ឋកាលីហ្វ័រនីញ៉ា នៅខាងក្រៅសាន់ហ្វ្រាន់ស៊ីស្កូ – នៅជិតកន្លែងដែលកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កំពុងត្រូវបានធ្វើឡើងនៅសប្តាហ៍នេះ ៕