ប្រតិបត្តិការអ៊ីស្រាអែល នៅហ្គាហ្សា លោក Musk សំដែងការគាំទ្រ។

បរទេស៖ លោក Elon Musk បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ នៅ​ក្រុងយេរូសាឡឹម​ខាងលិច​ថា អ៊ីស្រាអែល​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី ប្រតិបត្តិការ​បំផ្លាញ​ក្រុម​ហាម៉ាស​ឡើយ នេះយោងតាមការចេញផ្សាយរបស់ RT ​។ ការធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ប្រធានក្រុមហ៊ុន X ដែលជាអតីត Twitter បន្ទាប់ពីអ្នករិះគន់នៅសហរដ្ឋអាមេរិក បានចោទប្រកាន់គាត់ពីបទប្រឆាំងពួកយូដា ។ លោក Musk  បានទទួលស្វាគមន៍ការធ្វើដំណើរ និងអមដំណើរដោយ នាយករដ្ឋមន្ត្រី Benjamin Netanyahu ទៅទស្សនា Kfar Aza … Read More

ប្រមុខដឹកនាំ UN ចោទកងកម្លាំងអ៊ីស្រាអែល បានវាយប្រហារមកលើកងល្បាត របស់ក្រុមរក្សាសន្តិភាព។

បរទេស ៖ នៅក្នុងប្រទេសលីបង់ កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ បានចោទប្រកាន់ទៅលើយោធាអ៊ីស្រាអែលថា   បានវាយប្រហារការល្បាតរក្សាសន្តិភាព      កាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេល  បទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ឧប្បត្តិហេតុនេះត្រូវបានចោទប្រកាន់ថា បានកើតឡើងនៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃត្រង់ នៅជិតភូមិ Aytaroun ក្នុងប្រទេសលីបង់ ជាប់ព្រំដែនជាមួយប្រទេសអ៊ីស្រាអែល និងចម្ងាយ ១២៥ គីឡូម៉ែត្រពីរដ្ឋធានី Beirut ប្រទេសលីបង់។ យោងតាម UNIFIL វាគឺ “កំឡុងពេលនៃភាពស្ងប់ស្ងាត់តាមខ្សែបន្ទាត់ពណ៌ខៀវ”  បើយោងតាមសារព័ត៌មាន RT បានចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៦ … Read More

ប្រមុខដឹកនាំ UN ៖ ការបន្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា មិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការផ្ដល់ជំនួយទេ។

UN​៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពណ៌នាបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ថា ជាការមើលឃើញនៃក្តីសង្ឃឹម និងមនុស្សជាតិ ប៉ុន្តែបានព្រមានថា វិធានទាំងនោះពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការជំនួយរបស់តំបន់ហ្កាហ្សាស្ទ្រីបនោះទេ ។ បទឈប់បាញ់រយៈពេលបួនថ្ងៃដំបូង ត្រូវបានពន្យារពេលពីរថ្ងៃបន្ថែម ដោយបន្តការផ្អាកប្រយុទ្ធគ្នា នៅក្នុងសង្គ្រាមមានអាយុកាល៧សប្តាហ៍ ដែលបានផ្ដាច់មនុស្សរាប់ពាន់នាក់ និងបានបង្កការបំផ្លិច​បំផ្លាញ​ដ៏វិនាសកម្ម ចំពោះតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន បើតាមប្រទេសកាតា ដែលជាអ្នកសម្របសម្រួលបទឈប់បាញ់នេះ បានលើកឡើងកាលពីថ្ងៃចន្ទ ។     … Read More

កិច្ចប្រជុំត្រីភាគី មន្រ្តីការទូតជាន់ខ្ពស់ចិន ជប៉ុន និងកូរ៉េខាងត្បូង ចូលរួមដើម្បីពង្រឹងទំនាក់ទំនង។

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន ជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យម្សិលមិញ បានជួបគ្នានៅទីក្រុងកំពុងផែ Busan ដើម្បីព្យាយាមចាប់ផ្តើមឡើងវិញកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រទេសជិតខាងអាស៊ីទាំង ៣ ហើយនិងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូល ក្រុមមេដឹកនាំរបស់ពួកគេ ។ ក្នុងនាមមន្រ្តីការទូតកំពូលរបស់ចិន លោក Wang Yi ថ្លែងថា ប្រទេសទាំង ៣ គួរតែដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ និងសកលលោក ជាមួយនឹងឥរិយាបថ និងអាកប្បកិរិយារីកចម្រើនជាងមុន ។ ចំនែក រដ្ឋមន្រ្តីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បាននិយាយថា កិច្ចសហប្រតិបត្តិការត្រីភាគីអស្ចារ្យជាងមុន … Read More

អបអរសាទរ ជនប៉ាឡេស្ទីន វិលត្រឡប់មកវិញរបស់សាច់ញាតិ នៅទីក្រុង Ramallah និងហ៊្សេរុយសាឡឹម។

បរទេស៖ ប្រជាពលរដ្ឋរស់នៅទីក្រុង Ramallah ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង កាលពីថ្ងៃអាទិត្យម្សិលមិញ បានអបអរសាទរ ការដោះលែងជនប៉ាឡេស្ទីន ពីពន្ធនាគារអ៊ីស្រាអែល នៅថ្ងៃទី៣នៃបទឈប់បាញ់រយៈពេល ៤ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ។ នៅក្នុងទីក្រុងហ៊្សេរុយឡាឡឹម ទោះបីជាយ៉ាងណាក៏ដោយ នគរបាលអ៊ីស្រាអែល បានរឹតត្បិតការអបអរសាទរដោយអនុញ្ញាតឲ្យគ្រួសារទទួលយកអ្នកទោស ដែលត្រូវបានដោះលែង នៅក្នុងផ្ទះរបស់ពួកគេ ហើយមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាទ្រង់ទ្រាយធំនោះទេ ។ រដ្ឋមន្រ្តីសន្តិសុខជាតិនិយមស្តាំ លោក Itamar Ben-Gvir បានត្រួតត្រាពន្ធនាគារអ៊ីស្រាអែល ដែលគាំទ្រជាយូរមកហើយ លើការចាត់វិធានការបង្ក្រាបអ្នកទោសប៉ាឡេស្ទីន ។ លោក … Read More

ជិតទីក្រុង Soledar យន្តហោះ គ្មានមនុស្សបើករុស្ស៊ី បំផ្លាញទីតាំងរឹងមាំនេះ របស់អ៊ុយក្រែន។

បរទេស៖ យន្តហោះ គ្មានមនុស្សបើក kamikaze របស់រុស្សី បាន​កម្ទេចទីតាំងរឹងមាំរបស់អ៊ុយក្រែន នៅជិតទីក្រុង Soledar ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) របស់រុស្ស៊ី បើយោងតាមវីដេអូមួយបង្ហាញពីយន្តហោះ គ្មានមនុស្សបើក First Person View (FPV) ដែលទទួលដោយសារព័ត៌មាន RT បានយកមកបង្ហាញ ។ ឃ្លីបវីដេអូ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ បង្ហាញពីជំនាញ របស់ប្រតិបត្តិកររុស្ស៊ី ដែលអាចហោះហើរយន្តហោះ គ្មានមនុស្សបើក UAV … Read More

ការចូលរួមការតវ៉ា ពីមនុស្សរាប់ពាន់នាក់ ដើម្បីគាំទ្រប៉ាឡេស្ទីន។

អង់គ្លេស៖ ក្នុងក្រុងឡុងដ៍ អ្នកតវ៉ារាប់ពាន់នាក់ បានចូលរួមដើរក្បួនគាំទ្រប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍ ដោយនគរបាលក្រុងបានព្រមានក្រុមបាតុករថា ជនណាដែលត្រូវចាត់ទុកថារើសអើងជាតិសាសន៍ នឹងត្រូវបានឃាត់ខ្លួននៅឯកន្លែងជួបជុំ ។ ការព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអ៊ីស្លាមនិយមប៉ាឡេស្ទីន លើបទឈប់បាញ់រយៈពេល៤ថ្ងៃ បានឃើញការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលចំនួន២៤នាក់ កាលពីថ្ងៃសុក្រ ប៉ុន្ដែយុទ្ធនាការសាមគ្គីភាពប៉ាឡេស្ទីនមានមូលដ្ឋាននៅប្រទេសងង់គ្លេស ដែលបានរៀបចំការដើរក្បួនកាលពីថ្ងៃសៅរ៍ បាននិយាយថា នេះគឺគ្រាន់តែជាបទឈប់បាញ់រយៈពេលខ្លី ដោយផ្នែកប៉ុណ្ណោះសម្រាប់ប្រជាជនតំបន់ហ្កាហ្សា ។ មន្ត្រីនគរបាលជាង១.៥០០នាក់ នឹងត្រូវបានដាក់ពង្រាយឲ្យបំពេញភារកិច្ចនៅចុងសប្ដាហ៍ដើម្បីទប់ទល់នឹងការតវ៉ានេះ បើតាមនគរបាលបានលើកឡើង កាលពីថ្ងៃសុក្រ ៕  

ការប្រគល់ក្រុមឈ្លើយសឹកថ្មី ២០នាក់ ពីក្រុមប្រដាប់អាវុធហាម៉ាស់ ឱ្យទៅ ICRC តាមព្រំដែនជាមួយអេហ្ស៊ីប។

បរទេស៖ ខ្លួនបានប្រគល់ក្រុមឈ្លើយសឹកថ្មី ចំនួន ២០នាក់ ទៅឱ្យគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC) កាលពីយប់ថ្ងៃសៅរ៍ នេះយោងតាមក្រុមប្រដាប់អាវុធ នៃក្រុមហាម៉ាស់បានលើកឡើង ។ ចំណែកកងកម្លាំងការពារ អ៊ីស្រាអែល (IDF) បាន​បញ្ជាក់​ថា ក្រុម​នេះ​ឥឡូវ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​អ៊ីស្រាអែល​វិញ​ តាម​ព្រំដែន​ប៉ាឡេស្ទីន​ជាមួយ​អេហ្ស៊ីប ។ កងកម្លាំងការពារអ៊ីស្រាអែល បានទទួលស្គាល់ការផ្លាស់ប្តូរនេះ ប៉ុន្តែបាននិយាយថា យោងតាមព័ត៌មានរបស់ខ្លួនមានតែ “អ្នកចាប់ពង្រត់ ១៧ នាក់ប៉ុណ្ណោះត្រូវបានផ្ទេរ រួមទាំងជនជាតិអ៊ីស្រាអែល ១៣ នាក់ និងអ្នកចាប់ពង្រត់ ៤ … Read More

នៅពេលអ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីន ភាពសប្បាយរីករាយ និងភាពរឹងរូសកើតឡើង។

បរទេស៖ កាលពីយប់ថ្ងៃសុក្រ ការបាញ់កាំជ្រួចបានបំភ្លឺពេញមេឃ គឺជាការប្រារព្ធពិធីដ៏អធិកអធម​លាយ ឡំ​នឹងភាពរឹងរូស ដើម្បីអបអរដល់ការដោះលែងស្ត្រី និងកុមារប៉ាឡេស្ទីនពីពន្ធនាគារអ៊ីស្រាអែល ជា​ថ្នូរ​នឹងរលកដំបូងនៃចំណាប់ថ្នូរដែលក្រុមហាម៉ាស ដោះលែងនៅតំបន់ហ្កាហ្សា ។ នៅទូទាំងតំបន់វេសបែង ហ្វូងមនុស្សបានអបអរសាទរ និងគ្រវីទង់ជាតិប៉ាឡេស្ទីន និងក្រុ​មហា​ម៉ាស រួមជាមួយនឹងកន្សែង kaffiyeh បន្ទាប់ពីរថយន្តពណ៌សពីរគ្រឿង ដែលអម​ដោយ​រថពាស​ដែក បានចាកចេញពីជំរុំយោធា Ofer ជាមួយអ្នកទោសជាច្រើននាក់ ។ ស្ថិតក្នុងវ័យ២៤ឆ្នាំ Marah Bakir បាននិយាយថា៖«ខ្ញុំសប្បាយចិត្ត ប៉ុន្តែការរំដោះរបស់ខ្ញុំ បាន​កើត​ឡើង​ក្នុង​តម្លៃនៃការឈឺចាប់» ដោយសំដៅទៅលើការស្លាប់មនុស្សជិត ១៥.០០០ … Read More