ជិតទីក្រុង Soledar យន្តហោះ គ្មានមនុស្សបើករុស្ស៊ី បំផ្លាញទីតាំងរឹងមាំនេះ របស់អ៊ុយក្រែន។
បរទេស៖ យន្តហោះ គ្មានមនុស្សបើក kamikaze របស់រុស្សី បានកម្ទេចទីតាំងរឹងមាំរបស់អ៊ុយក្រែន នៅជិតទីក្រុង Soledar ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) របស់រុស្ស៊ី បើយោងតាមវីដេអូមួយបង្ហាញពីយន្តហោះ គ្មានមនុស្សបើក First Person View (FPV) ដែលទទួលដោយសារព័ត៌មាន RT បានយកមកបង្ហាញ ។
ឃ្លីបវីដេអូ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ បង្ហាញពីជំនាញ របស់ប្រតិបត្តិកររុស្ស៊ី ដែលអាចហោះហើរយន្តហោះ គ្មានមនុស្សបើក UAV quad-copter ផ្ទុកជាតិផ្ទុះដោយផ្ទាល់តាមទ្វារ ដែលឈានទៅដល់ច្រកចេញ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយបានឱ្យដឹង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ វាក៏រួមបញ្ចូលផងដែរនូវវីដេអូ នៃឧប្បត្តិហេតុពីមុំមួយផ្សេងទៀត ដែលបង្ហាញពីការផ្ទុះ ដែលបណ្តាលមកពីយន្តហោះគ្មានមនុស្សបើកនោះដែរ។
នៅភាគឦសាននៃ ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk កងកម្លាំងរុស្ស៊ីបានកាន់កាប់ Soledar ក្រោមការគ្រប់គ្រង របស់ពួកគេកាលពីខែមករា បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំង ។ ទីក្រុងនេះមានចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីទីក្រុង Artyomovsk (Bakhmut) ដែលជាកន្លែងនៃការប្រយុទ្ធដ៏ធំបំផុតនៅក្នុងជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ដែលបានបញ្ចប់ដោយជ័យជម្នះ របស់រុស្ស៊ីកាលពីខែឧសភា ៕