ប្រមុខដឹកនាំ UN ៖ ការបន្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា មិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការផ្ដល់ជំនួយទេ។

UN​៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពណ៌នាបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ថា ជាការមើលឃើញនៃក្តីសង្ឃឹម និងមនុស្សជាតិ ប៉ុន្តែបានព្រមានថា វិធានទាំងនោះពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការជំនួយរបស់តំបន់ហ្កាហ្សាស្ទ្រីបនោះទេ ។

បទឈប់បាញ់រយៈពេលបួនថ្ងៃដំបូង ត្រូវបានពន្យារពេលពីរថ្ងៃបន្ថែម ដោយបន្តការផ្អាកប្រយុទ្ធគ្នា នៅក្នុងសង្គ្រាមមានអាយុកាល៧សប្តាហ៍ ដែលបានផ្ដាច់មនុស្សរាប់ពាន់នាក់ និងបានបង្កការបំផ្លិច​បំផ្លាញ​ដ៏វិនាសកម្ម ចំពោះតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន បើតាមប្រទេសកាតា ដែលជាអ្នកសម្របសម្រួលបទឈប់បាញ់នេះ បានលើកឡើងកាលពីថ្ងៃចន្ទ ។

   

លោក Guterres បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកសង្ឃឹមយ៉ាងមុតមាំថា ការបន្ថែម​ពេល​វេលា​បទ​ឈប់បាញ់នេះ នឹងអនុញ្ញាតឱ្យយើងបង្កើនជំនួយមនុស្សធម៌បន្ថែមទៀតដល់​ប្រជាជន​នៅ​តំ​បន់ហ្កាហ្សា ដែលកំពុងរងទុក្ខវេទនាយ៉ាងខ្លាំង ដោយដឹងថា ទោះបីជាមាន​ពេល​វេលា​បន្ថែម​ក៏​ដោយ ក៏នឹងមិនអាចបំពេញតម្រូវការដ៏ធំធេងទាំងអស់របស់ប្រជាជនក្នុងតំបន់នោះបានដែរ។

អង្គការសហប្រជាជាតិបាននឹងកំពុងផ្តល់ជំនួយ មនុស្សធម៌មួយចំនួនដល់តំបន់ហ្កាហ្សា តាមច្រកព្រំដែន Rafah ពីប្រទេសអេហ្ស៊ីប។ អង្គការសហប្រជាជាតិ​ ក៏​ចង់មាន​លទ្ធភាព​ប្រើ​ប្រាស់​ច្រក​ព្រំដែន Kerem Shalom ដែលគ្រប់គ្រងដោយអ៊ីស្រាអែលនោះដែរ៕