ការប្រគល់ក្រុមឈ្លើយសឹកថ្មី ២០នាក់ ពីក្រុមប្រដាប់អាវុធហាម៉ាស់ ឱ្យទៅ ICRC តាមព្រំដែនជាមួយអេហ្ស៊ីប។
បរទេស៖ ខ្លួនបានប្រគល់ក្រុមឈ្លើយសឹកថ្មី ចំនួន ២០នាក់ ទៅឱ្យគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC) កាលពីយប់ថ្ងៃសៅរ៍ នេះយោងតាមក្រុមប្រដាប់អាវុធ នៃក្រុមហាម៉ាស់បានលើកឡើង ។ ចំណែកកងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ក្រុមនេះឥឡូវត្រូវបានបញ្ជូនត្រឡប់ទៅអ៊ីស្រាអែលវិញ តាមព្រំដែនប៉ាឡេស្ទីនជាមួយអេហ្ស៊ីប ។
កងកម្លាំងការពារអ៊ីស្រាអែល បានទទួលស្គាល់ការផ្លាស់ប្តូរនេះ ប៉ុន្តែបាននិយាយថា យោងតាមព័ត៌មានរបស់ខ្លួនមានតែ “អ្នកចាប់ពង្រត់ ១៧ នាក់ប៉ុណ្ណោះត្រូវបានផ្ទេរ រួមទាំងជនជាតិអ៊ីស្រាអែល ១៣ នាក់ និងអ្នកចាប់ពង្រត់ ៤ នាក់ដែលមានសញ្ជាតិថៃ” នេះបានឱ្យដឹងតាមការយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
IDF បានបន្ថែមថា “ក្បួនរថយន្តរបស់អ្នកចាប់ពង្រត់ត្រឡប់ទៅអ៊ីស្រាអែលវិញ កំពុងធ្វើដំណើរឆ្លងកាត់ទឹកដីអេហ្ស៊ីប ទៅកាន់ចំណុចជំនួបប្រជុំនៅ Kerem Shalom ។
ក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច Ezzedine Al-Qassam បានលើកឡើង ដែលត្រូវបានដកស្រង់ដោយ AFPថា ការដោះដូរអ្នកទោស ត្រូវបានពន្យារពេល បន្ទាប់ពីក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀង នៅថ្ងៃទីពីរ នៃបទឈប់បាញ់បណ្តោះអាសន្ន ប៉ុន្តែនៅទីបំផុតបានកើតឡើង “នៅក្នុងបរិបទនៃការផ្អាកមនុស្សធម៌” ៕