អបអរសាទរ ជនប៉ាឡេស្ទីន វិលត្រឡប់មកវិញរបស់សាច់ញាតិ នៅទីក្រុង Ramallah និងហ៊្សេរុយសាឡឹម។
បរទេស៖ ប្រជាពលរដ្ឋរស់នៅទីក្រុង Ramallah ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង កាលពីថ្ងៃអាទិត្យម្សិលមិញ បានអបអរសាទរ ការដោះលែងជនប៉ាឡេស្ទីន ពីពន្ធនាគារអ៊ីស្រាអែល នៅថ្ងៃទី៣នៃបទឈប់បាញ់រយៈពេល ៤ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ។
នៅក្នុងទីក្រុងហ៊្សេរុយឡាឡឹម ទោះបីជាយ៉ាងណាក៏ដោយ នគរបាលអ៊ីស្រាអែល បានរឹតត្បិតការអបអរសាទរដោយអនុញ្ញាតឲ្យគ្រួសារទទួលយកអ្នកទោស ដែលត្រូវបានដោះលែង នៅក្នុងផ្ទះរបស់ពួកគេ ហើយមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាទ្រង់ទ្រាយធំនោះទេ ។
រដ្ឋមន្រ្តីសន្តិសុខជាតិនិយមស្តាំ លោក Itamar Ben-Gvir បានត្រួតត្រាពន្ធនាគារអ៊ីស្រាអែល ដែលគាំទ្រជាយូរមកហើយ លើការចាត់វិធានការបង្ក្រាបអ្នកទោសប៉ាឡេស្ទីន ។
លោក Ben-Gvir កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម X លោកបានណែនាំមន្រ្តីសេវាកម្មពន្ធនាគារ ឲ្យការពារការព្យាយាមណាមួយរបស់ក្រុមភេរវករ ក្នុងការអបអរសាទរនៅក្នុងពន្ធនាគារ ។
ទីភ្នាក់ងារព័ត៌មាន WAFAរបស់ប៉ាឡេស្ទីន បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានដោះលែងជនប៉ាឡេស្ទីន ៣៩នាក់ ក្នុងនោះមានស្រ្តី ៦នាក់ និងយុវជន ៣៣នាក់ ពីពន្ធនាគារ ២កន្លែង ៕