នៅពេលអ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីន ភាពសប្បាយរីករាយ និងភាពរឹងរូសកើតឡើង។

បរទេស៖ កាលពីយប់ថ្ងៃសុក្រ ការបាញ់កាំជ្រួចបានបំភ្លឺពេញមេឃ គឺជាការប្រារព្ធពិធីដ៏អធិកអធម​លាយ ឡំ​នឹងភាពរឹងរូស ដើម្បីអបអរដល់ការដោះលែងស្ត្រី និងកុមារប៉ាឡេស្ទីនពីពន្ធនាគារអ៊ីស្រាអែល ជា​ថ្នូរ​នឹងរលកដំបូងនៃចំណាប់ថ្នូរដែលក្រុមហាម៉ាស ដោះលែងនៅតំបន់ហ្កាហ្សា ។

នៅទូទាំងតំបន់វេសបែង ហ្វូងមនុស្សបានអបអរសាទរ និងគ្រវីទង់ជាតិប៉ាឡេស្ទីន និងក្រុ​មហា​ម៉ាស រួមជាមួយនឹងកន្សែង kaffiyeh បន្ទាប់ពីរថយន្តពណ៌សពីរគ្រឿង ដែលអម​ដោយ​រថពាស​ដែក បានចាកចេញពីជំរុំយោធា Ofer ជាមួយអ្នកទោសជាច្រើននាក់ ។

ស្ថិតក្នុងវ័យ២៤ឆ្នាំ Marah Bakir បាននិយាយថា៖«ខ្ញុំសប្បាយចិត្ត ប៉ុន្តែការរំដោះរបស់ខ្ញុំ បាន​កើត​ឡើង​ក្នុង​តម្លៃនៃការឈឺចាប់» ដោយសំដៅទៅលើការស្លាប់មនុស្សជិត ១៥.០០០ នាក់ នៅ​ទូទាំង​តំបន់​ហ្កាហ្សា ស្ទ្រីប ដែលរដ្ឋាភិបាលដឹកនាំ ដោយក្រុមហាម៉ាសរបស់ខ្លួន បាននិយាយថា បណ្តាល​មក​ពីការវាយលុករបស់យោធាអ៊ីស្រាអែល។

នាង Bakir ដែលបានជាប់ឃុំឃាំងអស់រយៈពេល៨ឆ្នាំ  បាននិយាយថា សេរីភាពចេញពី «ជញ្ជាំង​ទាំង​៤នៃពន្ធនាគារ គឺ«អស្ចារ្យណាស់»។