ប្រតិបត្តិការអ៊ីស្រាអែល នៅហ្គាហ្សា លោក Musk សំដែងការគាំទ្រ។
បរទេស៖ លោក Elon Musk បាននិយាយកាលពីថ្ងៃចន្ទបន្ទាប់ពី បានជួបជាមួយថ្នាក់ដឹកនាំប្រទេស នៅក្រុងយេរូសាឡឹមខាងលិចថា អ៊ីស្រាអែលគ្មានជម្រើសអ្វីក្រៅពី ប្រតិបត្តិការបំផ្លាញក្រុមហាម៉ាសឡើយ នេះយោងតាមការចេញផ្សាយរបស់ RT ។
ការធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ប្រធានក្រុមហ៊ុន X ដែលជាអតីត Twitter បន្ទាប់ពីអ្នករិះគន់នៅសហរដ្ឋអាមេរិក បានចោទប្រកាន់គាត់ពីបទប្រឆាំងពួកយូដា ។
លោក Musk បានទទួលស្វាគមន៍ការធ្វើដំណើរ និងអមដំណើរដោយ នាយករដ្ឋមន្ត្រី Benjamin Netanyahu ទៅទស្សនា Kfar Aza ដែលជាតំបន់ kibbutz នៅភាគខាងត្បូងអ៊ីស្រាអែល ដែលបានទទួលរងការវាយប្រហារ ដោយក្រុមហាម៉ាសក្នុងអំឡុងពេល ការលុកលុយថ្ងៃទី៧ ខែតុលា ហើយបានបង្ហាញអ្នកទស្សនា នូវខ្សែភាពយន្តរយៈពេល ៤៤នាទី ដែលអ៊ីស្រាអែលបានរួមគ្នាដើម្បីបង្ហាញពី អំពើឃោរឃៅរបស់ក្រុមប៉ាឡេស្ទីន។
លោក Netanyahu បានរៀបចំកម្មវិធីជាសម្លេងនៅលើ X បន្ទាប់ពីដំណើរទស្សនកិច្ចនេះផងដែរ ដែលក្នុងនោះគាត់បាននិយាយជាមួយ Musk អំពីអ្វីដែលរដ្ឋាភិបាលអ៊ីស្រាអែលកំពុងធ្វើ ហើយបានពណ៌នាក្រុមហាម៉ាសថាជា ដែលកំពុងលាក់ខ្លួននៅពីក្រោយ ជនស៊ីវិលនៅតំបន់ហ្គាហ្សា ។
សូមបញ្ជាក់ឲ្យដឹងដែរថាក្នុងអំឡុងពេលនៃការចាក់ផ្សាយ លោក Musk បានយល់ស្របនឹងអំណះអំណាងភាគច្រើនរបស់ Netanyahu ៕