នៅតាមព្រំដែនរវាងអ៊ីស្រាអែល-លីបង់ អគ្គិភ័យឆាបឆេះឡើង ពេលមានការផ្លោងគ្រាប់កាំភ្លើងធំនៅតែបន្ត

បរទេស៖  នៅក្នុងប្រទេសលីបង់ក្រុមសកម្មប្រយុទ្ធ បានបាញ់មីស៊ីលប្រឆាំងរថក្រោះ យ៉ាងហោចចំនួន ២គ្រាប់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល នាថ្ងៃព្រហស្បតិ៍នេះ ដោយវាយប្រហារភូមិជាប់ព្រំដែន Manara ប៉ុន្តែពុំមានគ្រោះថ្នាក់កើតឡើងនោះទេ នេះបើយោងតាមការអះអាងរបស់យោធាអ៊ីស្រាអែល ។ រូបភាពវីដេអូពីតំបន់ Nahariyya ដែលជាទីតាំងដាច់ដោយឡែកមួយទៀត នៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ ឃើញអណ្តាតភ្លើង និងផ្សែងហុយឡើងលើអាកាស ។ រីឯ ស្ថានទូតសហរដ្ឋអាមេរិកប្រចំានៅក្នុងប្រទេសលីបង់ បានជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន រៀបផែនការចាកចេញ ឲ្យបានឆាប់រហ័សតាម ដែលអាចធ្វើទៅបាន ស្របពេលដែលជម្រើសតាមជើងហោះហើរពាណិជ្ជកម្មនៅមាន ។ ស្របគ្នានោះដែរ រថក្រោះ … Read More

ការអំពាវនាវ ពីក្រុមរដ្ឋមន្រ្តីសហភាពអឺរ៉ុប ឲ្យមានគោលនយោបាយ អន្តោប្រវេសន៍តឹងរឹងជាងមុន ក្រោយការវាយប្រហាររបស់អ៊ីស្លាម

EU៖ រដ្ឋជាសមាជិក ត្រូវតែត្រួតពិនិត្យជនអន្តោប្រវេសន៍ និងក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនឲ្យបានល្អប្រសើរជាងនេះ ហើយនិងបណ្តេញឲ្យបានលឿនអ្នកដែលជាហានិភ័យសន្តិសុខ ក្រោយការវាយប្រហាររបស់អ៊ីស្លាម ឆ្លុះបញ្ចាំងពីផលវិបាកនៅមាន នេះបើតាមក្រុមរដ្ឋមន្រ្តីមកពីទូទាំងសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ។ នៅក្នុងប្រទេសលុចសំបួរ ក្រុមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលើអ្វី ដែលជាជំហានត្រូវដើរ បន្ទាប់ពីមានការវាយប្រហារស្លាប់មនុស្ស នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក និងនៅប្រទេសបារាំង ស្របពេលដែលកើតមានក្តីកង្វល់សន្តិសុខកើនឡើង ពាក់ព័ន្ធនឹងជម្លោះរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ ខ្មាន់កាំភ្លើងទុយនីស៊ី វ័យ ៤៥ឆ្នាំម្នាក់ ដែលបានសម្លាប់ក្រុមអ្នកគាំទ្របាល់ទាត់ស៊ុយអែត ២នាក់ … Read More

ប្រមុខការពារជាតិអាល្លឺម៉ង់ ទៅសួរសុខទុក្ខកងកម្លាំង រក្សាសន្ដិភាពUNIFIL ក្នុងក្រុងបេរូត

លីបង់៖ លោក បូរីស ពីស្ដូរឿស (Boris Pistorius) រដ្ឋមន្រ្ដីការពារជាតិអាល្លឺម៉ង់ បានអញ្ជើញទៅដល់ប្រទេស លីបង់ នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលលោកបានទៅសួរសុខទុក្ខកងកម្លាំងរក្សាសន្ដិភាព UNIFILរបស់ អាល្លឺម៉ង់ នៅកងពលតូច អូលឌិនប៊ើគ (Oldenburg) ដែលថ្មីៗនេះបានឈរជើងនៅកំពង់ផែក្រុងបេរូត (Beirut) ។ អាល្លឺម៉ង់ បានចូលរួមនៅក្នុង កម្លាំងពិសេសដែនសមុទ្ររបស់កម្លាំងបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិក្នុងបេសកម្មលីបង់ ចាប់តាំងពីឆ្នាំ២០០៦មក និងបានទទួលខុសត្រូវ ទីបញ្ជាការកងកម្លាំងពិសេស នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បើយោងតាមក្រសួងកាបរទេសក្រុងប៊ែរឡាំងបានឲ្យដឹង។ … Read More

នៅវិមានកាពីតូលសហរដ្ឋអាមេរិក តវ៉ាសុំឲ្យមានបទឈប់បាញ់ អ្នកសន្តិភាពនិយមជ្វីហ្វ ត្រូវចាប់ខ្លួន

អាមេរិក៖ ការប្រមូលផ្តុំគ្នារបស់ សកម្មជនសន្តិភាពជ្វីហ្វរាប់រយនាក់ កាលពីថ្ងៃពុធ ទី១៨ ខែតុលា ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយអំពាវនាវឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងសភា ជួយជំរុញឲ្យមានបទឈប់បាញ់ ។ ភាគច្រើនមកពីក្រុម Jewish Voice for Peace (សំឡេងរបស់ជនជ្វីហ្វ ដើម្បីសន្តិភាព) ក្នុងចំណោមបាតុករប្រហែល ២០០នាក់ បាននាំគ្នាទៅផ្ដុំជារង្វង់នៅអគារ Cannon House Office Building ក្បែរវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ដោយស្រែកថា … Read More

កុមារ៤០ភាគរយជាអ្នករងរបួស ក្នុងបន្ទប់សង្គ្រោះបន្ទាន់តំបន់ហ្គាហ្សា

បរទេស៖ លោក Ghassan Abusittah វេជ្ជបណ្ឌិតប៉ាឡេស្ទីន អង់គ្លេស នៅមន្ទីពេទ្យ ដែលលោកបម្រើការងារក្នុងទីក្រុងតំបន់ហ្គាហ្សា បានរង្គើរទាំងយប់ទាំងថ្ងៃ ដោយសារតែការបំផ្ទុះគ្រាប់បែក ។ លោក Abusittah ថា ៤០ភាគរយនៃករណីទាំងអស់ ដែលលោកបានឃើញ គឺជាកុមារ ខណៈកំពុងធ្វើការវះកាត់សង្គ្រោះបន្ទាន់លើអ្នកជំងឺវ័យក្មេង នៅមន្ទីរពេទ្យ Al Shifa ដោយប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធកន្លងទៅ ។ នៅមន្ទីរពេទ្យ Al-Ahli al-Arabi លោកកំពុងធ្វើការក្នុងបន្ទប់វះកាត់ នៅពេលនោះការផ្ទុះបានសម្លាប់មនុស្សរាប់រយនាក់ នៅក្នុងអគារតែមួយ ។ … Read More

ប្រមុខរដ្ឋចិន ប្រកាសបញ្ចូលកម្ចីហិរញ្ញប្បទានលើផែនការខ្សែក្រវាត់ និងផ្លូវប្រមាណជា ១០០ពាន់លានដុល្លារអាមេរិក ដល់ក្រុមប្រទេសក្រីក្រ

ចិន៖ ផែនការគំនិតផ្តួចផ្តើមផ្លូវខ្សែក្រវាត់របស់ខ្លួន ប្រទេសចិនគ្រោងនឹងចាក់ស្រោចមូលនិធិ និងផ្តល់ហិរញ្ញប្បទានលើទំហំទឹកប្រាក់ប្រមាណជា ១០០ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការលើកឡើងរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃពុធនៅឯជំនួបកំពូល ដើម្បីរំលឹកដល់ខួប១០ឆ្នំានៃគម្រោងមហាសាលហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននោះ ។ ផែនការខ្សែក្រវាត់ និងផ្លូវនេះ គឺជាសសរស្តម្ភកណ្តាលនៃការពង្រីកវិសាលភាពអំណាចរបស់ប្រទេសចិន ខណៈដែលរដ្ឋការក្រុងប៉េកំាងបានលើកឡើងថា ខ្លួនកំពុងតែតភ្ជាប់ទៅលើគម្រោងទឹកប្រាក់ប្រមាណជាង២ទ្រីលានដុល្លារអាមេរិក នៅក្នុងកិច្ចសន្យានានានៅជុំវិញពិភពលោក។ ការចាក់ស្រោចហិរញ្ញប្បទានក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យមានកំណើនសេដ្ឋកិច្ចនិងធនធាននៅក្នុងតំបន់អឌ្ឍគោលភាគខាងត្បូងនៃភពផែនដី ខណៈដែលក្រុមអ្នកតាមដានលើកិច្ចការនេះមើលឃើញថា អាចជាការតភ្ជាប់នឹងបំណុលដ៏មហិមាជាមួយនឹងបណ្តាប្រទេសក្រីក្របន្តទៀត ។ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសថា ប្រទេសចិនគឺជាអ្នកដើរតួសំខាន់ឱ្យគេខ្ចីនៅលើផែនការផ្លូវ និងខ្សែក្រវាត់ តាមរយៈធនាគារអភិវឌ្ឍន៍ចិន ធនាគារអាហរ័ណនិហរ័ណ … Read More

បច្ចុប្បន្នភាពត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នំា២០២៣ សង្គ្រាមរវាងអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន

-ខណៈដែលស្ថានការណ៍ នៅមិនទាន់បានធូរស្រាលនៅឡើយ នៅឯតំបន់មជ្ឈឹមបូព៌ានោះ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូបៃដិន បានលើកឡើងថា ប្រទេសអេហ្ស៊ីបបានឯកភាព ដើម្បីបើកច្រកឆ្លងកាត់ចូលទៅកាន់ តំបន់រ៉ាហ្វាហ៍ (Rafah) ជាទីកន្លែង ដែលអាចឱ្យរថយន្តដឹកសម្ភារៈជំនួយប្រមាណជា២០រថយន្តកាំមីញ៉ុង ចូលទៅកាន់តំបន់ហ្គាហ្សាបាន ។ -តំាងតែពីដំបូងឡើយ ប្រធានាធិបតីសហរដ្ឋអាម៉េរិករូបនេះបានគូសបញ្ជាក់ថា ប្រទេសអ៊ីស្រាអ៊ែលនឹងមិនបន្ទុចបង្អាក់ទៅលើការអនុញ្ញាតឱ្យចែកចាយស្បៀង ទឹកប្រើប្រាស់ ហើយនិងថ្នំាសង្កូវពីភាគីប្រទេសអេហ្ស៊ីបនោះទេសម្រាប់ជួយដល់ពលរដ្ឋស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ដរាបណាជំនួយទំាងអស់នោះមិនដល់ដៃក្រុមសកម្មប្រយុទ្ធហាម៉ាស់។ -តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថាលោកចូបៃដិនបានចាកចេញពីប្រទេសអ៊ីស្រាអ៊ែលហើយ បន្ទាប់ពីការបំពេញទស្សនកិច្ចរយៈពេលខ្លី ដើម្បីបង្ហាញការគំាទ្រដល់សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន។ -ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅឯមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សាវិញ លោកចូបៃដិនបានគាំទ្រដល់ការលើកឡើងរបស់ភាគីអ៊ីស្រាអ៊ែលដែលបដិសេធថា ខ្លួនមិនជាប់ពាក់ពិននឹងការបំផ្ទុះគ្រាប់បែកនៅឯមន្ទីរពេទ្យស៊ីវិលនោះឡើយ។ លោកចូបៃដិន បានបន្តទៀតថា លោកគំាទ្រទិន្នន័យដែលលោកបានឃើញតាមរយៈក្រសួងការពារជាតិអាម៉េរិកបញ្ជូនឱ្យលោកមើល។ -ផ្អែកតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារប៊ីប៊ីស៊ី(BBC)បានឱ្យដឹងនៅព្រឹកថ្ងៃនេះថា … Read More

ជម្លោះនៅតែបន្ត ពលរដ្ឋប៉ាឡេស្ទីន ឲ្យអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា

ប៉ាឡេស្ទីន៖ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទៅដល់ប្រទេសអ៊ីស្រាអែល ពលរដ្ឋប៉ាឡេស្ទីន បានចាត់ទុកសហរដ្ឋអាមេរិក ថាជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈពួកគេកាន់ទុក្ខសម្រាប់សាច់ញាតិ កាលពីថ្ងៃពុធ ទី១៨ ខែតុលា ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលការទម្លាក់គ្រាប់បែកមួយយប់ លើទីតាំងភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធមួយនេះ ។ ដំណើរទស្សនកិច្ចរបស់លោក បៃដិន ធ្វើឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីការវាយប្រហារទៅលើមន្ទីរពេទ្យមួយនៅតំបន់ហ្គាហ្សា  ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់   និងបានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង នៅមជ្ឈឹមបូព៌ា។ ជនជាតិប៉ាឡេស្ទីនម្នាក់បាននិយាយថា «ជូនចំពោះលោកប្រធានាធិបតី បៃដិន និងរដ្ឋបាលរបស់លោកឲ្យបានដឹងថា ប្រជាជនប៉ាឡេស្ទីនគ្រប់ជំនាន់ នឹងមិនបំភ្លេចសង្រ្គាមនេះឡើយ ហើយប្រវត្តិសាស្រ្តនឹងត្រូវបានកត់ត្រាថា នេះបណ្ដាលមកពីរដ្ឋបាលអាមេរិក … Read More

សង្គ្រាមអ៊ីស្រាអែល លើហ្គាហ្សា អាមេរិកប្រើសិទ្ធិវ៉េតូ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

UN៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ដែលបានអំពាវនាវឲ្យផ្អាកប្រយុទ្ធ ដើម្បីបុព្វហេតុមនុស្សធម៌នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដើម្បីអនុញ្ញាតឲ្យមានដំណើរការជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា តែសហរដ្ឋអាមេរិក ប្រើសិទ្ធិវ៉េតូ ចំពោះសេចក្តីសម្រេចនេះ។ ការបោះឆ្នោតលើឯកសារ ដែលបានពង្រាងដោយប្រទេសប្រេស៊ីល ត្រូវបានពន្យាពេល២ដង កាលពីរថ្ងៃមុន ខណៈសហរដ្ឋអាមេរិក ព្យាយាមសម្របសម្រួលដំណើរការផ្តល់ជំនួយទៅដល់តំបន់ហ្គាហ្សា ។ សមាជិកចំនួន១២រូប បានបោះឆ្នោតគាំទ្រឯកសារពង្រាងកាលពីថ្ងៃពុធ ខណៈរុស្ស៊ី និងចក្រភពអង់គ្លេស អនុប្បវាទ ។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិក១៥រូប បន្ទាប់ពីការបោះឆ្នោតថា … Read More