ប្រមុខរដ្ឋចិន ប្រកាសបញ្ចូលកម្ចីហិរញ្ញប្បទានលើផែនការខ្សែក្រវាត់ និងផ្លូវប្រមាណជា ១០០ពាន់លានដុល្លារអាមេរិក ដល់ក្រុមប្រទេសក្រីក្រ

ចិន៖ ផែនការគំនិតផ្តួចផ្តើមផ្លូវខ្សែក្រវាត់របស់ខ្លួន ប្រទេសចិនគ្រោងនឹងចាក់ស្រោចមូលនិធិ និងផ្តល់ហិរញ្ញប្បទានលើទំហំទឹកប្រាក់ប្រមាណជា ១០០ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការលើកឡើងរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃពុធនៅឯជំនួបកំពូល ដើម្បីរំលឹកដល់ខួប១០ឆ្នំានៃគម្រោងមហាសាលហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននោះ ។

ផែនការខ្សែក្រវាត់ និងផ្លូវនេះ គឺជាសសរស្តម្ភកណ្តាលនៃការពង្រីកវិសាលភាពអំណាចរបស់ប្រទេសចិន ខណៈដែលរដ្ឋការក្រុងប៉េកំាងបានលើកឡើងថា ខ្លួនកំពុងតែតភ្ជាប់ទៅលើគម្រោងទឹកប្រាក់ប្រមាណជាង២ទ្រីលានដុល្លារអាមេរិក នៅក្នុងកិច្ចសន្យានានានៅជុំវិញពិភពលោក។

ការចាក់ស្រោចហិរញ្ញប្បទានក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យមានកំណើនសេដ្ឋកិច្ចនិងធនធាននៅក្នុងតំបន់អឌ្ឍគោលភាគខាងត្បូងនៃភពផែនដី ខណៈដែលក្រុមអ្នកតាមដានលើកិច្ចការនេះមើលឃើញថា អាចជាការតភ្ជាប់នឹងបំណុលដ៏មហិមាជាមួយនឹងបណ្តាប្រទេសក្រីក្របន្តទៀត ។

លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសថា ប្រទេសចិនគឺជាអ្នកដើរតួសំខាន់ឱ្យគេខ្ចីនៅលើផែនការផ្លូវ និងខ្សែក្រវាត់ តាមរយៈធនាគារអភិវឌ្ឍន៍ចិន ធនាគារអាហរ័ណនិហរ័ណ ដែលបច្ចុប្បន្ននេះ បានផ្តល់នូវកម្ចីហិរញ្ញប្បទានបន្ថែមប្រមាណជា ១០០ពាន់លានដុល្លារអាមេរិក ឯណោះ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀត ៕ ប្រភព៖ CNA