ការអំពាវនាវ ពីក្រុមរដ្ឋមន្រ្តីសហភាពអឺរ៉ុប ឲ្យមានគោលនយោបាយ អន្តោប្រវេសន៍តឹងរឹងជាងមុន ក្រោយការវាយប្រហាររបស់អ៊ីស្លាម

EU រដ្ឋជាសមាជិក ត្រូវតែត្រួតពិនិត្យជនអន្តោប្រវេសន៍ និងក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនឲ្យបានល្អប្រសើរជាងនេះ ហើយនិងបណ្តេញឲ្យបានលឿនអ្នកដែលជាហានិភ័យសន្តិសុខ ក្រោយការវាយប្រហាររបស់អ៊ីស្លាម ឆ្លុះបញ្ចាំងពីផលវិបាកនៅមាន នេះបើតាមក្រុមរដ្ឋមន្រ្តីមកពីទូទាំងសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ។

នៅក្នុងប្រទេសលុចសំបួរ ក្រុមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលើអ្វី ដែលជាជំហានត្រូវដើរ បន្ទាប់ពីមានការវាយប្រហារស្លាប់មនុស្ស នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក និងនៅប្រទេសបារាំង ស្របពេលដែលកើតមានក្តីកង្វល់សន្តិសុខកើនឡើង ពាក់ព័ន្ធនឹងជម្លោះរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់ ។

ខ្មាន់កាំភ្លើងទុយនីស៊ី វ័យ ៤៥ឆ្នាំម្នាក់ ដែលបានសម្លាប់ក្រុមអ្នកគាំទ្របាល់ទាត់ស៊ុយអែត ២នាក់ នៅក្នុងរដ្ឋធានីព្រុចសែល របស់ប្រទេសបែលហ្ស៊ិកកាលពីថ្ងៃចន្ទ បានស្នាក់នៅទីនោះដោយខុសច្បាប់ ក្រោយសំណើរសុំសិទ្ធិជ្រកកោណរបស់លោក ត្រូវបានច្រានចោល ។

លោកបានធ្វើដំណើរមកដល់សហភាពអឺរ៉ុប ដោយឆ្លងកាត់កោះ Lampedusa របស់ប្រទេសអ៊ីតាលីកាលពីឆ្នាំ ២០១១ ហើយលោកបានរស់ នៅក្នុងប្រទេសស៊ុយអែតផងដែរ ។ លោកត្រូវបានគេបាញ់សម្លាប់ដោយក្រុមនគរបាលបែលហ្ស៊ិក ៕