នៅវិមានកាពីតូលសហរដ្ឋអាមេរិក តវ៉ាសុំឲ្យមានបទឈប់បាញ់ អ្នកសន្តិភាពនិយមជ្វីហ្វ ត្រូវចាប់ខ្លួន
អាមេរិក៖ ការប្រមូលផ្តុំគ្នារបស់ សកម្មជនសន្តិភាពជ្វីហ្វរាប់រយនាក់ កាលពីថ្ងៃពុធ ទី១៨ ខែតុលា ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយអំពាវនាវឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងសភា ជួយជំរុញឲ្យមានបទឈប់បាញ់ ។
ភាគច្រើនមកពីក្រុម Jewish Voice for Peace (សំឡេងរបស់ជនជ្វីហ្វ ដើម្បីសន្តិភាព) ក្នុងចំណោមបាតុករប្រហែល ២០០នាក់ បាននាំគ្នាទៅផ្ដុំជារង្វង់នៅអគារ Cannon House Office Building ក្បែរវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ដោយស្រែកថា «ពិភពលោកកំពុងសម្លឹងមើលមក» ។ អ្នកតវ៉ាទាំងទាំងនោះ ពាក់អាវយឺតពណ៌ខ្មៅ ដែលសរសេរអក្សរជាសារថា «ពួកជនជាតិជ្វីហ្វ និយាយថា បញ្ឈប់ការបាញ់ប្រហារគ្នា ឥឡូវនេះ» និង «សង្គ្រាមនោះ មិនស្ថិតក្នុងកិត្តិនាមរបស់យើងទេ»។
នគរបាលវិមានកាពីតូលរបស់សហរដ្ឋអាមេរិក បាននិយាយថា មន្ត្រីរបស់ខ្លួន បានចាប់ផ្តើមចាប់ខ្លួនបាតុករ ដែលមិនព្រមធ្វើតាមបញ្ជាឲ្យបំបែកគ្នា ។ បាតុករប្រមាណ ៥០០នាក់ផ្សេងទៀត បានបិទផ្លូវឯករាជ្យ នៅខាងក្រៅ ៕