លោក Joe Biden ចាកចេញភ្លាម យោធាអ៊ីស្រាអែល វាយប្រហារតាមអាកាស ទៅលើតំបន់ហ្គាហ្សាភ្លែត

បរទេស៖ ប្រទេសអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមផ្លូវអាកាសភ្លាមៗ នៅតំបន់ហ្គាហ្សាស្ទ្រីប អំឡុងពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយនឹងសារគាំទ្រ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ។ លោក Sunak នាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា “អ្នកបានទទួលរងនូវអំពើភេរវកម្មដែលមិនអាចនិយាយបាន និងគួរឱ្យរន្ធត់ ហើយខ្ញុំចង់ឱ្យអ្នកដឹងថា ចក្រភពអង់គ្លេស និងខ្ញុំឈរជាមួយអ្នក” នេះបើយោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។ ចំណែកលោក Biden … Read More

មេដឹកនាំអារ៉ាប់ថ្កោលទោស អ៊ីស្រាអែលចំពោះវាយប្រហារលើតំបន់ហ្គាហ្សា ខណៈហានិភ័យចំពោះតំបន់កើនឡើង

បរទេស៖ បណ្ដាមេដឹកនាំអារ៉ាប់ បានថ្កោលទោសការទម្លាក់គ្រាប់បែករយៈពេល ២សប្តាហ៍របស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ហើយបានទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីឈានដល់ដំណោះស្រាយសន្តិភាព នៅមជ្ឈឹមបូព៌ា ពោលគឺបញ្ចប់វដ្តចក្រនៃអំពើហិង្សារយៈពេលជាច្រើនទសវត្សរ៍ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា នេះ។ ដោយមានព្រះបន្ទូលនៅឯការជួបប្រជុំគ្នាយ៉ាងប្រញាប់ប្រញាល់ ដែលហៅថា កិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ ព្រះមហាក្សត្រហ្ស៊កដានី Abdullah បានរិះគន់នូវអ្វី ដែលទ្រង់ឲ្យឈ្មោះថា ភាពស្ងៀមស្ងាត់ជាសាកលអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ៊ុមព័ទ្ធ ហើយបានជំរុញឲ្យមានដំណោះស្រាយយុត្តិធម៌ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ដោយបង្ហាញពីសោកសៅរបស់ព្រះអង្គ ចំពោះអំពើហិង្សាប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់ក្នុងតំបន់ហ្គាហ្សា តំបន់វ៉េសប៊ែង និងដែនដីអ៊ីស្រាអែល … Read More

មេបញ្ជាការថ្មី របស់កងកម្លាំងអាកាសរុស្ស៊ី ជាលោកវរសេនីយ៍ឯក Afzalov

រុស្សី៖ លោកវរសេនីយ៍ឯក Viktor Afzalov បានក្លាយជាមេបញ្ជាការថ្មីនៃកងកម្លាំងអាកាសរុស្ស៊ី (RAF) ដោយមកជំនួសតំណែងរបស់លោកឧត្តមសេនីយ៍ Sergei Surovikin យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៊ី នៅថ្ងៃសៅរ៍ ទី២១ ខែតុលា នេះ បានរាយការណ៍។ លោក Afzalov ដែលពីមុនជាមេបញ្ជាការស្តីទីនៃ RAF កើតនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៦៨ ។ លោកបានបញ្ចប់ការសិក្សាពីសាលាយោធាជាន់ខ្ពស់ Pushkin ខាងផ្នែកវិទ្យុទាក់ទងអេឡិចត្រូនិចការពារដែនអាកាស ក្នុងឆ្នាំ១៩៨៩ សាកលវិទ្យាល័យយោធាការពារដែនអាកាសក្នុងឆ្នាំ២០០០ និងបណ្ឌិតសភាយោធា នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ីក្នុងឆ្នាំ២០១០។ … Read More

គ្រាប់កាំភ្លើងធំ ទុកសម្រាប់អ៊ុយក្រែន អាមេរិក នឹងបង្វែរ មកឱ្យអ៊ីស្រាអែលវិញ

បរទេស៖ សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ីស្រាអែល នូវគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្ររាប់ម៉ឺនដើម ដែលត្រូវបានទុកឱ្យសម្រាប់អ៊ុយក្រែន បើតាមសារព័ត៌មានអាមេរិក Axios បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ។ យោធាអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានប្រាប់មន្ទីរបញ្ចកោណថា ខ្លួនត្រូវការគ្រាប់ផ្លោង ដើម្បីរៀបចំសម្រាប់ការលុកលុយទៅលើតំបន់ហ្គាហ្សា ។ អាមេរិករក្សាឃ្លាំងស្តុកគ្រាប់រំសេវ នៅកន្លែងមួយក្នុងប្រទេសអ៊ីស្រាអែល ដែលមានតែកងកម្លាំងអាមេរិកប៉ុណ្ណោះដែលអាចចូលទៅបាន។ កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមយកគ្រាប់ផ្លោងចេញពីរោងចក្រនេះ និងកន្លែងស្តុកទុកមួយទៀតនៅកូរ៉េខាងត្បូង ដើម្បីបំពេញតម្រូវការដ៏ធំរបស់អ៊ុយក្រែនសម្រាប់គ្រាប់រំសេវ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង។ ពេលនេះសហរដ្ឋអាមេរិក … Read More

យន្តហោះគ្មានមនុស្សបើក ហោះសំដៅអ៊ីស្រាអែល នាវាចម្បាំងអាមេរិក បាញ់កម្ទេចមីស៊ីល

បរទេស៖ នាវាពិឃាតអាមេរិក USS Carney បានបាញ់ទម្លាក់កាំជ្រួចចំនួន៣ និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលហោះចេញពីទឹកដី នៃប្រទេសយេម៉ែន ដែលគ្រប់គ្រង ដោយក្រុមឧទ្ទាម Houthi តាមការលើកឡើងពីមន្ទីរបញ្ចកោណ ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ Pat Ryder បានប្រាប់អ្នកសារព័ត៌មានថា ការស្ទាក់ចាប់នេះ បានធ្វើឡើងនៅសមុទ្រក្រហម កាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបានបន្ថែមថា កាំជ្រួចកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើង «មានសក្ដានុពលឆ្ពោះទៅរកគោលដៅ ក្នុងប្រទេសអ៊ីស្រាអែល» ហើយថា នាវាអាមេរិកមិនត្រូវបានគំរាមកំហែងនោះឡើយ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ … Read More

កំពុងស្ថិតនៅក្រោមការតាមដានយ៉ាងហ្មត់ចត់ ការិយាល័យហាម៉ាសនៅប្រទេសកាតា ស្របសង្រ្គាមនៅហ្គាហ្សា កាន់តែតានតឹង

បរទេស៖ ជម្លោះដែលកំពុងកើនឡើងនៅតំបន់ហ្គាហ្សា បានធ្វើឲ្យការិយាល័យរបស់ក្រុមហាម៉ាស នៅក្នុងប្រទេសកាតា ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ហើយអាចបង្ខំឲ្យមានការវាយតម្លៃឡើងវិញ នូវទំនាក់ទំនងរវាងរដ្ឋឈូងសមុទ្រ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បើតាមក្រុមអ្នកវិភាគ បានលើកឡើង ។ លោក Andreas Krieg អ្នកវិភាគនៅមជ្ឈឹមបូព៌ា ដែលមានមូលដ្ឋាននៅប្រទេសកាតាចន្លោះឆ្នាំ ២០១៣ និង ២០១៦ បាននិយាយថា ទីក្រុងដូហា នឹងត្រូវផ្អាកទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហាម៉ាស ។ លោក Krieg បាននិយាយថា ៖«ខ្ញុំគិតថា មានការយល់ស្របថា អ្វីមួយត្រូវតែផ្តល់ឲ្យនៅក្នុងលក្ខខណ្ឌនៃទំនាក់ទំនងនោះ អាស្រ័យលើអ្វីដែលរដ្ឋបាលសហរដ្ឋអាមេរិក … Read More

ប្រមុខការបរទេសហ្សកដានី៖ ពួកយើងព្រួយបារម្ភ ដល់រឿងអាក្រក់បំផុតនៅក្នុងសង្រ្គាមតំបន់ហ្គាហ្សា

ហ្សកដានី៖ លោក Ayman Safadi រដ្ឋមន្រ្តីការបរទេសហ្សកដានី និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកព្រួយបារម្ភថា រឿងអាក្រក់បំផុតនៅមិនទាន់មកដល់នោះទេ នៅក្នុងសង្រ្គាមតំបន់ហ្គាហ្សា ស្របពេលដែលគ្មានសញ្ញាណាមួយនៃជោគជ័យ ក្នុងកិច្ចខិតខំបន្ធូរបន្ថយភាពតានតឹងនោះ ។ នៅក្នុងអនុសាសន៍អំឡុងសន្និសីទសារព័ត៌មាន ជាមួយសមភាគីអាល្លឺម៉ង់ លោក Safadនិយាយថា សង្រ្គាមនឹងមានផលវិបាកដ៏គ្រោះថ្នាក់ ហើយលោកបានជំរុញឲ្យការពារតំបន់មួយនេះ ពីគ្រោះថ្នាក់ពេលដែលសង្រ្គាមកាន់តែរីកធំ ។ គ្រោះថ្នាក់នឹងមានផលវិបាកដ៏ឈឺចាប់ ក្នុងពេលខាងមុខនេះ ហើយកិច្ចខិតខំការទូត មិនទាន់ទទួលបានលទ្ធផលណាមួយនោះឡើយ ក្នុងការបញ្ចប់ជម្លោះ បើតាមលោកបាននិយាយប្រាប់សារព័ត៌មាន ។ មន្រ្តីការទូតហ្សកដានីរូបនេះ បាននិយាយថា រាជាណាចក្ររបស់លោកនឹងប្រឈមគ្រប់មធ្យោបាយចំពោះរត់ភៀសខ្លួនទ្រង់ទ្រាយធំរបស់ជនប៉ាឡេស្ទីន … Read More

ប្រមុខការបរទេសចិន៖ ពលរដ្ឋរបស់ខ្លួនជាង ១ពាន់នាក់ បានចាកចេញពីអ៊ីស្រាអែល ខណៈជម្លោះជាមួយក្រុមហាម៉ាស់

ចិន៖ ពលរដ្ឋរបស់ខ្លួនជាង ១ពាន់នាក់ បានចាកចេញពីប្រទេសអ៊ីស្រាអែល ស្របពេលមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ យោងតាមក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសុក្រនេះ។ យោងតាមស្ថិតិដំបូង បានបង្ហាញថា ពលរដ្ឋចិន បានចាកចេញពីអ៊ីស្រាអែល រួចវិលត្រឡប់មកកាន់ប្រទេសចិន ឬវិលត្រឡប់ទៅកាន់ប្រទេសទី ៣ នេះបើតាមអ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ។ អ្នកស្រី Mao បានថ្លែងថា ជនជាតិចិនចំនួន ២៨០នាក់ បានជាប់ខ្លួននៅទីក្រុង Sderot ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល នៅជិតតំបន់ហ្គាហ្សាស្រ្ទីប … Read More

ប្រមុខការបរទេសរុស្ស៊ី៖ ការចោទប្រកាន់របស់អាមេរិក ពីជំនួយយោធាកូរ៉េខាងជើងគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ

បរទេស៖ លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រនេះថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ទីក្រុងម៉ូស្គូ ទទួលបានជំនួយយោធាពីកូរ៉េខាងជើង គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ។ អ្នកសារព័ត៌មានរបស់ TASS បានសួរថា ដូច្នេះពាក្យសម្តីរបស់លោក Kirby ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានពីយោធារបស់ពួកយើង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ពួកយើងជាមួយកូរ៉េខាងជើង ថាពួកគេបញ្ជូនឲ្យពួកយើងនូវអ្វីមួយ គឺជាពាក្យចចាមអារ៉ាមទេឬ តើពិតទេ? លោក Lavrov ឆ្លើយវិញថា វាជាការពិត ។ ខ្ញុំចាត់ទុកវាថាជាពាក្យចចាមអារ៉ាម … Read More