ប្រមុខការបរទេសចិន៖ ពលរដ្ឋរបស់ខ្លួនជាង ១ពាន់នាក់ បានចាកចេញពីអ៊ីស្រាអែល ខណៈជម្លោះជាមួយក្រុមហាម៉ាស់

ចិន៖ ពលរដ្ឋរបស់ខ្លួនជាង ១ពាន់នាក់ បានចាកចេញពីប្រទេសអ៊ីស្រាអែល ស្របពេលមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ យោងតាមក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសុក្រនេះ។

យោងតាមស្ថិតិដំបូង បានបង្ហាញថា ពលរដ្ឋចិន បានចាកចេញពីអ៊ីស្រាអែល រួចវិលត្រឡប់មកកាន់ប្រទេសចិន ឬវិលត្រឡប់ទៅកាន់ប្រទេសទី ៣ នេះបើតាមអ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ។

អ្នកស្រី Mao បានថ្លែងថា ជនជាតិចិនចំនួន ២៨០នាក់ បានជាប់ខ្លួននៅទីក្រុង Sderot ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល នៅជិតតំបន់ហ្គាហ្សាស្រ្ទីប ។

អ្នកស្រីបន្តថា ចាប់តាំងពីការផ្ទុះឡើងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន កាលពីថ្ងៃទី ៧ ខែតុលា ពលរដ្ឋចិនជាង ២៨០នាក់ បានជាប់ខ្លួន ។ ក្រសួងការបរទេសចិន បានណែនាំឲ្យស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល ចាត់វិធានការឲ្យបានឆាប់ និងខិតខំគ្រប់ភារកិច្ច ដើម្បីរៀបចំការផ្ទេរ និងជម្លៀសខ្លួនពលរដ្ឋរបស់ខ្លួនដែលជាប់ខ្លួននៅទីក្រុង Sderot ។

អ្នកស្រី Mao បន្ថែមថា ក្រោមកិច្ចខិតខំរួមគ្នារបស់ការិយាល័យនៅចិន និងនៅបរទេស មកទល់នឹងពេលនេះ ពលរដ្ឋចិនជាប់ខ្លួនទាំងអស់ ត្រូវបានជម្លៀសខ្លួនចេញពីទីក្រុង Sdervot ហើយពួកគេមួយចំនួន បានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ តាមជើងហោះហើរពាណិជ្ជកម្មរបស់អ៊ីស្រាអែល ៕