ភាគខាងត្បូងលីបង់ មានភាពស្ងប់ស្ងាត់ តែស្ថិតក្នុងភាពប្រុងប្រយ័ត្ន មួយថ្ងៃបន្ទាប់ពីមានការទង្គិចឆ្លងកាត់ព្រំដែន

បរទេស៖ នៅភាគខាងត្បូងប្រទេសលីបង់ ផ្លូវជាច្រើនមានសភាពស្ងប់ស្ងាត់ មួយថ្ងៃបន្ទាប់ពីមានការប៉ះទង្គិច ដោយមានត្រឹមតែយានយន្តមួយចំនួនតូចប៉ណ្ណោះបើកឆ្លងកាត់។ ប្រទេសលីបង់រងការបាញ់ផ្លោងរបស់អ៊ីស្រាអែល ហើយបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធហេសប៊ូឡាយ៉ាងហោចណាស់៣នាក់ កាលពីថ្ងៃច័ន្ទ ហើយអ៊ីស្រាអែល បាននិយាយថា មេបញ្ជាការរបស់ខ្លួនម្នាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលវាយឆ្មក់ឆ្លងកាត់ព្រំដែន មុននេះដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងប្រទេសលីបង់។ អំពីហឹង្សាឆ្លងកាត់ព្រំដែន បានបង្ហាញពីសញ្ញានៃការរីករាលជម្លោះកំពុងកើនឡើងរវាង អ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា រហូតទៅដល់ព្រំដែនអ៊ីស្រាអែល-លីបង់ ភាគខាងជើង។ ក្រុមហេប៊ូឡា និងអ៊ីស្រាអែល បានប្រយុទ្ធគ្នាម្ដងម្កាល នៅព្រំដែនតាំងពីឆ្នាំ២០០៦ ខណៈដែលគេកំពុងបញ្ជៀសកុំឲ្យមានជម្លោះធំកើតឡើង។ នៅភាគខាងត្បូងប្រទេសលីបង់ អ្នកស្រុកមួយចំនួនបាននិយាយថា ពួកគេកំពុងចាកចេញពីផ្ទះសម្បែងនៅតាមព្រំដែនជាប់ជាមួយប្រទេសអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទខណៈមានការបាញ់ផ្លោងដែលបានធ្វើអោយមានគ្រាប់ធ្លាក់ជាយក្រុង និងភូមិរបស់ពួកគេនោះ។  

ទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ រដ្ឋមន្រ្តីក្រសួងការបរទេសប្រេស៊ីល បានមកដល់ប្រទេសកម្ពុជា

ភ្នំពេញ÷ លោក ម៉ៅរូ វីអេរ៉ា ដូចតាមការគ្រោងទុក រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានមកដល់ប្រទេសកម្ពុជាហើយ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីបំពេញទស្សនកិច្ច ជាផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតប្រេស៊ីលរូបនេះ គឺបានធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងអំឡុងពេលទស្សនកិច្ចលោក ម៉ៅរូ វីអេរ៉ា នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា … Read More

ការប្ដេជ្ញាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ កម្ពុជា-ស្វីស ក្នុងក្របខណ្ឌ UN

ភ្នំពេញ÷ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិកា រអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្សព្វផ្សាយឱ្យដឹង។ ប្រភពដដែលបន្តថា ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្វីសដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាបន្តបន្ទាប់ ព្រមទាំងសាទរស្នាដៃដ៏អស្ចារ្យរបស់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កុមារ និងស្ត្រីកម្ពុជា។ ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបានបញ្ជាក់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា … Read More

ថៃ៖ ​ ផ្កាយ​រណប​សង្កេត​មើល​ផែនដីទីពីរបានបាញ់​បង្ហោះ​ហើយ

ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​សង្កេត​ផែនដី​ទីពីរ​ (THEOS-2) របស់ប្រទេសថៃ កាល​ពី​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ផែនដី ពី​តំបន់ Guina របស់​ប្រទេស​បារាំង​។ ​​ប្រហែលមួយ​ម៉ោង​ក្រោយ​ពី​បាន​បាញ់​បង្ហោះ THEOS-2 បាន​ផ្ដាច់​ខ្លួន​ពី​រ៉ុក្កែត និង​ហោះចូល​គន្លង​តារា​វិថី​កម្រិត​ទាប​របស់​ផែនដី​។ ក្រុម​មន្ត្រី​ថៃ​ឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ផ្កាយ​រណប​នេះ​នឹង​ត្រូវ​បាន​ដំណើរ​ការ​សាកល្បង​រយៈ​ពេល​បីខែ មុន​នឹង​ដំណើរ​ការ​ជា​ផ្លូវ​ការ​ និង​ចាប់​ផ្ដើម​សកម្មភាព​សង្កេត​មើល​ផែនដី​។ ផ្កាយ​រណប​ខាង​លើ​នឹង​ផ្ដល់​ទិន្នន័យ​ចាំបាច់​សម្រាប់​វិស័យ​កសិកម្ម ការ​គ្រប់​គ្រង​ទឹក​ ការ​ធ្វើ​ផែនការ​សម្រាប់​ទីក្រុង និង​ការ​​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​។ កាយ​រណប​នេះ​គឺជា​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុង​បេសកកម្ម​ទប់​ទល់​របស់​ប្រទេស​ថៃ នៅចំពោះ​មុខ​ស្ថាន​ការណ៍​បន្ទាន់​ ដោយ​ការ​ប្រើ​ប្រាស់​ទិន្នន័យ​ថ្មី លំអិត និង​ត្រឹម​ត្រូវ​ ដែល​ប្រមូល​បាន​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ៗ ​មាន​នៅ​លើ THEOS-2​៕ … Read More

​ឥទ្ធិពល​ពី​សង្គ្រាម​ហាម៉ាស – អ៊ីស្រាអែល ប៉ះពាល់ តម្លៃប្រេងឆៅ និង​មាស​

កងកម្លាំង​ប្រដាប់​អាវុធហាម៉ាស​ បាន​កាន់​កាប់​តំបន់​ហ្គាហ្សា​ បង្កជាសង្គ្រាម​រវាង​អ៊ីស្រាអែល និង​​ហាម៉ាស​ ​ ដែល​ផ្ទុះ​ឡើង​ បានកំពុង​តែ​ជា​ចលករសំខាន់​​ជំរុញ​ដល់​តម្លៃ​ប្រេង​ឆៅ និង​មាស​ ព្រោះ​ថា នេះ​ជា​ទ្រព្យ​សុវត្ថិភាព​ សម្រាប់​អ្នក​វិនិយោគ​ នៅ​ពេល​តម្លៃ​ភាគ​ហ៊ុន​ មូលបត្រ​បំណុល​​តែង​តែ​ប្រែ​ប្រួល​ជាអវិជ្ជមាន ​ដោយ​សារ​ឥទ្ធិពល​នៃ​ភូមិ​សាស្ត្រ​នយោបាយ​។ ក្នុង​ការ​ជួញ​ដូរ​កាលពីព្រឹក​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅ​ទ្វីប​អាស៊ី តម្លៃ​ប្រេងឆៅ​ Brent បាន​កើន​ 4.7% ឡើងដល់ 86.65 ដុល្លារ​អាម៉េរិក​/ធុង​បារ៉ែល​ គ្រា​ដែល​តម្លៃ​ប្រេងឆៅ WTI ក៏​កើន​ 4.5% ឡើង​ដល់​ … Read More

អ៊ីស្រាអែល៖ តំបន់ហ្គាស្សាស្ទ្រីបបានកាន់កាប់មកវិញទាំងអស់

បរទេស៖   លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រកាសថាបិទទ្វាតំបន់ហ្គាហ្សាទាំងអស់ហើយក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងការពារអ៊ីស្រាអែលIDF និងក្រុមសកម្មប្រយុទ្ធហាម៉ាស ។ យោងតាមការចេញផ្សាយរបស់ RT ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីក្រុមប៉ាឡេស្ទីនបានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ដោយបានសម្លាប់ និងរបួស យោធាជាមួយពលរដ្ឋស៊ីវិលរាប់រយនាក់។ លោក Gallant បាននិយាយ បន្ទាប់ពីកិច្ចប្រជុំវាយតម្លៃមួយនៅទីបញ្ជាការ IDF កាលពីថ្ងៃចន្ទម្សិលមិញថា៖ខ្ញុំបានបញ្ជាឱ្យមានការឡោមព័ទ្ធទាំងស្រុង នៅក្នុងតំបន់ហ្គាស្សាហើយ លោក​បាន​បន្ថែម​ថា​នឹង​មិន​មាន​អគ្គិសនី គ្មាន​អាហារ គ្មាន​ប្រេងឥន្ធនៈ អ្វី​គ្រប់​យ៉ាង​ត្រូវ​បិទ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel … Read More

ប្រមុខរដ្ឋប៉ាឡេស្ទីន៖ ស្នើសុំ UN ឲ្យជួយបញ្ឈប់ការឈ្លានពាន  របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

ប៉ាឡេស្ទីន ៖  ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាខ្មូត អាបាស(Mahmoud Abbas) បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ជួយបញ្ឈប់ «ការឈ្លានពានរបស់អ៊ីស្រាអែល»នៅក្នុងតំបន់ហ្គាហ្សា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងកាលពីថ្ងៃចន្ទ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយអគ្គលេខាធិការUN លោក អង់់តូញ៉ូ ហ្គុយតឺរេស (Antonio Guterres) លោកអាបាស បានស្នើឲ្យអង្គការសហប្រជាជាតិ«អន្តរាគមន៍ភ្លាមៗ» ដើម្បីបញ្ឈប់«ការឈ្លានពានរបស់អ៊ីស្រាអែល»ដែលកំពុងតែបន្ត នេះបើតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍កាលពីយប់ថ្ងៃចន្ទ ។ លោកអាបាស បានស្នើដល់លោកហ្គុយតឺរេស និងអង្គការសហប្រជាជាតិឲ្យ«អនុវត្តភារកិច្ចរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ដោយភាពស្របច្បាប់អន្តរជាតិ និងផ្តល់ការការពារអន្តរជាតិដល់ប្រជាជនប៉ាឡេស្ទីន» សារព័ត៌មាន WAFA បានរាយការណ៍។ … Read More

សម្ដេចធិបតីមានប្រសាសន៍ កម្ពុជាកំពុងខិតខំចល័តពលរដ្ឋខ្មែរ នៅសេសសល់​ក្នុងតំបន់គ្រោះថ្នាក់​ទៅកាន់ទីសុវត្ថិភាពគ្រប់ៗគ្នា

ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានថ្លែង​បញ្ជាក់​តាម​រយៈ​សារសំឡេង​ពិសេស​នា​រសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះថា នៅក្នុងចំណោមពលរដ្ឋ និង​និស្សិត​ខ្មែរ​ចំនួន​ ៤៥៤ នាក់នោះអាជ្ញាធរបានទាក់ទងបានទាំងអស់គ្នា ខណៈក្នុងចំណោមពលរដ្ឋខ្មែរទាំង ៤៥៤ នាក់ មាន ៣២៣នាក់បានបានចល័តដល់ទីតាំងសុវត្ថិភាព និង ១៥១ នាក់ កម្ពុជា កំពុង​ខិត​ខំ​ធ្វើការជាមួយភាគីអាជ្ញាធរអ៊ីស្រាអែល ដើម្បីចល័តទៅកាន់ទីតាំងសុវត្ថិភាពផងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី … Read More

នាំស៊ីរីឡើងតុលាការកំពូលរបស់UN ដោយ កាណាដា និងហូឡង់

កាណាដា ៖  នាំរដ្ឋាភិបាលស៊ីរីទៅកាន់តុលាការកំពូល របស់អង្គការសហប្រជាជាតិ ដោយប្រទេសហូឡង់ និងកាណាដា នៅថ្ងៃអង្គារនេះ ដោយចោទប្រកាន់ក្រុងដាម៉ាស ពីការរំលោភសិទ្ធិមនុស្សដ៏ធំប្រឆាំងនឹងប្រជាជនរបស់ខ្លួន។ ប្រទេសហូឡង់ និងកាណាដា បាននិយាយនៅពេលពួកគេចាប់ផ្តើមសំណុំរឿងនៅតុលាការយុត្តិធម៌អន្តរជាតិក្នុងខែមិថុនាថា៖«ចាប់តាំងពីឆ្នាំ២០១១ ប្រជាជនស៊ីរី ត្រូវបានគេធ្វើទារុណកម្ម សម្លាប់ រំលោភផ្លូវភេទ បាត់ខ្លួនដោយបង្ខំ និងទទួលរងការវាយប្រហារដោយអាវុធគីមីក្នុងទ្រង់ទ្រាយធំ» ។ ពួកគេបានបន្ថែមថា៖«រយៈពេល១២ឆ្នាំហើយ ការរំលោភសិទ្ធិមនុស្សនៅក្នុងដៃរបស់របបស៊ីរី នៅតែបន្ត។ ជម្លោះនៅប្រទេសស៊ីរី បានចាប់ផ្តើម ដោយការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី បាសា អាល់ អាសាដ (Bashar Assad) … Read More