នាំស៊ីរីឡើងតុលាការកំពូលរបស់UN ដោយ កាណាដា និងហូឡង់
កាណាដា ៖ នាំរដ្ឋាភិបាលស៊ីរីទៅកាន់តុលាការកំពូល របស់អង្គការសហប្រជាជាតិ ដោយប្រទេសហូឡង់ និងកាណាដា នៅថ្ងៃអង្គារនេះ ដោយចោទប្រកាន់ក្រុងដាម៉ាស ពីការរំលោភសិទ្ធិមនុស្សដ៏ធំប្រឆាំងនឹងប្រជាជនរបស់ខ្លួន។
ប្រទេសហូឡង់ និងកាណាដា បាននិយាយនៅពេលពួកគេចាប់ផ្តើមសំណុំរឿងនៅតុលាការយុត្តិធម៌អន្តរជាតិក្នុងខែមិថុនាថា៖«ចាប់តាំងពីឆ្នាំ២០១១ ប្រជាជនស៊ីរី ត្រូវបានគេធ្វើទារុណកម្ម សម្លាប់ រំលោភផ្លូវភេទ បាត់ខ្លួនដោយបង្ខំ និងទទួលរងការវាយប្រហារដោយអាវុធគីមីក្នុងទ្រង់ទ្រាយធំ» ។
ពួកគេបានបន្ថែមថា៖«រយៈពេល១២ឆ្នាំហើយ ការរំលោភសិទ្ធិមនុស្សនៅក្នុងដៃរបស់របបស៊ីរី នៅតែបន្ត។
ជម្លោះនៅប្រទេសស៊ីរី បានចាប់ផ្តើម ដោយការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី បាសា អាល់ អាសាដ (Bashar Assad) ក្នុងខែមីនា ឆ្នាំ២០១១ ប៉ុន្តែបានក្លាយទៅជាសង្រ្គាមស៊ីវិលពេញលេញយ៉ាងឆាប់រហ័ស បន្ទាប់ពីការបង្រ្កាបយ៉ាងឃោរឃៅរបស់រដ្ឋាភិបាលទៅលើក្រុមបាតុករ។ ការកើនឡើងនៃការតវ៉ានេះ បានប្រែក្លាយការគាំទ្ររបស់លោកអាសាដប្រឆាំងនឹងក្រុមឧទ្ទាមនៅក្នុងឆ្នាំ២០១៥ នៅពេលដែលរុស្ស៊ី បានផ្តល់ការគាំទ្រផ្នែកយោធាសំខាន់ៗដល់ស៊ីរី ក៏ដូចជាអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡា (Hezbollah)៕