ថៃ៖ ផ្កាយរណបសង្កេតមើលផែនដីទីពីរបានបាញ់បង្ហោះហើយ
ការបាញ់បង្ហោះផ្កាយរណបសង្កេតផែនដីទីពីរ (THEOS-2) របស់ប្រទេសថៃ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឡើងទៅកាន់គន្លងតារាវិថីផែនដី ពីតំបន់ Guina របស់ប្រទេសបារាំង។
ប្រហែលមួយម៉ោងក្រោយពីបានបាញ់បង្ហោះ THEOS-2 បានផ្ដាច់ខ្លួនពីរ៉ុក្កែត និងហោះចូលគន្លងតារាវិថីកម្រិតទាបរបស់ផែនដី។ ក្រុមមន្ត្រីថៃឱ្យដឹងថា ប្រព័ន្ធផ្កាយរណបនេះនឹងត្រូវបានដំណើរការសាកល្បងរយៈពេលបីខែ មុននឹងដំណើរការជាផ្លូវការ និងចាប់ផ្ដើមសកម្មភាពសង្កេតមើលផែនដី។
ផ្កាយរណបខាងលើនឹងផ្ដល់ទិន្នន័យចាំបាច់សម្រាប់វិស័យកសិកម្ម ការគ្រប់គ្រងទឹក ការធ្វើផែនការសម្រាប់ទីក្រុង និងការគ្រប់គ្រងធនធានធម្មជាតិ។
កាយរណបនេះគឺជាជំហានដ៏ធំមួយនៅក្នុងបេសកកម្មទប់ទល់របស់ប្រទេសថៃ នៅចំពោះមុខស្ថានការណ៍បន្ទាន់ ដោយការប្រើប្រាស់ទិន្នន័យថ្មី លំអិត និងត្រឹមត្រូវ ដែលប្រមូលបានដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗ មាននៅលើ THEOS-2៕