ភាគខាងត្បូងលីបង់ មានភាពស្ងប់ស្ងាត់ តែស្ថិតក្នុងភាពប្រុងប្រយ័ត្ន មួយថ្ងៃបន្ទាប់ពីមានការទង្គិចឆ្លងកាត់ព្រំដែន
បរទេស៖ នៅភាគខាងត្បូងប្រទេសលីបង់ ផ្លូវជាច្រើនមានសភាពស្ងប់ស្ងាត់ មួយថ្ងៃបន្ទាប់ពីមានការប៉ះទង្គិច ដោយមានត្រឹមតែយានយន្តមួយចំនួនតូចប៉ណ្ណោះបើកឆ្លងកាត់។
ប្រទេសលីបង់រងការបាញ់ផ្លោងរបស់អ៊ីស្រាអែល ហើយបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធហេសប៊ូឡាយ៉ាងហោចណាស់៣នាក់ កាលពីថ្ងៃច័ន្ទ ហើយអ៊ីស្រាអែល បាននិយាយថា មេបញ្ជាការរបស់ខ្លួនម្នាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលវាយឆ្មក់ឆ្លងកាត់ព្រំដែន មុននេះដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងប្រទេសលីបង់។
អំពីហឹង្សាឆ្លងកាត់ព្រំដែន បានបង្ហាញពីសញ្ញានៃការរីករាលជម្លោះកំពុងកើនឡើងរវាង អ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា រហូតទៅដល់ព្រំដែនអ៊ីស្រាអែល-លីបង់ ភាគខាងជើង។
ក្រុមហេប៊ូឡា និងអ៊ីស្រាអែល បានប្រយុទ្ធគ្នាម្ដងម្កាល នៅព្រំដែនតាំងពីឆ្នាំ២០០៦ ខណៈដែលគេកំពុងបញ្ជៀសកុំឲ្យមានជម្លោះធំកើតឡើង។
នៅភាគខាងត្បូងប្រទេសលីបង់ អ្នកស្រុកមួយចំនួនបាននិយាយថា ពួកគេកំពុងចាកចេញពីផ្ទះសម្បែងនៅតាមព្រំដែនជាប់ជាមួយប្រទេសអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទខណៈមានការបាញ់ផ្លោងដែលបានធ្វើអោយមានគ្រាប់ធ្លាក់ជាយក្រុង និងភូមិរបស់ពួកគេនោះ។