ពលរដ្ឋអ៊ីស្រាអែល៖ ទាមទារឲ្យរដ្ឋាភិបាលបង្កើតបទឈប់បាញ់ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ

អ៊ីស្រាអែល ៖ សមាជិកគ្រួសារនៃចំណាប់ថ្នូរ រួមទាំងក្រុមបាតុករអ៊ីស្រាអែលរាប់ពាន់នាក់ ដែលក្រុមហាម៉ាស ចាប់បានយកទៅ បានដើរដង្ហែក្បួនពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ដើម្បីជំរុញឱ្យរដ្ឋាភិបាលបង្កើតបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ ។ បន្ទាប់ពីចេញតវ៉ារយៈពេល៥ថ្ងៃ ក្រុមបាតុករបានសម្រុកទៅកាន់ទីក្រុងហ្សេរុយសាឡឹម ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅទីក្រុង Tel Aviv ដោយកាន់ទង់ជាតិអ៊ីស្រាអែល និងស្លាកសញ្ញាផ្សេងៗមានរូបថតជនរងគ្រោះ ដែលត្រូវបានក្រុមហាម៉ាសចាប់ចូលតំបន់ហ្កាហ្សា ។ នៅការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu) ពួកគេបានប្រមូលផ្ដុំគ្នា … Read More

បច្ចុប្បន្នភាពសង្គ្រាមរវាងអ៊ីស្រាអ៊ែល-ហាម៉ាស់ប៉ាឡេស្ទីន ជាសង្ខេបដំណឹងគិតត្រឹមថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នំា២០២៣

-ប្រទេសអ៊ីស្រាអ៊ែលដាក់ការរំពឹងទុកថា អាចនឹងមានកិច្ចព្រមព្រៀងជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ទៅលើការដោះលែងជនចំណាប់ថ្នូរជាតិអ៊ីស្រាអ៊ែលទំាងអស់ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ -ស្ថិតនៅក្នុងបរិការណ៍នេះដែរ កងយោធាអ៊ីស្រាអ៊ែល រកឃើញផ្លូវរូងក្រោមដីប្រវែង៥៥ម៉ែត្រនៅខាងក្រោមបរិវេណមន្ទីរពេទ្យអាល់ ស៊ីហ្វាហ៍នៅក្នុងដែនដីហ្គាហ្សា។ -ប្រទេសអ៊ីស្រាអ៊ែលកំពុងតែ ស្ថិតនៅក្រោមសម្ពាធអន្តរជាតិក្នុងការជំរុញឱ្យមាន ការបង្ហាញភស្តុតាងនានាចំពោះក្លីបវីដេអូនានា ដែលខ្លួនបានលាតត្រដាងនៅតាមមន្ទីរពេទ្យ រួមទំាងតួលេខជនរងគ្រោះជាដើម តាមសេចក្តីរាយការណ៍បានឱ្យដឹងនៅថ្ងៃចន្ទនេះ ។ -ដោយឡែកបណ្តាញផ្សព្វផ្សាយសហរដ្ឋអាមេរិកវិញ បានផ្សាយបង្ហាញអំពីផ្លូវរូងក្រោមដី ដែលអ៊ីស្រាអ៊ែលអះអាងថា ផ្លូវរូងក្រោមដីនោះគឺជាផ្នែកមួយនៃបណ្តាញផ្លូវក្រោមដីរបស់ក្រុមហាម៉ាស់។ -នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលបុគ្គលិកមន្ទីរពេទ្យ ក្រុមអ្នកជំងឺបានរត់គេចខ្លួនចេញពីមន្ទីរពេទ្យដោយសារតែ ការបន្តវាយប្រហារពីសំណាក់កងយោធាអ៊ីស្រាអ៊ែល នោះបានលើកឡើងថា មន្ទីរពេទ្យបានក្លាយទៅជាទីតំាងវាយប្រហារគ្នា និងជាតំបន់មរណៈមានលក្ខណៈទ្រង់ទ្រាយធំ។ -ចំណែកឯ សហរដ្ឋអាម៉េរិក និងប្រទេសហ្គាតាវិញ កំពុងតែធ្វើការវាយតម្លៃ និងចរចាដើម្បីរកវិធីសាស្រ្តដោះលែងចំណាប់ថ្នូរទំាងអស់ … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ប្រទេសយើងផលិតកសិកម្ម តែកុំភ្លេចថា ប្រទេសនៅក្នុងអាស៊ានក៏ជាប្រទេសផលិតកសិកម្មដែរ មិនមែននៅសុខៗគេមកទិញអង្ករពីកម្ពុជានោះទេ ប្រសិនជាយើងមិនស្វែងរកទីផ្សារ

ភ្នំពេញ៖  ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប្រទេសយើងជាប្រទេសផលិតកសិកម្ម តែកុំភ្លេចថា ប្រទេសនៅក្នុងអាស៊ានក៏ជាប្រទេសផលិតកសិកម្មដែរ »។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថ្លែងថា «យើងត្រូវរៀបចំផ្ទះរៀបចំគោលនយោបាយ យើងឲ្យបានល្អទើបយើងអាចរកទីផ្សារបាន គេត្រូវការយើង»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការខិតខំប្រឹងប្រែងស្វែងរកទីផ្សារ ទើបគេមកទិញអង្ករពីកម្ពុជា ។ មិនមែននៅសុខៗ … Read More

ពិធីរម្លឹកគុណគ្រូ ក្រោមប្រធានបទ គ្រូមួយថ្ងៃ គ្រូមួយជីវិត របស់សមាគមអតីតសិស្សវិទ្យាល័យបាត់ដំបង ឆ្នាំសិក្សា ១៩៨៨-១៩៩៣

បាត់ដំបង៖ ប្រធានបទមួយដ៏មានសារៈសំខាន់ ដែលសមាគមអតីតសិស្សវិទ្យាល័យបាត់ដំបង ឆ្នាំសិក្សា១៩៨៨-១៩៩៣ បានរៀបចំប្រារព្ធពិធីរម្លឹកគុណគ្រូ ថា “គ្រូមួយថ្ងៃគ្រូមួយជីវិត” ក្រោមវត្តមានចូលរួមពីលោកគ្រូ អ្នកគ្រូចាស់ៗ កាលពីអតីតកាលធ្លាប់បង្រៀនពីឆ្នាំសិក្សា១៩៨៨-១៩៩៣ នៃវិទ្យាល័យបាត់ដំបង បច្ចុប្បន្នបានប្តូរមកវិទ្យាល័យព្រះមុនីវង្សក្រុងបាត់ដំបង ។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាអតីតសិស្សវិទ្យាល័យបាត់ដំបង លោកបណ្ឌិត ប៉ៃ  សំបូរ បានបញ្ជាក់ថា ការជួបជុំគ្នារវាងមិត្តរួមសាលាកាលពីអតីតកាល ជាមួយអតីតលោកគ្រូ អ្នកគ្រូ នាពេលនេះ ក្នុងគោលបំណង ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព អតីតសិស្សវិទ្យាល័យបាត់ដំបង ព្រមទាំងដើម្បីរម្លឹកឡើងវិញ នូវគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ … Read More

រថយន្តកុងតឺន័រឈប់ ចុះដើរឆ្លងផ្លូវ ចៃដន្យម៉ូតូហ្រ្វាំងមិនទាន់បុកបាក់ជើងស្តាំ

ភ្នំពេញ ៖  ខណៈឈប់ចតរថយន្តកុងតឺន័រភ្លាម បុរសជាអ្នកបើកបររថយន្តម្នាក់ លោតចុះដើរឆ្លងផ្លូវភ្លែត ត្រូវបានម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកលឿនជ្រុលបុករងរបួសបាក់ជើងស្តាំ ។ ហេតុការណ៍ខាងលើកើតឡើងកាល ពីវេលាម៉ោង៧និង៣០នាទីព្រឹក នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះមាន ឈ្មោះ សុខ ឈៀន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ បើកបររថយន្តកុងតឺន័រ មានទីលំនៅភូមិក្របីព្រៃ ឃុំងន ស្រុកសណ្តាន់ … Read More

ម៉ូតូវីវ៉ាបញ្ច្រាសផ្លូវ ជ្រុលទៅបុកម៉ូតូស្កុបពី របួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ៖ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូវីវ៉ា ជិះលើផ្លូវបញ្ច្រាស ជ្រុលទៅបុកជាមួយម៉ូតូស្កុបពី បុរសម្នាក់ និងកូនតូចប្រុសស្រី២នាក់រងរបួសធ្ងន់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ខណៈជិះលើផ្លូវអថិភាព បណ្តាលឱ្យដួលរណូករណែលពេញផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ករណីខាងលើ បង្កឡើងដោយ ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-8943 ជិះដោយបុរសម្នាក់ លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ … Read More

តាមបណ្តោយប្រឡាយស្ទឹងអូរជ្រៅ ក្នុងសង្កាត់ជើងឯក បានបាក់ស្រុតផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងផ្ទះ

ភ្នំពេញ៖  ប្រជាពលរដ្ឋ ដែលរស់នៅតាមប្រឡាយស្ទឹងអូជ្រៅ ផ្ទះចំនួន ៧ខ្នងផ្ទះបានបាក់ស្រុតរងការខួចខាត តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ ហេតុការណ៍បាក់ស្រុតផ្ទះប្រជាពលរដ្ឋបានកើតឡើងកាលវេលាម៉ោង ២២នឹង៣០នាទី កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ករណីបាក់ដីស្រុតផ្ទះប្រជាពលរដ្ឋមានចំនួន ៧ខ្នងផ្ទះស្មើ ៧គ្រួសារ ស្ថិតនៅប្រឡាយស្ទឹងជ្រៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ បើតាមសមត្ថកិច្ចបានឱ្យដឹង។ ក្នុងនោះផ្ទះទី១-មានម្ចាស់ឈ្មោះ បាន សៀក មនុស្ស ១១នាក់ ប្រុស០៦នាក់។  ទី២-មានឈ្មោះ ឯម ស៊ីថុល … Read More

អគ្គិភ័យឆាបឆេះខាងក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ ដោយម្ចាស់ចាក់សោទ្វារផ្ទះចេញទៅក្រៅ

ភ្នំពេញ៖  ផ្ទះលក់ធុងហ្គាស អគ្គិភ័យបានឆាបឆេះ ខណៈម្ចាស់ចាក់សោរទ្វាចេញទៅក្រៅ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លំាងដល់អ្នកជិតខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ កាលវេលាម៉ោង១១:៤០នាទីព្រឹក កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះល្វែងលេខ១៨ ផ្លូវលំ ក្រុមទី២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ជា ប៉ូឡាយ ភេទប្រុស ប្រពន្ធឈ្មោះ អ៉ឹម សុខណា មុខរបរលក់ហ្គាស និងបញ្ចូលហ្គាស ហើយមុនពេលកើតហេតុគេបានឮសំលេងផ្ទុះចេញពីក្នុងផ្ទះលក់ធុងហ្គាស់ … Read More

នៅស៊ីរី មូលដ្ឋានយោធាអាមេរិក ត្រូវយន្តហោះគ្មានមនុស្សបើកវាយប្រហារ បណ្តាលឱ្យទាហានម្នាក់របួស

បរទេស៖ នៅក្នុងផ្នែកកាន់កាប់ នៃភាគឦសានប្រទេសស៊ីរី មូលដ្ឋានយោធារបស់អាមេរិកមួយកន្លែង បានស្ថិតនៅក្រោមការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលបានធ្វើឱ្យសមាជិកសេវាម្នាក់រងរបួស មានទីតាំងនៅ Tel Baidar ក្នុងខេត្ត Hasaka មូលដ្ឋានទ័ព ភាគខាងកើតប្រទេសស៊ីរី នេះបើតាម Al Mayadeen ដែលមានមូលដ្ឋាននៅទីក្រុង Beirut បានរាយការណ៍កាលពីថ្ងៃសៅរ៍។ សហរដ្ឋអាមេរិក​បាន​បង្កើត​មូលដ្ឋាន​យោធា​ចំនួន ២៤ និង​ប៉ុស្តិ៍​ចំនួន ៤ នៅ​ក្នុង​ប្រទេស​ស៊ីរី ទោះបីជា​មានការ​តវ៉ា​ពី​រដ្ឋាភិបាល​ស៊ីរី​ក៏ដោយ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា … Read More