អគ្គិភ័យឆាបឆេះខាងក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ ដោយម្ចាស់ចាក់សោទ្វារផ្ទះចេញទៅក្រៅ
ភ្នំពេញ៖ ផ្ទះលក់ធុងហ្គាស អគ្គិភ័យបានឆាបឆេះ ខណៈម្ចាស់ចាក់សោរទ្វាចេញទៅក្រៅ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លំាងដល់អ្នកជិតខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ កាលវេលាម៉ោង១១:៤០នាទីព្រឹក កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះល្វែងលេខ១៨ ផ្លូវលំ ក្រុមទី២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ជា ប៉ូឡាយ ភេទប្រុស ប្រពន្ធឈ្មោះ អ៉ឹម សុខណា មុខរបរលក់ហ្គាស និងបញ្ចូលហ្គាស ហើយមុនពេលកើតហេតុគេបានឮសំលេងផ្ទុះចេញពីក្នុងផ្ទះលក់ធុងហ្គាស់ ដែលម្ចាស់ចាក់សោរទ្វាទុកទៅក្រៅ ចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យអោយចេញមកជួយអន្តរាគមន៍ធ្វើការបាញ់ពន្លត់ បើតាមប្រភពព័ត៌មានមាននៅកន្លែងកើតហេតុបានឱ្យដឹង។
ក្រោយមកសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកដល់ជួយបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើងរហូតដល់រលត់ទៅវិញ ។ ក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះដែរ មានខូចខាតសម្ភារៈស្ទើរទាំងស្រុង មិនរាលដាលនិងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ នៅក្នុងហេតុការណ៍នេះទេ ចំពោះមូលហេតុបង្កជាអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋសមត្ថកិច្ចកំពុងស្រាវជ្រាវ៕