តាមបណ្តោយប្រឡាយស្ទឹងអូរជ្រៅ ក្នុងសង្កាត់ជើងឯក បានបាក់ស្រុតផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងផ្ទះ
ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរស់នៅតាមប្រឡាយស្ទឹងអូជ្រៅ ផ្ទះចំនួន ៧ខ្នងផ្ទះបានបាក់ស្រុតរងការខួចខាត តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ ហេតុការណ៍បាក់ស្រុតផ្ទះប្រជាពលរដ្ឋបានកើតឡើងកាលវេលាម៉ោង ២២នឹង៣០នាទី កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ករណីបាក់ដីស្រុតផ្ទះប្រជាពលរដ្ឋមានចំនួន ៧ខ្នងផ្ទះស្មើ ៧គ្រួសារ ស្ថិតនៅប្រឡាយស្ទឹងជ្រៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ បើតាមសមត្ថកិច្ចបានឱ្យដឹង។ ក្នុងនោះផ្ទះទី១-មានម្ចាស់ឈ្មោះ បាន សៀក មនុស្ស ១១នាក់ ប្រុស០៦នាក់។ ទី២-មានឈ្មោះ ឯម ស៊ីថុល មនុស្ស ០៦នាក់ប្រុស០៣នាក់។ ទី៣-ឈ្មោះ សួង សុវណ្ណ មនុស្ស ០៩នាក់ប្រុស០៣នាក់។ ទី៤-ឈ្មោះ លី វុត្ថា មនុស្ស០៦នាក់ប្រុស០៣នាក់។
៥-ឈ្មោះ សែន សំរិទ្ធ មនុស្ស ០៥នាក់ប្រុស ០៣នាក់។ ទី៦-មានឈ្មោះ ស៊ន កុសល មនុស្ស០៤នាក់ប្រុស០២នាក់។ ទី៧-មានឈ្មោះ(មិននៅផ្ទះ) សរុប ០៧ខ្នងផ្ទះ ០៧គ្រួសារ មនុស្ស ៤១នាក់ ប្រុស២០នាក់អាយុ១៨ឆ្នាំឡើង ២៧នាក់ប្រុស១៧នាក់។
ករណីបាក់ស្រុតផ្ទះប្រជាពលរដ្ឋខាងលើនេះដែរ មិនបណ្តាលឱ្យមានមនុស្សរងគ្រោះទេ គីខូចខាតតែផ្ទះសម្បែងតែប៉ុណ្ណោះ ។ ជាមួយគ្នាអាជ្ញាធរក៏កំពុងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ រកទីសុវត្តិភាពជាបណ្តោះអាសន្ន ៕