នៅស៊ីរី មូលដ្ឋានយោធាអាមេរិក ត្រូវយន្តហោះគ្មានមនុស្សបើកវាយប្រហារ បណ្តាលឱ្យទាហានម្នាក់របួស
បរទេស៖ នៅក្នុងផ្នែកកាន់កាប់ នៃភាគឦសានប្រទេសស៊ីរី មូលដ្ឋានយោធារបស់អាមេរិកមួយកន្លែង បានស្ថិតនៅក្រោមការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលបានធ្វើឱ្យសមាជិកសេវាម្នាក់រងរបួស មានទីតាំងនៅ Tel Baidar ក្នុងខេត្ត Hasaka មូលដ្ឋានទ័ព ភាគខាងកើតប្រទេសស៊ីរី នេះបើតាម Al Mayadeen ដែលមានមូលដ្ឋាននៅទីក្រុង Beirut បានរាយការណ៍កាលពីថ្ងៃសៅរ៍។
សហរដ្ឋអាមេរិកបានបង្កើតមូលដ្ឋានយោធាចំនួន ២៤ និងប៉ុស្តិ៍ចំនួន ៤ នៅក្នុងប្រទេសស៊ីរី ទោះបីជាមានការតវ៉ាពីរដ្ឋាភិបាលស៊ីរីក៏ដោយ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង ។
ការដំឡើងយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ត្រូវបានវាយប្រហារច្រើនជាងមួយលើក បន្ទាប់ពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន កាន់តែកើនឡើងកាលពីខែមុន ។
ខណៈពេលដែលសហរដ្ឋអាមេរិក បានស្តីបន្ទោសការវាយប្រហារទាំងនេះ ទៅលើក្រុមដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ ក៏ទីក្រុងតេអេរ៉ង់បានច្រានចោលការចោទប្រកាន់ទាំងនេះវិញផងដែរ៕