Unlock កាក់ Aptos ដល់ទៅ 24.8 លានកាក់ឬ 200 លានដុល្លារ!

តើ Unlock កាក់ជាអ្វី? ការ Unlock កាក់ គឺជាការដែលអ្នកវិនិយោគ ឬសហគមន៍របស់កាក់នោះ អាចទទួលបានកាក់ពីគម្រោងទាំងនោះដើម្បីយកទៅប្រើប្រាស់ ឬលក់បានក្រោយពេលដល់ថ្ងៃ ដែលគម្រោងកាក់ត្រូវចែកជូនអ្នកវិនិយោគ ។ ជាទូទៅឲ្យតែមានព័ត៍មានទាក់ទងនឹងការ Unlock កាក់ណាមួយ គឺកាក់នោះអាចធ្លាក់ថ្លៃ ឬយើងហៅថាព័ត៏មានអវិជ្ជមានចំពោះគម្រោងកាក់ តែមិនមែនគម្រោងកាក់នោះមិនល្អអីទេ វាអវិជ្ជមានគឺមកពីអ្នកដែលទទួលបានកាក់ក្រោយ Unlock គឺពួកគេអាចយកទៅលក់ក្នុងទីផ្សារ ដែលអាចធ្វើឲ្យតម្លៃវាធ្លាក់ចុះ ។ យ៉ាងណាមិញនៅថ្ងៃម្សិលមិញនេះ កាក់ Aptos មានការ Unlock ដល់ទៅ 24.8 … Read More

កម្ពុជា-វៀតណាម នឹងសម្រេចទំហំពាណិជ្ជកម្ម លើសពី 9 ពាន់លានដុល្លារក្នុងឆ្នាំ2023។

ប្រទេសកម្ពុជា និងវៀតណាម ក្នុង១០ខែដំបូងនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាង សម្រេចបានជាង 7.1 ពាន់លានដុល្លារអាមេរិក ថយចុះច្រើនបើធៀបនឹង 10 ខែដំបូងនៃឆ្នាំ 2022 ប៉ុន្តែត្រូវបានរំពឹងថា នឹងនៅតែកើនឡើងបន្តទៀត ព្រោះវៀតណាមជាដៃគូពាណិជ្ជកម្មធំរបស់កម្ពុជា ។ បន្ទាប់ពីចិន និងអាមេរិក បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទីបីក្នុងពិភពលោក ហើយក៏ជាដៃគូធំលំដាប់ទីមួយក្នុងតំបន់អាស៊ាន របស់កម្ពុជា ។ គិតមកដល់ពេលនេះ វៀតណាមនៅមានគម្រោងវិនិយោគចំនួន 205 គម្រោងដែលនៅមានសុពលភាព នៅកម្ពុជា ដែលមានទុនសរុបចំនួន 2.94 ពាន់លានដុល្លារអាមេរិក … Read More

រយ:ពេលមិនដល់ 2 ខែ វេរកាក់ចេញដល់ទៅ 591 លានដុល្លារ FTX និង Alameda Research។

ទោះប្រកាសក្ស័យធនហើយក្តីតែពួកគេ FTX និង Alameda Research នៅមានតួនាទីសំខាន់មួយ គឺត្រូវសងកាក់ និង លុយដល់អ្នកវិនិយោគវិញតែបានតិចឬច្រើន គឺអាស្រ័យទៅតាមសមត្ថភាពនៃច្បាប់របស់សហរដ្ធអាមេរិក និងលទ្ធភាពរបស់ក្រុមហ៊ុនទាំងពីរនេះ ។ ការក្ស័យធនរបស់ FTX និង Alameda Research មិនមែនមានន័យថាពួកគេអស់លុយ និងកាក់ទាំងអស់នោះទេ គឺពួកគេនៅមានសល់កាក់ និងលុយមួយចំនួនដែរហើយកាក់ ដែលក្រុមហ៊ុនទាំងពីរមាននោះនឹងត្រូវបានលក់ ដើម្បីសងអ្នកវិនិយោគដោយចាប់តាំងពីថ្ងៃទី 24 ខែ តុលាមកដល់សព្វថ្ងៃ FTX បានវេរកាក់ទៅកាន់ Crypto Exchange … Read More

ក្រុមហ៊ុនចំនួន៦ របស់ចិន ស្វែងរកកាលានុវត្តភាពវិនិយោគ នៅកម្ពុជា លើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណ។

ភ្នំពេញ៖ ឧស្សាហកម្មចម្រុះវិស័យនៃខេត្ត Ji Lin ប្រទេសចិន មានក្រុមហ៊ុនចំនួន ៦ បានមកស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា លើគម្រោងវិនិយោគលើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណ ជាដើម ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃចន្ទម្សិលមិញនេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន ដែលមានបំណងស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាន់ព័ន្ធ ក្រុមហ៊ុន Union … Read More

អាចទេ! គម្រោង Blast គឺជាគម្រោង Ponzi ?

នាពេលថ្មីៗនេះ មានគម្រោងBlockchainមួយ ដែលអ្នកវិនិយោគលើ Ethereum Layer2 កំពុងចាប់អារម្មណ៍នោះគឺ Blast ។ គម្រោងនេះបានទាក់ទាញអ្នកវិនិយោគអោយដាក់ Lock កាក់ Eth របស់ពួកគេបានដល់ទៅ 621,156,127 ដុល្លារ ត្រឹមតែរយ:ពេលមិនដល់មួយសប្តាហ៏ផង ។ អ្នកវិនិយោគដាក់កាក់របស់ពួកគេ Lock ព្រោះដោយសារតែរំពឹងថានឹងទទួលបាន airdrop នៅពេលវាបើកអោយប្រើប្រាស់ជាផ្លូវការ ។   ថ្ងៃនេះយើងនាំគ្នាមកដឹងពីចំនុចសំខាន់ខ្លះអំពីគម្រោងនេះ ។ គម្រោង Blast ដឹកនាំដោយបុគ្គលមួយរូបឈ្មោះថា Pacman រូបលោកក៏ជាអ្នកចូលរួមបង្កើត NFT Marketplace … Read More

ការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ របស់គម្រោង Cosmos។

ការបោះឆ្នោត ដើម្បីធ្វើកំណែទម្រង់ ទៅលើគម្រោងរបស់ខ្លូនចប់សព្វគ្រប់ Cosmos ដែលមានកាក់ឈ្មោះ Atom នៅក្នុង Proposal 848 ។ ជាលទ្ធផលសហគមន៍របស់គម្រោងនេះ គឺយល់ព្រមទៅលើ Proposal 848 ដោយនៅក្នុង Proposal នេះគឺទាក់ទងជាមួយនឹងការកំណត់អតិផរណា ត្រឹមតែ 10% ។ Cosmos ក៏នឹងធ្វើកំណែទម្រង់ទ្រង់ទ្រាយធំផងដែរដោយបង្កើត Network ថ្មីឈ្មោះ AtomOne ដែលមានកាក់ឈ្មោះ ATOM1 ហើយក៏មានការចែកកាក់នេះ ដល់អ្នកដែលបានចូលរួម Vote … Read More

បោះទុន វិនិយោគលើគម្រោងសាងសង់ វារីអគ្គិសនី ជាង៤០០លានដុល្លារ ក្រុមហ៊ុនមួយ នៅខេត្តកោះកុង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ ក្រុមហ៊ុន “KHMER ELECTRICAL POWER CO., LTD” គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ។ គម្រោងនេះធ្វើឡើង តាមរូបភាពសាងសង់ អាជីវកម្ម និងផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង ៕ … Read More

៩ខែដំបូងនៃឆ្នាំនេះ តម្លៃនៃការនាំចេញទំនិញរបស់ឡាវ សម្រេចបានជិត ៦ ពាន់លានដុល្លារ

ឡាវ ៖ តម្លៃសរុបនៃការនាំចេញទំនិញរបស់ប្រទេសឡាវ ៩ខែដំបូងនៃឆ្នាំនេះ សម្រេចបានជិត ៦ពាន់លានដុល្លារអាមេរិក ស្មើនឹង 72.94% ធៀប និងផែនការសម្រាប់ឆ្នាំ ២០២៣ ហើយគ្រោងសម្រេចបានជាង ៨ ពាន់លានដុល្លារ នៅក្នុងរយៈពេលពេញមួយឆ្នាំនេះ ដែលស្មើនឹង 97.71% នៃផែនការ ។ ក្នុង ៩ខែនេះ ចំណែកតម្លៃនៃការនាំចូលទំនិញវិញ ឡាវសម្រេចបានជាង 5 ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង 70% នៃផែនការប្រចាំឆ្នាំ ហើយគ្រោងនឹងសម្រេចបានជិត 7 … Read More

គូរប្រជែង Binance កំពុងដណ្តើមតំណែង ជាក្រុមហ៊ុនជួញដូរគ្រ៊ីបតូដ៏ធំជាងគេក្នុងលោក

ក្រុមហ៊ុនជួញដូរគ្រ៊ីបតូធំជាងគេ គឺយើងតែងតែនឹកឃើញ និងនិយាយពី Binance ហើយការពិតណាស់សព្វថ្ងៃ Binance នៅតែបន្តឈរជើងជាក្រុមហ៊ុនជួញដូរគ្រ៊ីបតូដ៏ធំក្នុងលោក ។ ប៉ុន្តែមួយរយ:ចុងក្រោយនេះ ឃើញមានក្រុមហ៊ុនជួញដូរគ្រ៊ីបតូយ៉ាងច្រើនកំពុងដណ្តើមអតិថិជនពី Binance ។ តាមទិន្នន័យគ្រ៊ីបតូ បានអោយដឹងថា Binance គ្រប់គ្រងភាគរយជួញដូរ 51.2% នៃការជួញដូរក្នុង CEX សរុបនៅចន្លោះ ថ្ងៃទី 17 ខែតុលា ឆ្នាំ 2022 ទៅ 17 ខែ តុលាឆ្នាំ 2023 … Read More