កម្ពុជា-វៀតណាម នឹងសម្រេចទំហំពាណិជ្ជកម្ម លើសពី 9 ពាន់លានដុល្លារក្នុងឆ្នាំ2023។
ប្រទេសកម្ពុជា និងវៀតណាម ក្នុង១០ខែដំបូងនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាង សម្រេចបានជាង 7.1 ពាន់លានដុល្លារអាមេរិក ថយចុះច្រើនបើធៀបនឹង 10 ខែដំបូងនៃឆ្នាំ 2022 ប៉ុន្តែត្រូវបានរំពឹងថា នឹងនៅតែកើនឡើងបន្តទៀត ព្រោះវៀតណាមជាដៃគូពាណិជ្ជកម្មធំរបស់កម្ពុជា ។
បន្ទាប់ពីចិន និងអាមេរិក បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទីបីក្នុងពិភពលោក ហើយក៏ជាដៃគូធំលំដាប់ទីមួយក្នុងតំបន់អាស៊ាន របស់កម្ពុជា ។ គិតមកដល់ពេលនេះ វៀតណាមនៅមានគម្រោងវិនិយោគចំនួន 205 គម្រោងដែលនៅមានសុពលភាព នៅកម្ពុជា ដែលមានទុនសរុបចំនួន 2.94 ពាន់លានដុល្លារអាមេរិក ឈរលំដាប់ទីមួយនៅអាស៊ាន និងស្ថិតក្នុង Top 5 នៃបណ្ដាប្រទេសដែលវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា យល់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងកម្ពុជា នៅមានសក្ដានុពលខ្ពស់ និងចន្លោះប្រហោងច្រើន ដែលអាចលើកកម្ពស់បន្ថែមទៀត។ ក្នុង 10 ខែដំបូងនៃឆ្នាំ 2023 ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបាន 7.1 ពាន់លានដុល្លារអាមេរិក ថយចុះប្រហែល 22.1% បើធៀបនឹង 10 ខែដំបូងនៃឆ្នាំ 2022 ប៉ុន្តែ ទំហំនេះត្រូវបានរំពឹងថា នឹងនៅតែលើសពី 9 ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពេញមួយឆ្នាំ 2023៕