Unlock កាក់ Aptos ដល់ទៅ 24.8 លានកាក់ឬ 200 លានដុល្លារ!

តើ Unlock កាក់ជាអ្វី? ការ Unlock កាក់ គឺជាការដែលអ្នកវិនិយោគ ឬសហគមន៍របស់កាក់នោះ អាចទទួលបានកាក់ពីគម្រោងទាំងនោះដើម្បីយកទៅប្រើប្រាស់ ឬលក់បានក្រោយពេលដល់ថ្ងៃ ដែលគម្រោងកាក់ត្រូវចែកជូនអ្នកវិនិយោគ ។

ជាទូទៅឲ្យតែមានព័ត៍មានទាក់ទងនឹងការ Unlock កាក់ណាមួយ គឺកាក់នោះអាចធ្លាក់ថ្លៃ ឬយើងហៅថាព័ត៏មានអវិជ្ជមានចំពោះគម្រោងកាក់ តែមិនមែនគម្រោងកាក់នោះមិនល្អអីទេ វាអវិជ្ជមានគឺមកពីអ្នកដែលទទួលបានកាក់ក្រោយ Unlock គឺពួកគេអាចយកទៅលក់ក្នុងទីផ្សារ ដែលអាចធ្វើឲ្យតម្លៃវាធ្លាក់ចុះ ។ យ៉ាងណាមិញនៅថ្ងៃម្សិលមិញនេះ កាក់ Aptos មានការ Unlock ដល់ទៅ 24.8 លានកាក់ឬស្មើនឹង 8.9% នៃចំនួនកាក់ ដែលមានក្នុងទីផ្សារសរុប និងស្មើទៅនឹង 200 លានដុល្លារ ហើយកាក់បន្ទាប់ដែលនឹងមានការ Unlock នៅចុងឆ្នាំនេះគឺកាក់ APE ចំនួន 26 លានដុល្លារគិតជាកាក់ APE និងកាក់ OP ដែលមានចំនួន 56 លានដុល្លារគិតជាកាក់ OP ។

ក្រោយពេល Unlock កាក់ APT ថ្ងៃនេះវាហាក់ដូចជា មិនបានប៉ះពាល់អ្វីខ្លាំងដល់តម្លៃកាក់នេះទេ គឺអាចមកពីទីផ្សារគ្រ៊ីបតូទាំងមូលកំពុងតែឡើងខ្លាំងក៏ថាបាន ។

ថ្ងៃម្សិលមិញនេះ Google ចេញគោលការណ៍ថ្មីឲ្យស្ថាប័នហិរញ្ញវត្ថុអាចដាក់ Ads ទាក់ទងនឹង Crypto Trust បានឬហៅថាផលិតផលជាសេវាកម្មវិនិយោគជាមួយគ្រ៊ីបតូ ។ នេះក៏ជារឿងមួយល្អ ដែលអាចជាសញ្ញាGoogle កំពុងត្រៀមស្វាគមន៍ ការអនុម័ត Crypto ETF ពី SEC នាថ្ងៃអនាគតឆាប់ៗខាងមុខនេះ។

Blackrock និង Fidelity បានចូលនិយាយជាមួយ SEC កាលពីប៉ុន្មានថ្ងៃមុន ទាក់ទងនឹងការឲ្យអ្នកវិនិយោគអាចប្តូរភាគហ៊ុនវិនិយោគ លើគ្រ៊ីបតូជាមួយក្រុមហ៊ុនទាំងពីរនេះទៅជាលុយ ដែលក្រុមហ៊ុនទាំងពីរនេះអាចនឹងត្រូវលក់កាក់ BTC ដើម្បីប្តូរទៅជាលុយឲ្យអ្នកវិនិយោគវិញ។

FIFA បានជ្រើសរើស Blockchain Polygon ក្នុងការបង្កើត NFT សម្រាប់ជាសំបុត្រចូលមើល FIFA World Cup Final 2026 សម្រាប់ 100 នាក់ដំបូងដែលទទួលបាន NFT នេះ។ ប្រភព: Theblock

សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង។