៩ខែដំបូងនៃឆ្នាំនេះ តម្លៃនៃការនាំចេញទំនិញរបស់ឡាវ សម្រេចបានជិត ៦ ពាន់លានដុល្លារ

ឡាវ ៖ តម្លៃសរុបនៃការនាំចេញទំនិញរបស់ប្រទេសឡាវ ៩ខែដំបូងនៃឆ្នាំនេះ សម្រេចបានជិត ៦ពាន់លានដុល្លារអាមេរិក ស្មើនឹង 72.94% ធៀប និងផែនការសម្រាប់ឆ្នាំ ២០២៣ ហើយគ្រោងសម្រេចបានជាង ៨ ពាន់លានដុល្លារ នៅក្នុងរយៈពេលពេញមួយឆ្នាំនេះ ដែលស្មើនឹង 97.71% នៃផែនការ ។

ក្នុង ៩ខែនេះ ចំណែកតម្លៃនៃការនាំចូលទំនិញវិញ ឡាវសម្រេចបានជាង 5 ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង 70% នៃផែនការប្រចាំឆ្នាំ ហើយគ្រោងនឹងសម្រេចបានជិត 7 ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ ដែលស្មើនឹង 97.71% បើធៀប និងផែនការសម្រាប់ឆ្នាំ 2023 ។

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ លោក Khamchen Vongphosy បានឱ្យដឹងថា ៩ខែដំបូងនៃឆ្នាំ ២០២៣ សេដ្ឋកិច្ចឡាវបន្តមានកំណើនពិសេស គឺវិស័យកសិកម្ម-ព្រៃឈើ ដែលអាចមានកំណើន 3.4% និងរួមចំណែក 17.3% ទៅក្នុង GDP (ផលិតផលក្នុងស្រុកសរុប) ហើយអាចកើនដល់ 21.4% នៃ GDP នៅត្រឹមដំណាច់ឆ្នាំនេះ ។

ស្របនឹងនេះ វិស័យឧស្សាហកម្មរបស់ឡាវ ក៏មានកំណើន 3.5% ស្មើនឹង 34.5% នៃ GDP ខណៈវិស័យទេសចរណ៍មានកំណើន 5.6% ស្មើនឹង 37.2% នៃ GDP នៅក្នុង ៩ខែដំបូងនៃឆ្នាំនេះ៕