បោះទុន វិនិយោគលើគម្រោងសាងសង់ វារីអគ្គិសនី ជាង៤០០លានដុល្លារ ក្រុមហ៊ុនមួយ នៅខេត្តកោះកុង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ ក្រុមហ៊ុន “KHMER ELECTRICAL POWER CO., LTD” គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ។

គម្រោងនេះធ្វើឡើង តាមរូបភាពសាងសង់ អាជីវកម្ម និងផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង ៕