អាចទេ! គម្រោង Blast គឺជាគម្រោង Ponzi ?
នាពេលថ្មីៗនេះ មានគម្រោងBlockchainមួយ ដែលអ្នកវិនិយោគលើ Ethereum Layer2 កំពុងចាប់អារម្មណ៍នោះគឺ Blast ។ គម្រោងនេះបានទាក់ទាញអ្នកវិនិយោគអោយដាក់ Lock កាក់ Eth របស់ពួកគេបានដល់ទៅ 621,156,127 ដុល្លារ ត្រឹមតែរយ:ពេលមិនដល់មួយសប្តាហ៏ផង ។ អ្នកវិនិយោគដាក់កាក់របស់ពួកគេ Lock ព្រោះដោយសារតែរំពឹងថានឹងទទួលបាន airdrop នៅពេលវាបើកអោយប្រើប្រាស់ជាផ្លូវការ ។
ថ្ងៃនេះយើងនាំគ្នាមកដឹងពីចំនុចសំខាន់ខ្លះអំពីគម្រោងនេះ ។ គម្រោង Blast ដឹកនាំដោយបុគ្គលមួយរូបឈ្មោះថា Pacman រូបលោកក៏ជាអ្នកចូលរួមបង្កើត NFT Marketplace ដែលមានឈ្មោះថា Blur ផងដែរ ។ គម្រោង Blast នេះបានទទួលការវិនិយោគពី Paradigm និង Standardcrypto ។ នៅក្នុង X របស់ Blast បានសរសេរថានឹងចែក airdrop ដល់អ្នកដែលបានចូលរួមដំបូងៗ ហើយនឹងចែក Airdrop ដល់ Team របស់ខ្លួនឯងដល់ទៅ 50%នៃ Airdrop សរុប ។
សព្វថ្ងៃនេះគម្រោង Blast នៅមិនទាន់មានរូបរាងអីនៅឡើយទេ គឺមានតែអោយអ្នកវិនិយោគស្វែងរក Invite Code ហើយបញ្ចូល Invite code ដើម្បីដាក់កាក់ ETH ទៅ Lock រយ:ពេល 3 ខែ(ខែកុម្ភ: ឆ្នាំ 2024 ទើបអាចដកកាក់មកវិញបាន) ហើយ Blast យកកាក់ដែលបាន Lock ទាំងនោះទៅដាក់ Stake ក្នុង Lidofinance ដើម្បីបាន reward ពី ETH POS មកវិញទាំងដែលអ្នកវិនិយោគអាចយកកាក់ ETH ទាំងនោះទៅដាក់Stake ដោយខ្លួនឯងដោយមិនចាំបាច់ឆ្លងកាត់ Smartcontract របស់ Blast។Blast មានកម្មវិធីចែកពិន្ទុសម្រាប់អ្នកដែលបបួលគ្នាបានច្រើនហើយក្រុមណាដែលបានដាក់កាក់20 ETH នឹងទទួលបាន Invite code ឯកជន។នៅពេលអ្នកដែលត្រូវយើងបបួលទទួលបានពិន្ទុនោះអ្នកនឹងទទួលបានពិន្ទុនោះដែរចំនួន 16%។
លោក Dan Robinson ដែលជាអ្នកស្រាវជ្រាវរបស់ paradigm ដែលជាអ្នកវិនិយោគធំលើគម្រោង Blast នេះបានអោយដឹងថា Blast បានធ្វើហួសពីគោលបំណងរបស់ Paradigm ហើយគឺទាក់ទងទៅនឹងការយកកាក់អ្នកវិនិយោគទៅ Lock ដល់ទៅ 3 ខែ និង មិនទាន់បានបង្កើត Layer2 ផងស្រាប់តែបើកអោយអ្នកវិនិយោគ Bridge កាក់បាត់ទៅហើយ។លោកបន្តថា Paradigm មិនយល់ព្រមអោយ Blast ធ្វើបែបនេះទេតែ Blast នៅតែធ្វើហើយ Paradigm នឹងមិនទទួលខុសត្រូវជាមួយនឹងយុត្តិសាស្ត្រដែល Blast កំពុងធ្វើនេះទេ។
Blast ដាក់ខ្លួនជា Blockchain Layer2 ដែលថានឹងចែក reward ដែលជាកាក់ ETH ដល់ទៅ 4% APY និង USDC ដល់ទៅ 5%សម្រាប់អ្នកដែលមានកាក់នៅក្នុង Blockchain មួយនេះ។សួរថា Blast បានកាក់ពីណាមកចែកជា APYទាំងដែល Blockchain layer2 ដ៏ទៃមិនមានចែកផង លោក Pacman បានអោយថា Blast បានកាក់មកចែកជា APY ទាំងនេះតាមរយ:ការយកកាក់ ETH របស់អ្នកវិនិយោគទៅដាក់ Stake អោយក្នុង Lido Finance ដែលបានមកវិញជាកាក់ ETH ដែលជាreward ពី Ethereum Proof Of Stake និង ទទួលបានអត្រាការប្រាក់ពីការដាក់កាក់ក្នុង Makerdao ដែល MakerDAO បានទិញប័ណ្ណបំណុលសហរដ្ធអាមេរិក T-Bills ដែលទទួលបានអត្រាការមកវិញជាលុយដុល្លារក្នុងនេះជា Stable coin(USDC)។
ប្រភព: decrypt
សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង។