ការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ របស់គម្រោង Cosmos។
ការបោះឆ្នោត ដើម្បីធ្វើកំណែទម្រង់ ទៅលើគម្រោងរបស់ខ្លូនចប់សព្វគ្រប់ Cosmos ដែលមានកាក់ឈ្មោះ Atom នៅក្នុង Proposal 848 ។ ជាលទ្ធផលសហគមន៍របស់គម្រោងនេះ គឺយល់ព្រមទៅលើ Proposal 848 ដោយនៅក្នុង Proposal នេះគឺទាក់ទងជាមួយនឹងការកំណត់អតិផរណា ត្រឹមតែ 10% ។
Cosmos ក៏នឹងធ្វើកំណែទម្រង់ទ្រង់ទ្រាយធំផងដែរដោយបង្កើត Network ថ្មីឈ្មោះ AtomOne ដែលមានកាក់ឈ្មោះ ATOM1 ហើយក៏មានការចែកកាក់នេះ ដល់អ្នកដែលបានចូលរួម Vote ផងដែរ ។ លោក Kwon ដែលជាអ្នកអភិវឌ្ឃន៍មួយរូបរបស់គម្រោងនេះ សម្តែងភាពមិនពេញចិត្តជាមួយនឹងការសម្រេចមួយនេះ ដោយលោកព្រួយបារម្ភរឿងសុវត្ថិភាពជាមួយនឹងការធ្វើកំណែទម្រង់លើកនេះ ។ លោកនឹងបំបែកគម្រោង Cosmos Hub របស់លោកចេញពី Cosmos ។
Cosmos Hub គឺបម្រើជាមជ្ឈមណ្ឌលកណ្តាលនៃ Ecosystem ទាំងមូលរបស់គម្រោង Cosmos ដែលមានកាក់ ATOM ជា Governance Token ។ Cosmos Hub អាចនឹងបង្កើតកាក់សម្រាប់បង់ Fee មួយទៀតឈ្មោះ phATOM1 មកប្រើជាមួយ ATOM1 ។
ក្រុមហ៊ុន Circle (USDC) បានចាប់ដៃគូរជាមួយ ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុនឈ្មោះ SBI Holdings ដើម្បីជម្រុញវិស័យលុយឌីជីថល ក្នុងប្រទេសជប៉ុនដោយនាំយក USDC បច្ចេកទេសធនាគារ និង Web3 មកប្រើប្រាស់ ។
ហុងកុងបានចាប់ផ្តើមស៊ើបអង្គេតទៅលើក្រុមហ៊ុនជួញដូរកាក់ឈ្មោះ Huomax ដែលបានបោកប្រាស់លុយអ្នកវិនិយោគចំនួន 15.4 លានដុល្លារ ។ ប្រភព: theblock
សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង។