រយ:ពេលមិនដល់ 2 ខែ វេរកាក់ចេញដល់ទៅ 591 លានដុល្លារ FTX និង Alameda Research។

ទោះប្រកាសក្ស័យធនហើយក្តីតែពួកគេ FTX និង Alameda Research នៅមានតួនាទីសំខាន់មួយ គឺត្រូវសងកាក់ និង លុយដល់អ្នកវិនិយោគវិញតែបានតិចឬច្រើន គឺអាស្រ័យទៅតាមសមត្ថភាពនៃច្បាប់របស់សហរដ្ធអាមេរិក និងលទ្ធភាពរបស់ក្រុមហ៊ុនទាំងពីរនេះ ។

ការក្ស័យធនរបស់ FTX និង Alameda Research មិនមែនមានន័យថាពួកគេអស់លុយ និងកាក់ទាំងអស់នោះទេ គឺពួកគេនៅមានសល់កាក់ និងលុយមួយចំនួនដែរហើយកាក់ ដែលក្រុមហ៊ុនទាំងពីរមាននោះនឹងត្រូវបានលក់ ដើម្បីសងអ្នកវិនិយោគដោយចាប់តាំងពីថ្ងៃទី 24 ខែ តុលាមកដល់សព្វថ្ងៃ FTX បានវេរកាក់ទៅកាន់ Crypto Exchange ដល់ទៅ 591 លានដុល្លារ ដែលមានប្រភេទកាក់ចំនួន 74 ផ្សេងគ្នាចង់ដឹងថាមានកាក់អីខ្លះដែល FTX បានវេរចេញអាចមើលតាមរូបខាងក្រោមបាន។ហើយក្នុងរយ:ពេល 4 ថ្ងៃចុងក្រោយមកនេះ FTX បានវេរកាក់ទៅ Crypto Exchange ដល់ទៅ 23.59 លានដុល្លារដែលក្នុងនោះមានកាក់ ETH ចំនួន 6.8 លានដុល្លារ, ALEPH ចំនួន6.41 លានដុល្លារ, CRV ចំនួន 2.48 លានដុល្លារ និងមានកាក់ចំនួន 16 ផ្សេងទៀត។

Logan Paul បានសន្យាថានឹងសងលុយអ្នកវិនិយោគវិញចំនួន 1.5 លានដុល្លារព្រោះបានឃោសនា NFT ឈ្មោះ CryptoZoo ដែលចុងក្រោយគម្រោងមួយនេះបានបោកប្រាស់តែ 11 ខែ ហើយអ្នកវិនិយោគមិនទាន់បានលុយមួយដុល្លារនោះទេ។

Binance បានដកសំណើរសុំបើកផ្តល់សេវាកម្មគ្រ៊ីបតូ នៅទីក្រុង Abu dhabi នៃប្រទេសអារ៉ាប់រួមដោយបានផ្តល់ហេតុផលថា វាមិនចាំបាច់ស្នើរសុំនោះទេព្រោះ Binance បានទទួលសំណើរបែប Global រួចមកហើយ ។

គម្រោង Starknet បានប្រកាសថានឹងចែកកាក់ STRK ចំនួន 900 លានកាក់ដល់អ្នកដែលបានចូលរួមប្រើប្រាស់ Blockchain របស់ខ្លួនដំបូងៗលក្ខខណ្ឌដែលទទួលបានកាក់នៅមិនទាន់ប្រកាសនោះទេ។
ប្រភព: Spotonchain

សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែមឬ ចុច Like និង Follow Page NRP News ម្នាក់មួយផង។