រដ្ឋមន្ដ្រីធម្មការ៖ ករណីអ្នកល្មើសគោលការណ៍សាសនា មានវិធានការផ្លូវច្បាប់តឹងរ៉ឹង
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន បានប្រកាសឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហការចាត់វិធានការ តាមផ្លូវច្បាប់តឹងរ៉ឹងបំផុត ករណីរកឃើញអ្នកល្មើសគោលការណ៍ប្រណិបតន៍លើជំនឿ សាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ នេះបើយោងទៅតាមសារាចរណែនាំរបស់ក្រសួងធម្មការ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញ។ ការប្រកាសរបស់រដ្ឋមន្ដ្រីបែបនេះ ធ្វើឡើងក្រោយក្រសួងធម្មការ និងសាសនា ពិនិត្យឃើញថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មានបុគ្គលមួយចំនួនបានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា។ ក្រៅពីនេះ ឯកឧត្តម ចាយ បូរិន បន្ថែមថា … Read More