ក្រសួងទេសចរណ៍៖ ភាគីពាក់ព័ន្ធជួបពិភាក្សា ដើម្បីទាក់ទាញទេសចរមកកម្សាន្តនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសំណេះសំណាលការងារជាមួយបណ្តាសមាគមន៍ និងប្រតិបត្តិករទេសចរណ៍នានា ក្នុងវិស័យឯកជន ដើម្បីលើកយកបញ្ហាគន្លឹះ រួមគ្នាដោះស្រាយ សហការផ្តល់សេវាទេសចរណ៍ល្អ និងផ្សព្វផ្សាយកម្ពុជា ឲ្យក្លាយជាគោលដៅទេសចរណ៍មួយសំខាន់របស់ពិភពលោក កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នក្រសួងទេសចរណ៍ បាននិងកំពុងគិតគូរអនុវត្តន៍ការងារស្នូលធំៗបី រួមមាន៖

ទី១.បង្កើតផលិតផលទេសចរណ៍

ទី២.ជំរុញបង្កើនឧស្សាហកម្មទេ សចរណ៍ដែលមានកម្រិតស្តង់ដាខ្ពស់

ទី៣.ខិតខំផ្សព្វផ្សាយទីផ្សារទេសចរណ៍ ដែលការងារស្នូលទាំងអស់នោះ គឺទាមទារឲ្យភាគីពាក់ព័ន្ធ សមាគមន៍ទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ចូលរួ មសហការរៀបចំ ដើម្បីធានាបាននូវកិច្ចសហការផ្តល់សេវាល្អ មានគុណភាព សុវត្ថិភាព និងភាពទាក់ទាញ ខណៈចាប់ពីខែតុលានេះទៅ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានកំណើនឡើងជាបន្តបន្ទាប់ ហើយនឹងយកឱកាសនោះបង្កើនផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍កម្ពុជាឲ្យកាន់តែទាក់ទាញថែមទៀត។

លោក លូ ម៉េង ប្រធានសហភាពសហព័ន្ធទេសចរណ៍កម្ពុជា បានលើកឡើងក្នុងជំនួបនោះថា រៀងរា ល់ខែ បណ្តាសមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ គឺតែងតែបានពិភាក្សាជជែកគ្នាជាប់ប្រចាំ ហើយតាមការប្តេជ្ញាចិត្ត គឺយើងនឹងសហការរៀបចំផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងរៀបចំនាំភ្ញៀវទេ សចរអន្តរជាតិមកទស្សនា ស្នាក់នៅកម្ពុជាឲ្យបានពី៧ថ្ងៃទៅ១៤ថ្ងៃ។

ចំនែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច ហៅកាត់(PATA) ប្រចាំកម្ពុជា ក៏បានថ្លែងដែរថា បច្ចុប្បន្នសមាគមមានបណ្តាញដៃគូប្រមាណជាង៤០ប្រទេស ហើយយើងក៏បានជំរុញការផ្សព្វផ្សាយទីផ្សារគោលដៅ ហើយក៏បានត្រៀមខ្លួនផ្សព្វផ្សាយទីផ្សារគោលដៅទេសចរ ណ៍ ផ្តល់បទពិសោធន៍ និងដំណោះស្រាយល្អៗ ដើម្បីឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ដ៏ល្អបំផុ តមួយរបស់ពិភពលោក ស្របតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា៕