ពុំឆ្លុះបញ្ចាំងពីការពិតនោះឡើយ! លើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ

អគ្គនាយកដ្ឋានពន្ធដារ បាន​គូស​បញ្ជាក់​ក្នុង​សេចក្ដី​បំភ្លឺថា​ការ​លើក​ឡើង​ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីបំភ្លឺ៥ ទំព័រ ដើម្បី​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង តាមបណ្តាញសង្គមមួយចំនួនដោយភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួល​បង្កាច់​ និង​ចោទប្រកាន់ ដែលពុំបាន​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ចូលរួម​ចំណែក​យ៉ាង​សស្រាក់​សស្រាំរ​បស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ បានអះអាងអំពីទំនួលខុសត្រូវខ្ពស់ចំពោះជាតិ ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​លើ​ការងារ​គ្រប់​គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ ស្តីពីសារពើពន្ធ និង​បាន​ជម្រា​ប​សាធារណ​ជន​ជ្រាប​ថា កន្លងមកអគ្គនាយកដ្ឋានពន្ធដា តែងប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពង្រឹង​អភិបាល​កិច្ច​ល្អ និងជាស្ថាប័នរាជរដ្ឋាភិបាលមួយ៕