ពុំឆ្លុះបញ្ចាំងពីការពិតនោះឡើយ! លើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ

អគ្គនាយកដ្ឋានពន្ធដារ បាន​គូស​បញ្ជាក់​ក្នុង​សេចក្ដី​បំភ្លឺថា​ការ​លើក​ឡើង​ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីបំភ្លឺ៥ ទំព័រ ដើម្បី​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង តាមបណ្តាញសង្គមមួយចំនួនដោយភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួល​បង្កាច់​ និង​ចោទប្រកាន់ ដែលពុំបាន​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ចូលរួម​ចំណែក​យ៉ាង​សស្រាក់​សស្រាំរ​បស់អគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ បានអះអាងអំពីទំនួលខុសត្រូវខ្ពស់ចំពោះជាតិ ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​លើ​ការងារ​គ្រប់​គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ ស្តីពីសារពើពន្ធ និង​បាន​ជម្រា​ប​សាធារណ​ជន​ជ្រាប​ថា កន្លងមកអគ្គនាយកដ្ឋានពន្ធដា តែងប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពង្រឹង​អភិបាល​កិច្ច​ល្អ … Read More

ក្រសួងទេសចរណ៍៖ ភាគីពាក់ព័ន្ធជួបពិភាក្សា ដើម្បីទាក់ទាញទេសចរមកកម្សាន្តនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសំណេះសំណាលការងារជាមួយបណ្តាសមាគមន៍ និងប្រតិបត្តិករទេសចរណ៍នានា ក្នុងវិស័យឯកជន ដើម្បីលើកយកបញ្ហាគន្លឹះ រួមគ្នាដោះស្រាយ សហការផ្តល់សេវាទេសចរណ៍ល្អ និងផ្សព្វផ្សាយកម្ពុជា ឲ្យក្លាយជាគោលដៅទេសចរណ៍មួយសំខាន់របស់ពិភពលោក កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នក្រសួងទេសចរណ៍ បាននិងកំពុងគិតគូរអនុវត្តន៍ការងារស្នូលធំៗបី រួមមាន៖ ទី១.បង្កើតផលិតផលទេសចរណ៍ ទី២.ជំរុញបង្កើនឧស្សាហកម្មទេ សចរណ៍ដែលមានកម្រិតស្តង់ដាខ្ពស់ ទី៣.ខិតខំផ្សព្វផ្សាយទីផ្សារទេសចរណ៍ ដែលការងារស្នូលទាំងអស់នោះ គឺទាមទារឲ្យភាគីពាក់ព័ន្ធ សមាគមន៍ទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ចូលរួ មសហការរៀបចំ … Read More

ក្រសួងការងារ៖ ស្វាគមន៍សំណើបណ្តុះបណ្តាលបុគ្គលិក ខណៈដែលជំរុញឱ្យអនុវត្តរបបសន្តិសុខសង្គម១០០%

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានស្វាគមន៍ចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេលខ្លី និងភាពសហគ្រិនដល់បុគ្គលិករបស់ក្រុមហ៊ុនឯកជនដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ។ កាលពីរសៀលថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រតិភូ  ដោយឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងករណីដែលក្រុមហ៊ុនត្រូវការជំនាញបណ្តុះបណ្តាលផ្សេង សមាគមអាចលើកជាសំណើមកកាន់ក្រសួង ដើម្បីរៀបចំការបណ្តុះបណ្តាល។ មួយវិញទៀត ក្រសួង ក៏នឹងផ្តល់ទីតាំងសម្រាប់បណ្តុះបណ្តាលជូនសមាគមភស្តុភារកម្មដោយឥតគិតថ្លៃ ដើម្បីលើកទឹកចិត្តឱ្យបង្កើនការបណ្តុះបណ្តាល។ ជាការឆ្លើយតប លោកប្រធានសមាគម … Read More

នាយឧត្តមសេនីយ៍ វង្ស ពិសេន កម្លាំងពិសេសប្រឆាំងភេរវកម្មត្រូវហ៊ានពលីគ្រប់យ៉ាង ដើម្បីជាតិ និងប្រជាជន

ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​ផ្តាំទៅកាន់មេបញ្ជាការ បញ្ជាការដា្ឋនជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ត្រូវតែហ៊ានពលីគ្រប់បែប​យ៉ាងទាំងអស់ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានពិសសប្រឆាំង​ភេរវកម្ម កាលរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ​នាយឧត្តមសេនីយ៍ ​វង្ស ពិសេន​ បានលើកឡើងថា ​ក្នុងនាមបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ​ត្រូវ​អនុវត្តឲ្យបានខ្ជាប់ខ្ជូន «ដោយ​ក្នុងនោះ​ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា​ ព្រះមហាក្សត្រ លើកកម្ពស់​មនសិការ​ស្នេហាជាតិ ​ស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល … Read More

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ជាង៥ពាន់គ្រួសារ

កំពង់ធំ៖ ប្រជាពលរដ្ឋប្រមាណជាង៥.២០០គ្រួសារ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀន វត្តអារាមនិងដំណាំផ្សេងៗទៀត កំពុងត្រូវបានទឹកជំនន់ធ្វើឲ្យលិចលង់ផងដែរ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ  កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ អញ្ជើញទៅត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងដំណើរនៃការពិនិត្យនេះ ឯកឧត្តមសង្កេតឃើញស្ថានភាពទឹកនៅតែបន្តកើនឡើង ដែល​នឹងធ្វើប្រជាពលរដ្ឋ នៅតែបន្តរងផលប៉ះពាល់ទាំងការធ្វើដំណើរ ​និងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ណែនាំដល់អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក … Read More

៥ថ្ងៃនៃបេសកកម្មក្រៅប្រទេសរបស់សម្ដេចធិបតី សម្រេចបានលទ្ធផលថ្មីៗសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាច្រើន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងបេសកកម្មដើម្បីចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិជាលើកទី៣ក្នុងរយៈពេល១ខែនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​អញ្ជើញ​មាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញ ហើយនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីអញ្ជើញចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។ បេសកកម្មក្រៅប្រទេសលើកទី៣របស់សម្ដេចធិបតីរយៈពេល៥ថ្ងៃនេះ សម្រេចបាននូវលទ្ធផលថ្មីៗ​យ៉ាងធំធេងបន្ថែមទៀតសម្រាប់ជាតិ ​និងប្រជាជនកម្ពុជា ក៏ដូចជា​ការលើក​ស្ទួយកិត្យានុភាពជាតិខ្មែរ​លើឆាកអន្តរជាតិទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ​និងក្នុងក្របខ័ណ្ឌទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្ដេចធិបតី នាយកដ្ឋមន្រ្តីនៃកម្ពុជា … Read More

ព្រះរាជក្រឹត្យ៖ ផ្ទេរ និងតែងតាំងមុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចំនួន ១៤រូប

📢ព្រះរាជក្រឹត្យ នស/រកត/០៩២៣/២១៩៨ ត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងមុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចំនួន ១៤រូប ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

កាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ជាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ កាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ជាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន 📢សេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ស្តីពី កាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ជាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ទស្សនកិច្ចរយៈពេល ១ខែកន្លងទៅនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តោតលើកិច្ចការសំខាន់ ៣

ទស្សនកិច្ចរយៈពេល ១ខែកន្លងទៅនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តោតលើកិច្ចការសំខាន់ ៣ រួមមាន៖ ១. ការងារការទូត ២. ការងារនយោបាយ ៣. ការងារសេដ្ឋកិច្ច