ចិនថា ឯករាជ្យរបស់កោះតៃវ៉ាន់ មានន័យស្មើនឹងសង្គ្រាមសម្រាប់ចិន
ចិន ៖ លោក Chen Binhua អ្នកនាំពាក្យរដ្ឋាភិបាល បានព្រមានកាលពីថ្ងៃអង្គារថា ប្រទេសចិនមានឆន្ទៈក្នុងការអនុញ្ញាតឱ្យចន្លោះទំនេរច្រើន សម្រាប់ការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ ប៉ុន្តែនឹងមិនអត់ឱនចំពោះសកម្មភាពបំបែកខ្លួនឡើយ ។ មន្ត្រីរូបនេះ កំពុងឆ្លើយតបនឹងការអត្ថាធិប្បាយរបស់អ្នកនយោបាយគាំទ្រឯករាជ្យកោះតៃវ៉ាន់ នៅមុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅលើកោះ ដែលគ្រប់គ្រងដោយខ្លួនឯង បើយោងតាមការដកស្រង់ព័ត៌មានឲ្យដឹងដោយកាសែតរុស្សី RT ។ លោក Lai Ching-te និងលោកស្រី Hsiao Bi-khim ទាំងពីរនាក់មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច របស់កោះតៃវ៉ាន់នាពេលថ្មីៗនេះបានអះអាងថា កោះនេះនៅតែបន្តរងការគំរាមកំហែងដោយការវាយប្រហារពីចិន ដីគោកនៅឡើយ … Read More