ក្រុមអ្នកសង្គ្រោះឥណ្ឌា៖ ពួកគេខិតកាន់តែជិត ដល់កន្លែងបុរសទាំង៤១នាក់ ជាប់ក្នុងផ្លូវក្រោមដី

ឥណ្ឌា៖ នៅក្នុងប្រទេសឥណ្ឌា ក្រុមមន្ត្រីបានលើកឡើងថា ក្រុមអ្នកសង្រ្គោះ នៅសល់ចម្ងាយប្រមាណ៦ ឬ៧ម៉ែត្រទៀតប៉ុណ្ណោះ ពីក្រុមកម្មករទាំង ៤១នាក់ ដែល​បានជាប់នៅក្នុង​ក្រោមផ្លូវហាយវ៉េ​បាក់រលំ​នៅក្នុងតំបន់ភ្នំហិម៉ាល័យរយៈពេលជាង២សប្ដាហ៍មកនេះ និងជឿជាក់​លើ​ការ​ខួង​ ដើម្បី​ទៅដល់ពួកគេនៅថ្ងៃម្សិលមិញនេះ ។

ចាប់តាំង​ពី​បាន​បាក់​កាល​ពីថ្ងៃ១២ ខែវិច្ឆិកា មក ក្រុមបុរស ដែលជាកម្មករទទួលបានប្រាក់កម្រៃទាបមកពីរដ្ឋនានា ក្រីក្របំផុតរបស់ឥណ្ឌា បាន​ជាប់​ក្នុងផ្លូវក្រោមដីដែលបានបាក់ ចម្ងាយ ៤,៥គីឡូម៉ែត្រ ក្នុងរដ្ឋអ៊ុតរៈខណ្ឌ  ។

ក្រុម​មន្ត្រីបានបន្តថា អ្វីមួយដែលគេហៅថា កម្មករអណ្ដូងរ៉ែក្នុងរូងជ្រៅៗ បាន​នាំមក​ដល់​កាល​ពីថ្ងៃចន្ទដើម្បីខួងកាត់តាមថ្ម និងជីកកាយដោយដៃ បន្ទាប់ពីគ្រឿងចក្រខូច បានធ្វើ​ឲ្យ​មាន​ការ​រីកចម្រើនគួរឲ្យកត់សម្គាល់ ។

មន្ត្រីជាន់ខ្ពស់ម្នាក់ដែលដឹកនាំការសង្រ្គោះ លោក Deepak Patil នេះ បាននិយាយ​ថា​នៅ​សល់​ជម្រៅ​ប្រហែ​ល៦ទៅ៧ម៉ែត្រទៀតប៉ុណ្ណោះ  និងបានបន្ថែមថា គេប៉ាន់ប្រមាណ​ថា​អាច​មាន​ប្រវែង​ជាង​៥០ ម៉ែត្រនៃប្រវែងសរុប៦០ ម៉ែត្រនៃកម្ទេចកម្ទី ត្រូវបានខួង ។

នៅពេលត្រូវបានសួរថាតើ ពួកគេអាចទៅដល់ក្រុមកម្មករទាំងនោះនៅថ្ងៃអង្គារដែរទេ? លោក​ឆ្លើយ​ថា​មែនហើយ លោកជឿជាក់១០០% ។

ផ្លូវក្រោម​ដីនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េ Char Dham ដែលចំណាយ​ប្រាក់​សាង​សង់​ចំនួន១,៥ពាន់លានដុល្លារ ជាគម្រោង​មួយ​ ក្នុង​ចំណោម​គម្រោង​ប្រកប​ដោយ​មហិច្ឆិតា​បំផុត​របស់​ លោក​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងបំណងភ្ជាប់​ទៅ​នឹង​ទីតាំង​ធម្មយាត្រា​សាសនា​ហិណ្ឌូចំ​នួ​ន៤ ដែលមានចម្ងាយផ្លូវប្រវែង៨៩០គីឡូម៉ូត្រ៕