ចិនថា ឯករាជ្យរបស់កោះតៃវ៉ាន់ មានន័យស្មើនឹងសង្គ្រាមសម្រាប់ចិន

ចិន លោក Chen Binhua អ្នកនាំពាក្យរដ្ឋាភិបាល បានព្រមានកាលពីថ្ងៃអង្គារថា ប្រទេសចិនមានឆន្ទៈក្នុងការអនុញ្ញាតឱ្យចន្លោះទំនេរច្រើន សម្រាប់ការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ ប៉ុន្តែនឹងមិនអត់ឱនចំពោះសកម្មភាពបំបែកខ្លួនឡើយ ។

មន្ត្រី​រូប​នេះ ​កំពុង​ឆ្លើយ​តប​នឹង​ការ​អត្ថាធិប្បាយ​របស់​អ្នក​នយោបាយ​គាំទ្រ​ឯករាជ្យ​កោះតៃវ៉ាន់ ​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស ​ប្រធានាធិបតី​នៅ​លើ​កោះ​ ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង បើយោងតាមការដកស្រង់ព័ត៌មានឲ្យដឹងដោយកាសែតរុស្សី RT ។

លោក Lai Ching-te និងលោកស្រី Hsiao Bi-khim ទាំងពីរនាក់មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច របស់កោះតៃវ៉ាន់នាពេលថ្មីៗនេះបានអះអាងថា កោះនេះនៅតែបន្តរងការគំរាមកំហែងដោយការវាយប្រហារពីចិន ដីគោកនៅឡើយ ដោយយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ។

Lai ដែលតែងខ្លួនជាកម្មករដើម្បីឯករាជ្យភាព នៅកោះតៃវ៉ាន់កំពុងធ្វើយុទ្ធនាការសម្រាប់តំណែង ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមករា ហើយបានជ្រើសរើសលោកស្រី Hsiao អតីតបេសកជនប្រចាំ សហរដ្ឋអាមេរិក ជាមិត្តរួមដំណែងរបស់គាត់ ។

លោក Chen បាន​ថ្លែង​ខណៈ​ដែល​លោក​បាន​ថ្កោលទោស ​លោក Lai និង Hsiao ថា​ជា​អ្នក​បំបែក​ខ្លួន​ថា​ «​ខ្ញុំ​ចង់​បញ្ជាក់​ថា​ឯករាជ្យ​នៅកោះតៃវ៉ាន់​គឺនឹងមានន័យ​ថាជា​សង្គ្រាម​»៕