ការជំរុញ U.N. ពីក្រុមអ្នកតវ៉ា នៅទីក្រុងហ្សេរុយសេឡឹម ឲ្យទទួលស្គាល់អំពើហិង្សាផ្លូវភេទរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ តុលា
ហ្សេរុយសេឡឹម ៖ បាតុករមួយក្រុមបានជម្នះភ្លៀង ដើម្បីអំពាវនាវឱ្យអង្គការសហប្រជាជាតិលើកពីស្ត្រី ដែលពួកគេនិយាយថាស្ត្រី ត្រូវបានក្លាយជាគោលដៅអំពើហិង្សាផ្លូវភេទ ពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា នាទីក្រុងហ្សេរុយសេឡឹមកាលពីថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកាកន្លងមកនេះ ។
នៅមុខអគារអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សេរុយសេឡឹម ពួកគេបានធ្វើបាតុកម្ម ខណៈអ៊ីស្រាអែលកំពុងបើកកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលទីក្រុងហ្សឺណែវ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីអំពើហិង្សាផ្លូវភេទរបស់ក្រុមហាម៉ាស ។
កំពុងលេចឡើងនូវភ័ស្តុតាងដែលមានកាន់តែច្រើន បានចង្អុលទៅឧក្រិដ្ឋកម្មផ្លូវភេទក្នុងអំឡុងពេលនៃការវាយប្រហារដ៏សាហាវបំផុតលើប្រទេស អ៊ីស្រាអែលក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដូចជាជនរងគ្រោះដែលត្រូវគេរកឃើញថារងការបំពានខ្លាំង និងត្រូវបានរងគ្រោះធ្ងន់ធ្ងរបំផុត ។ ក្រុមអាជ្ញាធរអ៊ីស្រាអែល បានបើកការស៊ើបអង្កេតលើអំពើហិង្សាផ្លូវភេទ ដែលប្រព្រឹត្តក្នុងអំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស រួមទាំងការចាប់រំលោភផ្លូវភេទផងដែរ ។
មេធាវីជនជាតិអ៊ីស្រាអែល លោកស្រី Linor Abargil នៅឯការតវ៉ាអំពីជនរងគ្រោះ ដែលត្រូវបានចោទប្រកាន់ បាននិយាយថា យើងនឹងមិនអនុញ្ញាតឱ្យពួកគេនៅស្ងៀមទៀតទេ ។
ប្រកាសកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា របស់នគរបាលអ៊ីស្រាអែលថា ពួកគេបានបើកការស៊ើបអង្កេតលើការចោទប្រកាន់អំពើហិង្សាផ្លូវភេទ ក្នុងអំឡុងការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៧ ខែតុលា ក្នុងទឹកដីអ៊ីស្រាអែល ដោយនិយាយថាការស៊ើបអង្កេតនឹងមានភាពស្មុគស្មាញហើយទំនងជាចំណាយពេលច្រើនខែ ៕